ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-កម្មការិនី​រោង​ចក្រ​បង្ក​ក​ផល​នេសាទ​ធ្វើ​កូដ​កម្ម

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖​​ ​បន្ទាប់​​ពី​បាន​​ឃើញ​សេចក្តី​​ប្រកាស​យ៉ាង​តក់​​ក្រហល់​​របស់​រោង​ចក្រ​​ដែល​ធ្វើ​ការ​​បិទ​ទ្វារ​ផ្អាក​​ដំណើរ​ការ​​ ​​​ធ្វើ​​ឱ្យ​​កម្ម​ករ​​រោង​ចក្រ​​បង្កក​​ផល​នេសាទ​​សមុទ្រ​​​ចេន​ឡា​ស៊ី​ហ៊្វូត​​ខូអិល​​ធី​ឌី ​ដែល​​មាន​ទី​តាំង​​ស្ថិត​នៅ​​ក្នុង​ភូមិ​៣ សង្កាត់​​លេខ​១ ក្រុង​​ព្រះ​សីហនុ ប្រមាណ​​ជិត​៣០០​​នាក់​​នាំ​គ្នា​ធ្វើ​កូដ​​កម្ម​​នៅ​​ក្នុង​ទី​ធ្លា​​រោង​ចក្រ​ដើម្បី​​តវ៉ា​​សូម​បើក​​ប្រាក់​ខែ​​ពី​​ចៅ​កែ​រោង​ចក្រ​កាល​ពី​ព្រឹក​​ថ្ងៃទី​​១៥ កញ្ញា ។

កម្ម​ការិនី​​ម្នាក់​​​បាន​​​​​ឱ្យ​​ដឹង​ថា មូល​ហេតុ​​ដែល​ពួក​គេ​​ធ្វើ​​ការ​តវ៉ា​នេះ​ គឺ​​បណ្តាល​មក​ពី​ក្រុម​​ហ៊ុន​បាន​​បញ្ឈប់​​ពួក​គេ​ទាំង​​អស់​​គ្នា​យ៉ាង​​តក់​ក្រហល់​​ពី​ការ​ងារ ​ដូច​នេះ​​ពួក​គេ​​គ្រាន់​​តែ​ស្នើ​​សុំ​បើក​​ប្រាក់​​ខែ​​​ប៉ុណ្ណោះ តែ​ថៅ​កែ​​​​និយាយ​​ថា រឿង​ប្រាក់​ខែ​​នេះ​​ចាំ​មាន​ថៅ​កែ​​ថ្មី​​គេ​មក​​សិន ហើយ​​ដោយ​​មាន​​ការ​មិន​ទុក​ចិត្ត​​ទើប​​ពួក​គេ​​ធ្វើ​ការ​តវ៉ា​​បែប​នេះ​ ។ ប្រភព​ដដែល​​បាន​បន្ត​ថា ពួក​គេ​​មិន​អាច​រង់​​ចាំ​បើក​​ប្រាក់​​ខែ​ចាស់​​ជា​មួយ​ថៅ​​ថ្មី​បាន​ទេ ព្រោះ​ថៅ​កែ​​ថ្មី​គេ​​មិន​ដឹង​រឿង​​ចាស់​ឡើយ ។

ក្រោយ​ពី​ផ្ទុះ​​ការ​​តវ៉ា​​របស់​ក្រុម​​​កម្ម​​ករ ​គេ​ឃើញ​មាន​​តំណាង​​មន្ទីរ​​​ការ​ងារ​ខេត្ត​ចំនួន​២​នាក់​​ និង​មន្ត្រី​អាជ្ញា​​ធរ​មូល​ដ្ឋាន​រួម​នឹង​សមត្ថ​កិច្ច​ចំនួន​៥-៦​នាក់​បាន​ទៅ​ដល់​ និង​ធ្វើ​ការ​សម្រប​​សម្រួល​​ព្រោះ​ខ្លាច​​កើត​​មាន​​អំពើ​​ហិង្សា​ដោយ​​ប្រការ​ណា​មួយ ។ បន្ទាប់​​ពី​ធ្វើ​ការ​​សម្រប​​សម្រួល​រហូត​ដល់​ម៉ោង​​ប្រមាណ​​ជាង​២​​រសៀល ​​ទើប​​​ក្រុមកម្ម​​ករ​​ព្រម​ទទួល​យ​កលក្ខ​ខណ្ឌ​​របស់​រោង​ចក្រ​​រួម​មាន ក្នុងរយៈ​​ពេល​២​ខែ​​ដែល​រោង​ចក្រ​​ផ្អាក​​ដំណើរ​​ការ ​​ភាគី​រោង​ចក្រ​​សុំ​បើក​​ប្រាក់​​ឧបត្ថម្ភក្នុង​ម្នាក់​​​ចំនួន​​២០​ដុល្លារ​ក្នុង​​មួយ​ខែ ។ ឯប្រាក់​​បៀវត្ស​​ចំនួន​​១៥​ថ្ងៃ​ដែល​កម្ម​​ករ​​បាន​ធ្វើ​ការ​នោះ ​​ភាគី​រោង​ចក្រ​សន្យា​​បើក​នៅ​ថ្ងៃទី​​៥ តុលា ខាង​មុខ​​ដោយ​មានតំណាង​​មន្ទីរ​​ការ​ងារ​​ជា​សាក្សី៕