ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់​​ចោទ​​អៀង ធីរិទ្ធ ​ត្រូវបាន​ដោះ​លែង​ជា​មួយ​លក្ខ​ខណ្ឌ​​បណ្តោះ​អាសន្ន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធាន​​​អង្គ​ជំនុំ​ជម្រះ​​តុលាការ​កំពូល​នៃ​ អ.វ.ត.ក ​ដោយ​អនុ​​លោម​​តាម​វិធាន​៨២ (៦) ​​នៃ​វិធាន​​ផ្ទៃក្នុង​ធ្វើការ​សម្រេច​លើ​សំណើ​របស់​សហ​​ព្រះ​រាជ​អាជ្ញា​​សុំ​ផ្អាក​សេចក្តី​សម្រេច​ដោះ​លែង​​ជនជាប់​ចោទ​ អៀង ធីរិទ្ធ ​ដោយ​គ្មានល​ក្ខ​ខណ​្ឌ​​របស់​អង្គ​ជំនុំ​ជម្រះ​​សាលា​ដំបូង​ ដោយ​សម្រេច​​ថា អៀង ធីរិទ្ធ ​ត្រូវបាន​​ដោះ​លែង​ជា​មួយ​លក្ខ​ខណ្ឌ​​បណ្តោះ​អាសន្ន​​មួយ​ចំនួន​ដូច​ជា ៖

១-ជន​​ជាប់ចោទ​ត្រូវ​ជូន​ដំណឹង​​ដល់​អង្គជំនុំ​ជម្រះ​​អំពី​អាសយ​ដ្ឋាន​​ដែល​ខ្លួន​ត្រូវស្នាក់​នៅ ហើយ​មិន​ត្រូវ​ផ្លាស់​ប្តូរ​ទី​លំនៅ​​ដោយ​មិន​មាន​​ការ​អនុ​ញ្ញាត​ពី​​អង្គ​ជំនុំ​ជម្រះ​​ឡើយ។

២-​ជនជាប់​ចោទ​​ត្រូវ​ប្រគល់​​លិខិត​ឆ្លង​ដែន​ និង​ឯក​សារ​ធ្វើ​ដំណើរ​​ពាក់​​ព័ន្ធ​​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​​​ព្រំ​ប្រទល់​ដែន​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឡើយ ។​

៣-​ជនជាប់ចោទ​​ត្រូវគោរព​​តាម​​ដីកា​កោះ​ដែល​​ចេញ​ដោយ​តុលាការ ។

វិធាន​ការ​បណ្តោះ​អាសន្ន​​នេះ មាន​សុពល​ភាព​រហូត​ដល់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ចេញ​សេចក្តី​សម្រេច​ទាំង​ស្រុង​លើ​​បណ្តឹង​​សា​ទុក្ខ​របស់​សហ​ព្រះ​រាជ​អាជ្ញា​៕