ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​​មន្ត្រី​ប៉ូលិស​​ម្នាក់​ដក​កាំភ្លើង​វាយ​បុរស​ម្នាក់​ ​បើក​រថយន្ត​រត់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រូបង្រៀន​មន្ត្រី​ប៉ូលិស​​ម្នាក់​​ស្រវឹងធ្លាក់​ភ្នែក​ដក​កាំភ្លើង​វាយ​បុរស​ម្នាក់​នៅ​ចំណុច​​ស្តុប​ម៉ុង​ឌីយ៉ាល់ ហើយ​បើក​​រថយន្ត​រត់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​បាន​នៅ​ចំណុច​មុខហាង​​រាត្រី​​សប្បាយ​​​សប្បាយ កាលពីវេលា​ម៉ោង​​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ កញ្ញា នៅ​ស្តុប​ម៉ុង​​ឌីយ៉ាល់ ​តាម​មហាវិថី​​ម៉ៅសេទុង​កែង​ផ្លូវ​លេខ​២៣០ ​ក្នុងសង្កាត់​​ផ្សារ​ដើម​គ ខណ្ឌ​​ទួល​គោក ។

រាជធានីភ្នំពេញ ៖ គ្រូបង្រៀន​មន្ត្រី​ប៉ូលិស​​ម្នាក់​​ស្រវឹងធ្លាក់​ភ្នែក​ដក​កាំភ្លើង​វាយ​បុរស​ម្នាក់​នៅ​ចំណុច​​ស្តុប​ម៉ុង​ឌីយ៉ាល់ ហើយ​បើក​​រថយន្ត​រត់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​បាន​នៅ​ចំណុច​មុខហាង​​រាត្រី​​សប្បាយ​​​សប្បាយ កាលពីវេលា​ម៉ោង​​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ កញ្ញា នៅ​ស្តុប​ម៉ុង​​ឌីយ៉ាល់ ​តាម​មហាវិថី​​ម៉ៅសេទុង​កែង​ផ្លូវ​លេខ​២៣០ ​ក្នុង​សង្កាត់​​​ផ្សារ​ដើម​គ ខណ្ឌ​​ទួល​គោក ។

សាក្សី​ឱ្យ​ដឹង​ថា ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម ​ជិះគ្នា​២​នាក់​​​យឺតៗ​តាម​ផ្លូវ​លេខ​២៣០ ​ពីលិច​ទៅ​កើត ចំណែក​រថយន្ត​ Visto ពណ៌​លឿង ​បើក​​ដោយ​បុរស​ម្នាក់​​ជា​គ្រូ​បង្រៀន​​​មន្ត្រី​ប៉ូលិស ​​ស្រប​ទិស​គ្នា​ក្នុង​ស្ថាន​ភាព​ស្រវឹង​ដូច​គ្នា ដោយ​​​បើក​ពីក្រោយ​ម៉ូតូ​ចេះតែ​ស៊ី​ផ្លេដាក់​ម៉ូតូ​ដែល​​បើក​យឺតៗ​​នោះ​។ លុះពេល​​ឈប់​នៅ​ស្តុប​ម៉ុង​ឌីយ៉ាល់​​បុរស​ម្នាក់​ដែល​​ជិះ​ពី​ក្រោយ​បាន​ចុះ​​ពីលើ​ម៉ូតូ​​ដើរ​ទៅ​មើល​អ្នក​បើក​​រថយន្ត​នោះ ស្រាប់តែ​​ត្រូវអ្នក​បើក​​រថយន្ត​ដក​កាំភ្លើង​វាយ តែ​មិន​រង​របួស​ធ្ងន់​ធ្ងរ​ទេ រួច​ហើយ​បើក​​រថយន្ត​​រត់​គេច​ធ្វើ​ឱ្យ​ផ្អើល​​ឆោឡោ​​នៅកន្លែង​កើតហេតុ​ ។ សូម​បញ្ជាក់ថា ​ភាគី​ម្ចាស់​រថយន្ត​ និង​ម៉ូតូ​សុទ្ធ​តែ​​ស្រវឹង​ដូចគ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕