ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លះ​មិន​អស់​អាល័យ​ជួប​ប្រពន្ធ ម្តាយ​ក្មេក​បន្ទោស​នាំ​បក្ស​ពួក​មក​កា.ប់​ប្រហារ

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ភ្លើង​ស្នេហ៍​​ដែល​​នៅ​តែ​មិន​​អស់​​អាល័យ​​ក្រោយ​​ពី​ការ​លែង​​លះ​​ បុរស​​ជា​អតីត​​ប្តី​បាន​​លួច​​មក​ជួប​​ប្រពន្ធ​​ តែ​ការ​ចង់​​ត្រឡប់​​មក​រួម​រស់​ជា​នានឹង​​​គ្នា​វិញ​​នោះ​ត្រូវ​បាន​​អតីត​​​ម្តាយ​​ក្មេក​​ និង​អតី​ត​​ប្រពន្ធ​​ស្តី​បន្ទោស ​​​ព្រម​ទាំង​បណ្តេញ​​​​ឱ្យ​​ចេញ​ពី​ផ្ទះ​​ទៀត ​​ធ្វើ​​ឱ្យអតីត​​កូន​ប្រសា​រូប​នេះ​​មាន​​កំហឹង​​ក៏​​​​បបួល​បក្ស​ពួក​មក​កា.ប់​​បណ្តាល​​ឱ្យ​រង​របួស​ទាំង​​យប់​ និង​មាន​​ការ​​ភ្ញាក់​ផ្អើល​​ផង​ដែរ ។ ហេតុ​ការណ៍​នេះ​ បាន​​​កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​​៨ និង​​៣០​​នាទី​​​យប់​​ថ្ងៃ​​ទី​១៥ កញ្ញា នៅ​ភូមិ​​ក្បាល

ក្រុង​ប៉ោយ​ប៉ែត ៖ ភ្លើង​ស្នេហ៍​​ដែល​​នៅ​តែ​មិន​​អស់​​អាល័យ​​ក្រោយ​​ពី​ការ​លែង​​លះ​​ បុរស​​ជា​អតីត​​ប្តី​បាន​​លួច​​មក​ជួប​​ប្រពន្ធ​​ តែ​ការ​ចង់​​ត្រឡប់​​មក​រួម​រស់​ជា​នានឹង​​​គ្នា​វិញ​​នោះ​ត្រូវ​បាន​​អតីត​​​ម្តាយ​​ក្មេក​​ និង​អតី​ត​​ប្រពន្ធ​​ស្តី​បន្ទោស ​​​ព្រម​ទាំង​បណ្តេញ​​​​ឱ្យ​​ចេញ​ពី​ផ្ទះ​​ទៀត ​​ធ្វើ​​ឱ្យអតីត​​កូន​ប្រសា​រូប​នេះ​​មាន​​កំហឹង​​ក៏​​​​បបួល​បក្ស​ពួក​មក​កាប់​​បណ្តាល​​ឱ្យ​រង​របួស​ទាំង​​យប់​ និង​មាន​​ការ​​ភ្ញាក់​ផ្អើល​​ផង​ដែរ ។ ហេតុ​ការណ៍​នេះ​ បាន​​​កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​​៨ និង​​៣០​​នាទី​​​យប់​​ថ្ងៃ​​ទី​១៥ កញ្ញា នៅ​ភូមិ​​ក្បាល​​​កោះ​​ សង្កាត់​​ប៉ោយ​ប៉ែត ។

នៅ​ចំណុច​​កើត​​ហេតុ ​​គេ​​​ឃើញ​ស្ត្រី​​២​នាក់​​ដែល​ម្តាយ​​ឈ្មោះ​អឹុម​ ណេង អាយុ​​៥៨​ឆ្នាំ និង​​​កូន​ស្រី​ឈ្មោះ​​ឆែ លី អាយុ​​៣៦​ឆ្នាំ ​រង​របួស​​យ៉ាង​​ធ្ងន់​ក្រោយ​ពី​​ត្រូវ​ជន​សង្ស័យ​​ដែល​ជា​​អតីត​​កូន​ប្រសា​​ និង​​អតីត​​ប្តី​​​​នាំ​បក្ស​​ពួក​​មក​កាប់​ដល់​​ក្នុង​ផ្ទះ​ ព្រោះ​តែ​​ខឹងរឿង​​ហាម​មិន​​ឱ្យ​ជួប​គ្នា​​​នៅ​ពេល​យប់​​ ។ ជន​សង្ស័យ​​ជា​អតីត​​ប្តីរូប​​នេះ​​​​ឈ្មោះ​​រ៉ង អាយុ​​២៧​ឆ្នាំ នៅ​ក្រុង​​ប៉ោយ​ប៉ែត និងមាន​​​​ស្រុក​កំណើត​​​នៅ​ខេត្ត​ស្វាយ​រៀង ​។

តាម​ប្រភព​​ព័ត៌​មាន​​​​ពី​កន្លែង​​កើត​ហេតុ​ឱ្យ​ដឹង​​​​ថា មុនមាន​​ហេតុ​ការណ៍​កើត​​ឡើងគឺ​​​ឈ្មោះ​រ៉ង បាន​លួច​​មក​ជួប​ប្រពន្ធ ​ក្រោយ​​​​ពី​គេ​​មាន​ជម្លោះ​​ក្នុង​គ្រួសារ​​​ ហើយ​​​​លែងលះ​គ្នា​អស់​រយៈ​​ពេល​ជិត​​៣ខែមក​ហើយ​។ ​ខណៈឈ្មោះ​​រ៉ង មក​ជួប​​ប្រពន្ធ​​ ​ត្រូវ​ម្តាយ​​ក្មេក​​ដឹង​ ក៏​​ប្រាប់​​​​​ថា​បើ​ចង់​​ជួប​​សុំ​​ឱ្យ​មក​ជួប​គ្នា​ពេល​​ថ្ងៃ​​​មិន​ត្រូវ​​មក​​ជួប​ពេល​យប់​​​ទេ ។ ​ការ​និយាយ​​បែប​នេះ​ ធ្វើ​​ឱ្យ​​​ឈ្មោះ​រ៉ង​​ខឹង​​ក៏ត្រ​ឡប់​​​ទៅវិញ​​បាត់ទៅ​ លុះ​​ប្រហែល​​​២​ម៉ោង​​ក្រោយ​មក​​ស្រាប់​តែត្រឡប់​​​មក​វិញ​ជា​មួយ​បក្ស​ពួក​៤​នាក់​​ផ្សេង​ទៀត​​ប្រដាប់​​ដោយ​ដាវ​​​សា​មូរ៉ៃ​​គ្រប់​ដៃ។ ដំបូង​ឈ្មោះ​​រ៉ង បាន​ចូល​​ទៅ​កាប់​ប្រពន្ធ​​ ប៉ុន្តែ​ដោយ​​ស្ត្រី​ជា​ម្តាយ​​ឃើញ​​ស្ទុះ​​ទៅ​​ជួយ​ក៏​ត្រូវ​បក្ស​ពួក​​ឈ្មោះ​រ៉ង ព្រួត​​គ្នា​កាប់​​​​តែ​ម្តង ។ ការ​កាប់​​ប្រហារ​​នោះ ​​បណ្តាល​​ឱ្យ​​នាង​ឆែ លី អតីត​​ប្រពន្ធ​​​​រង​របួស​​ក្បាល​ខាង​ស្តាំ​​ម្តុំ​​ក្រោម​ត្រចៀក​​ និង​លើ​​ត្រចៀក​​ចំនួន​​២​កន្លែង និង​កដៃ​ទាំង​សង​ខាង ​​ឯ​ស្ត្រី​ឈ្មោះ​អឹុម ណេង ជា​ម្តាយ​​​រង​របួស​​ក្រោម​ត្រចៀក​​ខាង​ស្តាំរហូត​​ដល់​​មាត់​​ ។

ក្រោយ​ហេតុ​ការណ៍​​កើត​ឡើង​ ជន​​សង្ស័យ​​ និង​បក្ស​​ពួក​​បាន​រត់​គេច​ខ្លួន​​អស់​​ ខណៈ​អ្នក​​ស្រុក​​ផ្អើល​​ឆោ​ឡោ​​ស្រែក​ហៅ​គ្នា​​ ។ ជន​រង​គ្រោះ ​​ត្រូវ​បាន​អ្នក​ស្រុក​​​គ្នា​​ជួយ​​នាំ​យក​ទៅ​​កាន់​មន្ទីរ​​ពេទ្យ​​បង្អែក​​ក្រុង​ប៉ោយ​ប៉ែត​​​ ។ ប្រភពព័ត៌​មាន​​​ប្រាប់​​ថា ក្រោយ​​ហេតុ​​​ការណ៍​​កើត​ឡើង ​​អាជ្ញា​ធរ​​ភូមិ​​ និង​ប៉ូលិសប៉ុស្តិ៍​​​​រដ្ឋ​បាល ​​ក៏​​ដូច​ជា​​ប៉ូលិស​​ព្រំ​ដែន​​បាន​ចុះ​មក​ធ្វើ​​កំណត់​ហេតុ​​រួម​គ្នា​​ និង​តាម​ស្រាវ​ជ្រាវ​​ដើម្បី​ចាប់​​ខ្លួន​ជន​​សង្ស័យ​​ ៕