ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែ​.ក​បាន​សម្រេច​ត្រូវ​ម្ចាស់ និង​ប៉េអឹម​​ដេញ​ រត់​ចោល​ម៉ូតូ​​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​ឆក់​ចំនួន​២​នាក់​បាន​បង្ខំ​​ចិត្ត​ផ្តួល​ម៉ូតូ​ចោលរត់​គេចខ្លួន​ ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.ក​​ប្លាទីន​​ប្រមាណ​៣​ជី​ពី​ស្ត្រី​​ជា​កម្ម​ការិនី​ម្នាក់​​បាន​សម្រេច ហើយ​ត្រូវ​ម្ចាស់ និង​កម្លាំង​​កង​រាជអាវុធហត្ថ​​ខណ្ឌ​ឫស្សីកែវ ​ដេញចាប់​ខ្លួន​ ប៉ុន្តែ​​ចាប់​បាន​តែ​​ម៉ូតូ​​ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​​២០០៧ ​ពណ៌​ខ្មៅ ​មួយ​គ្រឿង​​ប៉ុណ្ណោះ ​នៅ​តាម​ផ្លូវ​រទេះ​ភ្លើង​​ក្នុង​ភូមិ​មិត្តភាព​​ សង្កាត់​ឫស្សីកែវ ។

ការ​ដេញ​បង្ក្រាប​​ចោរ​ឆក់​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៨​និង​២០​នាទី​​យប់​ថ្ងៃទី​១៧ កញ្ញា ២០១២ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​​៥ ភូមិ​សាមគ្គី​ សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកេវ ។ ​នៅ​ក្នុង​​ហេតុការណ៍​នេះ​​ដែរ ​ស្ត្រី​ម្នាក់​ឈ្មោះ​ឯម ​សុគន្ធា អាយុ​​១៩​ឆ្នាំ ​ជា​កម្ម​ការិនី​​រោងចក្រ​កាត់​ដេរ​​ដែល​ទើប​មក​ពី​ប្រទេស​ម៉ាឡេស៊ី ​ជាម្ចាស់​ខ្សែ​.ក​មាន​លំនៅភូមិ​​សំបួរ ឃុំ​សំបួរ ​ស្រុក​ស្វាយ​ទាប ​ខេត្ត​ស្វាយរៀង ​​រង​របួស​រលាត់​ដៃ​ជើង ដោយ​សារ​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕