ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​2​គ្រឿង​​​​ទាក់​ដៃ​ចង្កូត​គ្នា​​​​ដួល​របួស​ធ្ងន់​​​4នាក់​​​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ SLឌុបនារី​២​នាក់​​ចេញ​ពី​​ធ្វើការ​​​ត្រឡប់ទៅផ្ទះវិញបាន​ទាក់ដៃចង្កូតជាមួយម៉ូតូ​សេ១២៥ បណ្តាលឲ្យ​ដួលគរ​លើ​គ្នា​រងរបួសធ្ងន់៤នាក់ ស្រី២នាក់ ប្រុស​២​នាក់នៅ​ចំណុច​មហាវិថីព្រះសីហនុកែងវិថីត្រសក់ផ្អែម​ ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ កាលពីវេលា​ម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៦ កញ្ញា ។

​អ្នកអង្គុយពីក្រោយម៉ូតូសេ១២៥ ពណ៌ខ្មៅ ដែលមិនមានរងរបួសឈ្មោះសេង សុធា ភេទ​ប្រុស អាយុ២៥ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា មុនពេលកើតហេតុរូប​គេជិះ​ម៉ូតូរួម​ដំណើរ​ជាមួយឈ្មោះប៉ែន វណ្ណដា ភេទប្រុស អាយុ​២០​ឆ្នាំ ​តាម​មហា​វិថីព្រះ​សី​ហនុ​ពីកើតទៅលិច ស្រប​ទិស​គ្នា​ជាមួយម៉ូតូ SL ពណ៌ទឹកប្រាក់ជិះ​គ្នា៣​នាក់ ស្រី​២​នាក់ ប្រុសម្នាក់ ខណៈមក​ដល់​ចំណុច​ផ្លូវ​កែង​ម៉ូតូ SLបត់ស្តាំ​ហើយ​បាន​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួលគរ​លើគ្នារងរបួសធ្ងន់៤នាក់ ប្រុស​២នាក់ ស្រី២នាក់​​ ចំណែក​ខ្លួន​អត់​​របួស​ទេ។

អ្នកបើកម៉ូតូ SL ឈ្មោះថា ​អាយុ​២៨ឆ្នាំ ធ្វើ​ការ​នៅក្នុងភោជនីយដ្ឋានរបួសធ្ងន់ ជិះ​ម៉ូតូ​ឌុប​​ស្ត្រី​​២នាក់​​ឈ្មោះ​និមល ​អាយុ២០ឆ្នាំ និង​ម្នាក់​​ទៀត​ឈ្មោះកា ​អាយុ​១៩​ឆ្នាំ អ្នក​ទាំង​ពីរ​របួស​ធ្ងន់ធ្វើការ​ជាមួយ​គ្នា ស្នាក់នៅ​​ជិតផ្សារស៊ីលឹប ក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ។បើតាមថៅកែភោជនីយដ្ឋានដែលមិនបញ្ចេញឈ្មោះបានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ពេល​ចប់ម៉ោង​ធ្វើ​ការឈ្មោះថាបានជូននារីទាំង២នាក់ត្រឡប់ទៅកន្លែងស្នាក់នៅវិញ ខណៈមកដល់ចំណុច​ខាង​លើជួបគ្រោះ​ថ្នាក់​ចរា​ចរណ៍តែម្តង ។

អ្នក​របួសធ្ងន់ទាំង៤នាក់ត្រូវ​បានបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែក​ម៉ូតូ ទាំងពីរគ្រឿង​ខូចខាតផ្នែកខាង​មុខ​ត្រូវ​បាន​​សមត្ថ​កិច្ច​​យក​ទៅ​រក្សាទុកនៅខណ្ឌដូនពេញ ៕