ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ទៅ​ផ្សារ​រក​ទិញ​អាហារ​កូន​ស្រី​អាយុ​7​ឆ្នាំ​នៅ​ចាំ​ផ្ទះ​ជន​ស្ទាវ​ចាប់​នាង​រំលោ.ភ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ យុវ​ជន​ឈាម​រាវ​ម្នាក់​ឈ្មោះ​នី​ សុខ​ជា អាយុ​១៩​​ឆ្នាំ​ រស់នៅ​ក្នុងឃុំ​តា​ប្រុក​ ស្រុក​ចំការ​លើ ដែល​បាន​​ប្រើ​ល្បិច​លួង​ក្មេង​ស្រី​ម្នាក់​ អាយុ​៧​ឆ្នាំ ទៅ​រំលោ.ភ​សេព​សន្ថវៈ​នៅលើ​ផ្ទះ​ត្រូវ​បាន​ចាប់​ខ្លួនតាម​ពាក្យ​បណ្តឹង​របស់​​​ម្តាយ​ក្មេង​ស្រី ។ ការ​ចាប់​រំលោ.ភនេះ​ បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី​១៣​ កញ្ញា ខណៈ​ពេល​ម្តាយ​ក្មេង​ស្រី​ចេញ​ពីផ្ទះ​ទៅ​ទិញ​​ម្ហូប​ ។

ខេត្ត​កំពង់​ចាម ៖ យុវ​ជន​ឈាម​រាវ​ម្នាក់​ឈ្មោះ​នី​ សុខ​ជា អាយុ​១៩​​ឆ្នាំ​ រស់នៅ​ក្នុងឃុំ​តា​ប្រុក​ ស្រុក​ចំការ​លើ ដែល​បាន​​ប្រើ​ល្បិច​លួង​ក្មេង​ស្រី​ម្នាក់​ អាយុ​៧​ឆ្នាំ ទៅ​រំលោភ​សេព​សន្ថវៈ​នៅលើ​ផ្ទះ​ត្រូវ​បាន​ចាប់​ខ្លួនតាម​ពាក្យ​បណ្តឹង​របស់​​​ម្តាយ​ក្មេង​ស្រី ។ ការ​ចាប់​រំលោភនេះ​ បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី​១៣​ កញ្ញា ខណៈ​ពេល​ម្តាយ​ក្មេង​ស្រី​ចេញ​ពីផ្ទះ​ទៅ​ទិញ​​ម្ហូប​ ។

តាមស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​បាន​រៀប​រាប់ថា ​​នៅ​ថ្ងៃ​នោះគាត់បាន​ចេញពី​ផ្ទះ​នៅ​វេលា​ម៉ោង​ប្រហែល​​២​រសៀល​ ដើម្បីទៅ​ទិញ​​ម្ហូប​​សម្រាប់​ទទួលទាន​ ដោយ​​ទុក​កូន​ស្រី​អាយុ​៧​ឆ្នាំ​ និង​កូន​ស្រី​ពៅ​អាយុ​៥​ឆ្នាំ​កន្លះឱ្យ​នៅ​ចាំ​ផ្ទះ​២នាក់​បង​ប្អូន ។ លុះនៅវេលាម៉ោង​​៣​និង​៣០​នាទី​រសៀល ខណៈគាត់​​​ត្រឡប់​មកផ្ទះ​វិញ ​កូន​ស្រី​ទាំង​២​នាក់​ក៏រត់​ចេញ​ពី​ខាងក្រោម​ផ្ទះ​ឈើ​មក​ទទួលទាំង​ចិត្ត​ ​រីក​រាយ​ ។ ប៉ុន្តែ​ជា​មួយ​នេះ​ក៏​មាន​ចម្ងល់​​ថា​ តើ​ស្លាដែល​ហាល​នៅ​មុខ​ផ្ទះ​១​កន្ទេល​មាន​​​ទម្ងន់​ធ្ងន់​ផង​នោះ បាន​អ្នក​ណា​ជួយ​សា​យក​ទៅ​ដាក់​នៅខាង​ក្រោម​ផ្ទះ​ ព្រោះកូន​ទាំង​២​នាក់​តូចៗ​មិន​​អាច​សាបាន​ទេ ។ ពេល​សួរ​នាំ​កូន​ស្រី​ពៅ​​ក៏​បាន​បង្ហើប​ប្រាប់​ថា​ ពេល​ដែល​​ពួក​គេ​ទាំង​២​នាក់​បង​ប្អូ​នកំពុង​លេង​នៅក្រោម​ផ្ទះ​ត្រូវ​ ​ឈ្មោះ​សុខជា​ មក​បបួល​កូន​ស្រី​បង​ឡើង​ទៅ​លើ​ផ្ទះ​ហូបកន្ទួត​ ហើយពេល​កូន​ស្រី​ប្អូន​សុំ​ឡើង​ទៅ​ជាមួយ​ឈ្មោះ​សុខ​ជា​ មិន​ឱ្យ​ទៅទេ តាម​ពិត​ជន​នោះប្រើ​ល្បិច​នាំ​ទៅរំលោភនៅចង្ក្រាន​បាយ​លើ​ផ្ទះ​ ។ ក្រោយ​ពី​ដឹង​រឿង​ហេតុ​នេះ​ គាត់​ជា​ម្តាយ​​ក៏​​បាន​​ទៅ​សួរ​​ជន​សង្ស័យ​ដល់​ផ្ទះ​ និង​ម្តាយ​របស់​គេ​ផង​ ព្រោះមិន​ចង់​ឱ្យ​មាន​រឿង​វែង​ឆ្ងាយ​ តែគេ​បែរ​ជា​ប្រើ​ពាក្យ​មិន​គួរសម​មក​លើ​គាត់​ ទើប​សម្រេច​ចិត្ត​ប្តឹង​​​លោក​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​តា​ប្រុក​ឱ្យ​ចាប់​ខ្លួ​ន​ជនសង្ស័យនៅ​រសៀល​ថ្ងៃទី​១៤​ កញ្ញា​ ។

លោក​វរសេនីយ៍ត្រី​ អិុ​ត​ ដារ៉ា​ អធិការ​នគរ​បាល​ស្រុក​ចំការ​លើ​បាន​ឱ្យដឹងថា​​ ជន​សង្ស័យ​ឈ្មោះ សុខជា ពិត​ជា​បាន​ប្រើ​ល្បិច​មក​បេះ​កន្ទួត​នៅមុខ​​ផ្ទះ​ក្មេង​ស្រី ហើយ​​​បបួល​នាង​បង​ឡើង​ទៅ​លើ​ផ្ទះ រួច​ចាប់​រំលោភរហូត​បា​ន​សម្រេច​ប្រាកដ​មែន ។ នារសៀល​ថ្ងៃទី​១៥ កញ្ញា ជន​សង្ស័យ​ត្រូវ​​បាន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ​៕