ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​​​​ប្រធាន​បទ​«កាត់​បន្ថយ​ ​​​ប្រើ​ប្រាស់​​ឡើង​​វិញ​ ​​និង​​កែ​ច្នៃ​​សំណល់​​បា្ល​ស្ទិក ​​ផ្តើម​ចេញ​​ពី​យុវជន​​»

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​នា​​រសៀល​​ថ្ងៃ​ទី​​​១៥ កញ្ញា ​ឆ្នាំ​​​២០១២​​​ ​នៅ​សាកល​​វិទ្យា​ល័យ​​ឯក​ទេស​នៃ​កម្ពុជា​ ​ទី​តាំង​​ស្ទឹង​មាន​ជ័យ​ មាន​រៀប​​ចំ​​ពិធី​ផ្សព្វ​ផ្សាយ​​កម្ម​វិធី​​«យុវជន​ និង​ទី​ក្រុង​ស្អាត​»​ ​ក្រោម​ប្រធាន​បទ​​«កាត់​បន្ថយ​ ​ប្រើ​ប្រាស់​ឡើង​​វិញ​​ និង​កែ​ច្នៃ​​សំណល់​​ប្លា​ស្ទិក​ ចាប់​ផ្តើម​​ពី​​​យុវ​ជន»​​​ ក្រោម​អធិប​តី​ភាព​​លោក​​គឹម ​សេរី​រដ្ឋ ​តំណាង​​អគ្គ​លេខា​ធិការ​​ដ្ឋាន​​នៃ​គណៈ​​កម្មា​ធិការ​ជាតិ​វាយ​តម្លៃ​​ទី​ក្រុង​ស្អាត​ ​

រាជ​ធានី​ភ្នំ​ពេញ ៖ ​នា​​រសៀល​​ថ្ងៃ​ទី​​​១៥ កញ្ញា ​ឆ្នាំ​​​២០១២​​​ ​នៅ​សាកល​​វិទ្យា​ល័យ​​ឯក​ទេស​នៃ​កម្ពុជា​ ​ទី​តាំង​​ស្ទឹង​មាន​ជ័យ​ មាន​រៀប​​ចំ​​ពិធី​ផ្សព្វ​ផ្សាយ​​កម្ម​វិធី​​«យុវជន​ និង​ទី​ក្រុង​ស្អាត​»​ ​ក្រោម​ប្រធាន​បទ​​«កាត់​បន្ថយ​ ​ប្រើ​ប្រាស់​ឡើង​​វិញ​​ និង​កែ​ច្នៃ​​សំណល់​​ប្លា​ស្ទិក​ ចាប់​ផ្តើម​​ពី​​​យុវ​ជន»​​​ ក្រោម​អធិប​តី​ភាព​​លោក​​គឹម ​សេរី​រដ្ឋ ​តំណាង​​អគ្គ​លេខា​ធិការ​​ដ្ឋាន​​នៃ​គណៈ​​កម្មា​ធិការ​ជាតិ​វាយ​តម្លៃ​​ទី​ក្រុង​ស្អាត​ ​លោក​នួន ផារ័ត្ន ​តំណាង​​​សមា​​គម​​យុវជន​កម្ពុជា ​និង​លោក​​ឈុន ​ណុច ​សាកល​វិទ្យា​ធិកា​​រង​​នៃ​​សាកល​វិទ្យា​ល័យ​​ឯក​ទេស​នៃ​កម្ពុជា​ ​ដោយ​មាន​ការ​​ចូល​រួម​​ពី​សំ​ណាក់​​គណៈ​​គ្រប់​គ្រង​​បុគ្គលិក ​សាស្ត្រា​ចារ្យ ​និង​និស្សិត​​នៃ​សាកល​វិទ្យា​​ល័យយ៉ាង​ច្រើន​កុះ​ករ​ ។​

​​ដោយ​មើល​ឃើញ​​ពី​បញ្ហា​ប្រឈម​​នៃ​ការ​បំពុល​​បរិស្ថាន​ ​និង​តម្រូវ​​ការ​ចាំ​បាច់​​ក្នុង​ការ​ចូល​រួម​​ចំណែក​​របស់​យុវជន​​ក្នុង​​ចលនា​​ប្រឡង​ប្រណាំង​​ទី​​ក្រុង​ស្អាត ​តម្រូវ​ការ​​នៃ​ការ​ស្វែង​​យល់​អំពី​​ខ្លឹម​សារ​ ​ចំណេះ​ដឹង​ បទ​​​​ពិសោធន៍​ ​​ពី​កម្ម​វិធី​​«យុវជន​ និង​ទី​ក្រុង​ស្អាត​» ​ក្រោម​ប្រធាន​បទ​«កាត់​បន្ថយ ​​​ប្រើ​ប្រាស់​​ឡើង​វិញ​​ និង​កែ​ច្នៃ​​សំណល់​​​ប្លា​ស្ទិ​ក​​ ចាប់​ផ្តើម​​​​ពី​យុវជន» ​របស់​គណៈ​​គ្រប់​គ្រង​ បុគ្គលិក ​សាស្ត្រា​ចារ្យ​ ​ពិសេស​យុវជន​​ជា​និស្សិត​នៃសាកល​វិទ្យា​ល័យ​​ឯក​ទេស​នៃ​កម្ពុជា​ ​ក៏​ដូច​ជា​​​ដើម្បី​​ចូល​រួម​​អនុវត្ត​​តាម​អនុ​សាសន៍​​ណែ​នាំ​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន ​សែន ​​​ជា​អគ្គ​​មគ្គុទេ្ទ​សក៍​​ដ៏​ឆ្នើម​​នៃ​យើង​​ សំដៅ​​ធ្វើ​ឱ្យ​​គ្រប់ទី​ក្រុង​​ទាំង​អស់​​​​​ក្លាយ​​ជា​គោល​ដៅ​​ទេសចរណ៍​​ដែលផ្តោត​​​ភាព​កក់​​ក្តៅ​ ​និង​សុខុមាល​ភាព​​រស់​នៅ​​របស់​​ប្រជា​ជន​​ដោយ​ឈរ​​លើ​ទស្សនា​​ទាន​​«ទី​ក្រុង​​ស្អាត​ ដើម្បី​​ទាំង​អស់​គ្នា ទាំង​អស់​គ្នា ​ដើម្បី​​ទី​​​ក្រុង​ស្អាត» ។

អគ្គ​លេខា​ធិការ​​ដ្ឋាន​នៃ​គណៈ​​​កម្មាធិការ​​ជាតិ​វាយ​តម្លៃ​​ទី​ក្រុង​ស្អាត​ សមាគម​​យុវជន​កម្ពុជា​បាន​​សហការ​​​ជាមួយ​​​សាកល​វិទ្យា​ល័យ​​​ឯក​ទេស​នៃ​កម្ពុជា​​ រៀប​ចំ​ពិធី​​ផ្សព្វ​ផ្សាយ​​កម្ម​វិធី​​«​យុវជន​ និ​ងទី​ក្រុង​​ស្អាត​» ​ក្រោម​ប្រធាន​បទ​​«កាត់​បន្ថយ​​ប្រើ​ប្រាស់​​ឡើង​វិញ​ និង​កែ​ច្នៃ​​​សំណល់​​ប្លាស្ទិក​​ ចាប់​​ផ្តើម​​ពី​​​យុវជន​​​»​នេះ​ឡើង ។ ​គោល​បំណង​​នៃ​ការ​​​រៀប​​ចំ​​ពិធី​​ផ្សព្វ​ផ្សាយ​​លើ​​​ប្រធាន​បទ​​នេះ​ គឺ​​​​១- ដើម្បី​​បញ្ជ្រាប​​ការ​យល់​ដឹង​​ពី​ខ្លឹម​សារ​​នៃ​ប្រធាន​បទ​ និង​អត្ថ​ប្រយោជន​៍​​នៃការ​ចូលរ​ួម​​របស់​​យុវជន​​ក្នុង​ការ​កាត់​បន្ថយ​​ ប្រើ​ប្រាស់​ឡើង​វិញ​ និង​កែ​ច្នៃ​​​​​សំណល់​​ប្លា​ស្ទិ​​ក​ ក៏​ដូច​ជា​​បទ​​ពិសោធន៍​​នៃ​ការ​អនុវត្ត​​កន្លង​មកដល់​ស្រទាប់​​បញ្ញា​ជន​ ពិសេស​យុវជន​​ជា​និស្សិត​ ២- ​ដើម្បី​​សិក្ខា​កាម​​ទាំ​ង​អស់​​បានយល់​ដឹង​​ទូលំ​ទូលាយ​​ និង​អាច​​ចូលរ​ួម​​ផ្សព្វ​ផ្សាយ​​​បន្ត​​ដល់​ក្រុម​​គ្រួសារ​ មិត្ត​ភក្តិ​ ​និង​ប្រជា​ពល​រដ្ឋ​​ទូ​ទៅ ​តាម​លទ្ធ​​ភាព​​ដែល​អាច​ធ្វើ​បាន ​៣- ដើម្បី​​ជំរុញ​ឱ្យ​​​​​​យុវជន​​មាន​ការ​ចូល​រួម​​យ៉ាង​សកម្ម​​ក្នុង​ចលនា​​ប្រឡង​ប្រណាំង​​ទី​ក្រុង​​ស្អាត​ និង​កាត់​បន្ថយ ​​ប្រើ​ប្រាស់​​​ឡើង​វិញ​ កែ​ច្នៃ​​សំណល់​​ប្លាស្ទិក ​ចាប់​ផ្តើម​​ពី​យុវជន ​​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​ និង​ទី​៤- ​ដើម្បី​​រួមច​ំណែក​​អភិវឌ្ឍ និង​កែ​លម្អ​​ទី​ក្រុង​​ឱ្យ​សកិ្ត​​សម​ជា«ទី​ក្រុង​​ស្អាត»​ ​នៃ​​«កម្ពុជា​​​ព្រះ​រាជា​ណា​ចក្រ​​​អច្ឆរិយៈ»​ និង​រក្សា​​បាន​នូវ​​​ភាព​ថ្លៃថ្នូរ និង​កិត្យា​នុ​ភាព​​ជាតិ​យើង ។

សាកល​វិទ្យា​ល័យ​ឯក​ទេស​នៃ​កម្ពុជា​​​មាន​ជំនឿ​​​ថា និស្សិត​​របស់​ខ្លួន​ទាំង​អស់​​នឹ​ង​ចូលរួម​​អនុវត្ត​​ចលនា​យុវជន​​ និង​ទី​ក្រុង​ស្អាត​ ​តាម​រយៈ​​ការ​កាត់​បន្ថយ​​ ការ​ប្រើ​ប្រាស់​​ឡើង​វិញ និង​កែ​ច្នៃ​​សំណល់​ប្លា​ស្ទិ​ក​​ឱ្យ​មាន​​​ប្រសិទ្ធ​ភាព​ ៕​