ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​​សម្រេច​​ផ្តន្ទា​ទោស​​យុវជ​ន​​3នាក់​​ដាក់​ពន្ធនា​គារ​​​ម្នាក់ៗ1​​​ឆ្នាំ​​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​យុវជន​​៣នាក់​​ដែល​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ចោរ​កម្ម​​​លួច​​ម៉ូតូ​ និង​ទ្រព្យ​សម្បត្តិ​​របស់​ប្រជា​​​ពល​រដ្ឋ​​ ហើយ​ប្រើ​​អំពើ​ហិ.ង្សា​​​ផង​នោះ​​ ​​ត្រូវ​បាន​លោក​​ធាម ​ច័ន្ទ​​ពិសិដ្ឋ ចៅ​ក្រម​​ជំនុំ​ជម្រះ​​​ក្តី​​ និង​លោក​​ឡុង ជាប តំណាង​​អយ្យ​ការអ​ម​សាលា​​ដំបូង​​ខេត្ត ​​​ប្រកាស​​សាល​ក្រម​​​​ផ្តន្ទា​ទោស​​​ដាក់​ពន្ធ​នាគារ​​ក្នុង​​​​ម្នាក់ៗ​១​ឆ្នាំ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​កន្លង​មក​​ ។​​

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​យុវជន​​៣នាក់​​ដែល​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ចោរ​កម្ម​​​លួច​​ម៉ូតូ​ និង​ទ្រព្យ​សម្បត្តិ​​របស់​ប្រជា​​​ពល​រដ្ឋ​​ ហើយ​ប្រើ​​អំពើ​ហិង្សា​​​ផង​នោះ​​ ​​ត្រូវ​បាន​លោក​​ធាម ​ច័ន្ទ​​ពិសិដ្ឋ ចៅ​ក្រម​​ជំនុំ​ជម្រះ​​​ក្តី​​ និង​លោក​​ឡុង ជាប តំណាង​​អយ្យ​ការអ​ម​សាលា​​ដំបូង​​ខេត្ត ​​​ប្រកាស​​សាល​ក្រម​​​​ផ្តន្ទា​ទោស​​​ដាក់​ពន្ធ​នាគារ​​ក្នុង​​​​ម្នាក់ៗ​១​ឆ្នាំ កាល​ពី​​រសៀល​​ថ្ងៃ​ទី​​១៤ កញ្ញា ​កន្លង​មក​​ ។​​

​​​​មុន​ការ​​​ប្រកាស​សាល​ក្រម​​ អង្គ​សវ​នា​ការ​​បាន​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ​​ឈ្មោះ​ធី ​សាលី ​​​​អាយុ​​២៦​ឆ្នាំ និង​​​​ឈ្មោះ​​ឆៃ ណា ​​អាយុ​​២៥​ឆ្នាំ ​រស់នៅ​​​​​ក្នុង​សង្កាត់ប៉ោយ​ប៉ែត​ ​និង​បាន​​ឆ្លើយ​​នៅ​ក្នុង​​សវនា​ការ​​ថា ពួក​​គេ​ទាំង​២​នាក់​​មិន​បាន​​លួច​អ្វី​​ទេ គ្រាន់​តែ​ប្រើ​អំពើ​ហិង្សា​​ដោយ​​​ចេតនាវាយ​​​​​ជន​រង​គ្រោះនឹង​ដំបង​ ​​តែ​​មិន​ត្រូវ​​ឡើយ ។​​ ចំណែក​​​​​អង្គ​ហេតុ​​មួយ​ទៀត​ ​​ជន​ជាប់​ចោទ​​​ឈ្មោះ​​យ៉ា ​ត្រូ ​​​អាយុ​​២៤​ឆ្នាំ ​រស់នៅ​ភូមិ​​ក្បាល​កោះ​​ សង្កាត់​ប៉ោយ​ប៉ែត​ ​​​​បាន​ឆ្លើយ​​សារ​ភាព​​​ថា ​ខ្លួន​​ពិត​​ជា​បាន​​លួច​ម៉ូតូ​​កាល​ពី​​ថ្ងៃ​ទី​​២៥ ​មីនា ​​ឆ្នាំ​​២០១២​ ​​យក​​ទៅ​លក់​មែន​​​ តែក៏​ត្រូវ​​ម្ចាស់​​​​​ប្តឹង​ប៉ូលិស​ឱ្យ​​​ចាប់​ខ្លួន​​​​​​ ។​

​​លោក​ឡុង ​ជាប តំណាង​​​អយ្យ​ការ​​បាន​​​សន្និដ្ឋាន​​ការ​​សួរ​ដេញ​​ដោល​ជន​​ជាប់​ចោទ​​ទាំង​​៣នាក់​ ដែល​​ឆ្លើយ​​ក្នុង​សវនា​ការ ដោយ​​នៅ​តែ​ចោទ​ប្រកាន់​ដដែល​​​ពី​បទ​​​ប្រើ​ហិង្សា​​ និង​ចោរ​កម្ម ។​ ​យោង​តាម​​ការ​សួរ​ដេញ​​ដោ​ល​និង​ចម្លើយ​របស់​​​ជន​ជាប់​ចោទ​​ទាំង​​​៣នាក់ តុលា​ការ​​សម្រេច​​​ផ្តន្ទា​​ទោស​​ក្នុ​ង​ម្នាក់​ៗ​​ដាក់​ពន្ធ​នា​​គារ​​១​ឆ្នាំ​​​ពី​បទ​ប្រើ​​​​អំពើ​ហិង្សា​​ដោយ​ចេតនា​ និង​ចោរ​កម្ម​​គិត​​​​ចាប់​ពី​ថ្ងៃ​​ឃាត់​ខ្លួន ៕​​