ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​សម្លឹង​​មើល​មុខ ​ក្មេង​ទំនើង​​មួយ​ក្រុម​ជិះ​ដេញតាម​វាយ​របួស​ធ្ងន់​២​នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​​ទំនើង​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​​២​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំមូរ៉ៃ​​គ្រប់​ដៃ​​ដេញតាម​​វាយ​ជន​​មួយ​ក្រុម​ទៀត ស្រប​ពេល​​នោះ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​​ត្រឡប់​មក​​ពីដើរ​លេង​នៅ​ទីក្រុង​​កោះ​ពេជ្រ​​​ឃើញ​ហេតុ​ការណ៍​​ក៏​សម្លឹង​​មើល​មុខ​ក្រុម​ទំនើង​​ទាំង​នោះ​​ធ្វើ​ឱ្យ​​ពួកគេ​​ខឹង​ដេញ​តាម​វាយ​រង​របួស​ធ្ងន់​ទាំង​២​នាក់​តែម្តង។ 

ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ កញ្ញា តាម​ផ្លូវ​លេខ​២១៤ ​មុខ​ហាង​ឡាក់​គី​​ម៉ាស្សា ក្នុង​សង្កាត់​​បឹង​រាំង ខណ្ឌ​ដូនពេញ ។ ជន​រងគ្រោះ​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ឈ្មោះ​​ជា ឌីណា ភេទប្រុស អាយុ​​១៩​ឆ្នាំ ​ស្នាក់​នៅសង្កាត់​​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ​ត្រូវ២​ដាវ​សាំមូរ៉ៃ រង​របួស​ដៃ​ឆ្វេង និង​ខ្នង ចំណែក​​អ្នក​រួម​ដំណើរ​​ជា​មួយ​​ឈ្មោះ​​គ្រឿន ភារម្យ ​ភេទប្រុស អាយុ​​២២​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​និរោធ ​ខណ្ឌ​មាន​ជ័យ ​រង​របួស​ជើង​ខាង​ស្តាំ​​ត្រូវ២​​ដាវ​សាំមូរ៉ៃ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​គ្លី​និក​ឯ​ក​ជន ឯ​​ម៉ូតូរបស់​​ជន​រងគ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​បឹង​រាំង ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕