ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​ពី​ប្រទេស​ថៃ​ជន់​លិច​ភូមិ​តាម​ព្រំ​ដែន​ឃុំ​អូរ​3​ជាន់​កំពុង​រង​ការ​លិច​លង់ ត្រៀ​មជម្លៀស​អ្នក​ភូមិ​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភូមិ​ចំនួន​​​២ និង​កំណាត់​ផ្លូវ​នៅ​តាម​បន្ទាត់​​​ព្រំ​ដែន​​​ជិត​​២គីឡូ​ម៉ែត្រ​​​ក្នុង​​ចំណោមភូមិ​​ចំនួន​​៥​​ក្នុង​ឃុំ​​អូរ​​បី​ជាន់​ បាននិងកំពុង​​​​​រង​ការ​​​​ជន់​លិច​​​ដោយ​ទឹក​ជំនន់​​​ហូរ​បុក​​ពី​ប្រទេស​​​ថៃ ហើយ​ពេល​នេះ​​​គិត​ត្រឹម​​ល្ងាច​​ថ្ងៃ​​១៦ កញ្ញា​ អាជ្ញាធរ​​​ស្រុក​​កំពុង​សិក្សា​​​​ដើម្បី​រក​​ទី​ទួល​សុវត្ថិ​ភាព​​​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់​នៅ ។

តាម​ដង​ផ្លូវ​​​នៅ​តាម​​បន្ទាត់​​ព្រំដែន​​​ក្នុង​ឃុំ​​អូរ​បីជាន់​​​​ ទឹក​ជំនន់​​ពី​ប្រទេស​ថៃ​​​​បាន​បុក​​​ផ្តាច់​​ជា​ច្រើន​​​កន្លែង​​​ ក្នុង​នោះ​លំនៅឋាន​​​ប្រជាពលរដ្ឋ​​​ជា​ច្រើន​គ្រួសារ​​​ក៏​រង​ការ​ជន់​លិច​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ភូមិ​ចំនួន​​​២ និង​កំណាត់​ផ្លូវ​នៅ​តាម​បន្ទាត់​​​ព្រំ​ដែន​​​ជិត​​២គីឡូ​ម៉ែត្រ​​​ក្នុង​​ចំណោមភូមិ​​ចំនួន​​៥​​ក្នុង​ឃុំ​​អូរ​​បី​ជាន់​ បាននិងកំពុង​​​​​រង​ការ​​​​ជន់​លិច​​​ដោយ​ទឹក​ជំនន់​​​ហូរ​បុក​​ពី​ប្រទេស​​​ថៃ ហើយ​ពេល​នេះ​​​គិត​ត្រឹម​​ល្ងាច​​ថ្ងៃ​​១៦ កញ្ញា​ អាជ្ញាធរ​​​ស្រុក​​កំពុង​សិក្សា​​​​ដើម្បី​រក​​ទី​ទួល​សុវត្ថិ​ភាព​​​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់​នៅ  ។

តាម​ដង​ផ្លូវ​​​នៅ​តាម​​បន្ទាត់​​ព្រំដែន​​​ក្នុង​ឃុំ​​អូរ​បីជាន់​​​​ ទឹក​ជំនន់​​ពី​ប្រទេស​ថៃ​​​​បាន​បុក​​​ផ្តាច់​​ជា​ច្រើន​​​កន្លែង​​​ ក្នុង​នោះ​លំនៅឋាន​​​ប្រជាពលរដ្ឋ​​​ជា​ច្រើន​គ្រួសារ​​​ក៏​រង​ការ​ជន់​លិច​ដែរ​ ។ លោក​​កែវ សែន​​ អភិបាល​​ស្រុក​អូរ​ជ្រៅ​​បាន​ប្រាប់​​តាម​ទូរស័ព្ទ​​​ថា ទឹក​ជំនន់​​ដែល​ជន់​លិច​​លំនៅ​​ឋាន​និង​​​ដង​ផ្លូវ​នៅ​ឃុំ​អូរបីជាន់​​​​​​​ ជា​ទឹក​ជំនន់​​ហូរ​បុក​ពី​ប្រទេស​ថៃ​ ។ លោក​ថ្លែង​ថា ​ក្នុង​ឃុំ​អូរ​បី​ជាន់​​មាន​ការ​ជន់​លិច​​​ភូមិចំនួន​​​៥​រួម​មាន​​ ភូមិ​អូរ​បីជាន់​ ភូមិ​ព្រៃ​​ចាន់ ភូមិ​​​ជោគ​ជ័យ​ ភូមិ​ទំនប់​ដាច់​​ និង​ភូមិ​​​សិលា​ខ្មែរ​ និង​ដង​ផ្លូវ​​​ប្រវែង​​ជិត​២​គីឡូ​ម៉ែត្រ​។

លោក​កែវ សែន​ បន្ត​ថា ​​ក្នុង​ចំណោម​​ភូមិ​ទាំង​​​​៥​ខាង​លើ​​​មាន​ភូមិ​ចំនួន​​​២ រង​ការ​​ជន់​លិច​​​ខ្លាំង​​​ជាង​គេ​ គឺភូមិ​​​ទំនប់​​​ដាច់​​​ និង​ភូមិ​​សិលា​ខ្មែរ​ ​។ សរុប​​​ទាំង​​​២ភូមិមាន​​ប្រជា​ពលរដ្ឋ​​​​ជាង​​៦០០​គ្រួសារ​​ និង​លំនៅ​ឋាន​៥៦១​​ខ្នង​ត្រូវ​ទឹក​ជន់​លិច​​។ នៅភូមិ​​សិលា​ខ្មែរ​​​​​មាន​ពល​រដ្ឋ​៤២៤​គ្រួសារ​​​ លិច​​​២១០​គ្រួសារ​ផ្ទះ​​១៨៩​ខ្នង​ ឯនៅ​ភូមិ​​ទំនប់​​ដាច់​​​លិច​៤០១​គ្រួសារ​​ ស្មើនឹង​​៣៧២​​ខ្នង​ផ្ទះ​ ។ លោក​កែវ សែន​ បន្ត​ថា ពេល​នេះ​ផ្លូវ​ជិត​​​២​គីឡូ​ម៉ែត្រ​ក្នុង​ភូមិ​​ទាំង​​២​​ខាង​លើ​​ស្ទើ​​​រ​មិនអាច​​ធ្វើ​​ដំណើរ​បាន​ទៅ​ហើយ​ ដោយ​កន្លែង​​​​ខ្លះ​រាក់​​ តែ​កន្លែង​ខ្លះ​ទឹក​ត្រឹម​​ចង្កេះ ហើយ​ពេល​នេះ​ជា​គោល​​ការ​​​ណ៍​អាជ្ញាធរ​​​​ស្រុក​កំពុង​​រក​ទីទួល​​សុវត្ថិ​ភាព​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​​​ទៅ​ជ្រក​កោន​ ។ ​​

លោក​អភិបាល​ស្រុក​បន្ត​ថា ដោយ​​ទឹក​ហូរ​ពី​ប្រទេស​ថៃ​​ពេល​នេះ​កំពុង​​បន្ត​ហូ​រ​មក​យ៉ាង​ខ្លាំង​​​​ ​អាជ្ញាធរ​បាន​ឱ្យ​ប្រជា​ពលរដ្ឋ​​​​នៅតាម​​ផ្ទះ​​សិន​ បើ​សភាព​ការណ៍​​យប់ថ្ងៃ​ទី​១៦​ កញ្ញា ទឹក​​នៅ​តែ​​​បុក​ខ្លាំង​​​ នឹង​ត្រូវ​​ជម្លៀស​ចេញ​ទៅ​រក​ទី​ទួល​សុវត្ថិ​ភាព​ភ្លាម​ ។ លោក​បាន​ប្រាប់​​​​ប្រជា​ពលរដ្ឋ​​​ទាំង​​អស់​ថា បើ​ចាំ​បាច់​​​ត្រូវ​ប្រើ​​​គោយន្ត​ឬ​យាន​យន្ត​​​​រៀង​ខ្លួន​ ឯថ្លៃ​​ប្រេង​​ឬ​​សាំង​​ខាង​លោក​ជា​អ្នក​​ជួយ​ ។ បញ្ហា​ស្បៀង​​ក៏​ដូច​គ្នា​ដែរ អាជ្ញាធរ​​ស្រុក​នឹង​ជួយ​​ឧបត្ថម្ភ​​បើមាន​ការ​ខ្វះ​ខាត​​​ ។ លោក​​អភិបាល​​ស្រុក​ប្រាប់​ថា​ អាជ្ញាធរ​​​ស្រុក​កំពុង​​ធ្វើ​របាយការណ៍​​​ស្នើ​សុំ​​​ថ្នាក់​លើ​​​ដើម្បី​ជួយ​ជា​​អំណោយ​​​​បន្ទាន់​ ។

គួរ​បញ្ជាក់ថា ​ក្រៅ​ពី​​​​​ឃុំ​អូរ​បីជាន់​​​ នៅក្រុង​ប៉ោយ​ប៉ែត​​​ពិសេស​ភូមិ​មួយ​​​ចំនួន​ខាង​ត្បូង​ផ្លូវ​ជាតិ​លេ​ខ​៥​ ដូច​ជា​​ភូមិ​អូរ​ជ្រៅ​​​ ភូមិ​ក្បាល​កោះ​ ក្នុង​សង្កាត់​​​ប៉ោយ​ប៉ែត​​​ ភូមិ​អូរ​ខៃដន ភូមិកូន​ដំរី​ ក្នុង​សង្កាត់​​​និមិត្ត​​ ក៏​រង​ការ​​​ជន់លិច​​​ដោយ​​​ជំនន់​​​ទឹក​ភ្លៀង​​​ និង​ជំនន់​​​ហូរ​បុក​ពី​ប្រទេស​​ថៃ​​ដូច​គ្នា​ដែរ​ ។

ភ្លៀង​​ធំ​ស្ទើរ​​ពេញ​​មួយយប់​ ជន់​លិច​​ចំណត​រថយន្ត​​តូច​ធំ​ និង​ផ្លូវ​​មួយ​ចំនួន​​នៅ​ក្រុង​ប៉ោយ​ប៉ែត​​ ​ក្រោយពី​ភ្លៀង​​ធ្លាក់​​​មិន​ឈប់​​ឈរ​​ស្ទើរ​​តែ​ពេញមួយ​​យប់​កាល​ពី​យប់​​ថ្ងៃ​ទី​​១៤ កញ្ញា​ រហូត​​ដល់​វេលា​​​ទៀប​​ភ្លឺ​​​​​​ថ្ងៃ​ទី​​១៥ កញ្ញា ​នៅ​ក្រុង​ប៉ោយ​ប៉ែត​​ គេ​ឃើញ​​​កន្លែង​​មួយ​​ចំនួន​​ដូចជា​​ចំណត​រថយន្ត​​ធំ​តូច​​ ដង​​​ផ្លូ​វ​​លំ​នានា និង​​ទី​ធ្លា​សាលា​​រៀន​មួយ​​ចំនួន​រង​ការ​​ជន់​លិច​ ។ ​​​ការ​ជន់​​លិច​ ដោយ​​​​​​ជំនន់​​ទឹក​ភ្លៀង​​នេះ ​បង្ក​​ឱ្យ​​ចំណត​​រថយន្ត​​​មាន​ការ​លំបាក​ដោយ​​​រថយន្ត​​តូច​ធំ​បាន​​​​នាំ​គ្នា​​មក​ចត​​លក់​សំបុត្រ​​ និង​ដាក់​​មនុស្ស​​លើ​ដង​​ផ្លូវ​​​បេតុង​​​ ឯ​​រថយន្ត​​ធំ​ៗក៏​​​​ត្រូវ​ផ្ទេរ​​​ទំនិញ​​តាម​​ដង​ផ្លូវ​​ធំ​ដែរ​ ​។

អ្នក​ធ្វើ​ដំណើរ​​ត្រូវ​​បើក​​បរ​​យាន​យន្ត​​​ និង​​ដើរ​ក្នុង​ទឹក​​ ​ដូចជា​​​ផ្លូវ​មួយ​​ខ្សែ​ក្នុង​​ភូមិ​បាលិ​លេយ្យ​​​​​​២​(ផ្លូវ​​​សុខភាព​) ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​​ជាតិ​​លេខ​​៥​ឆ្ពោះ​ទៅ​​អនុវិទ្យា​ល័យ​​អូរ​ជ្រៅ​ជា​​ដើម​​ ហើយ​​​ទី​ធ្លា​​សាលា​មួយ​​ចំនួន​​​ដូច​ជា​ អនុ​វិទ្យា​​ល័យ​អូរ​​ជ្រៅ ​និង​សាលា​​រៀន​​​មួយ​ចំនួន​​ទៀ​ត​ក៏​​កំពុង​​​រង​ការ​ជន់​​លិច​ ដែរ​ ។ មាន​ការ​​គិត​ថា​ បើ​​ភ្លៀង​​នៅ​តែ​​បន្ត​ធ្លាក់​​ នា​ពេល​​ខាង​មុខ ​​​​ជំនន់​ទឹក​ភ្លៀង​​នឹង​កាន់​​តែ​ជន់​លិច​​លើស​​នេះ​ទៅ​​​ទៀត ​ព្រោះ​​ផ្ទៃ​េមឃ​នា​ពេល​​នេះ​​នៅ​តែ​​បន្ត​អួអាប់​​​ ពពក​​ខ្មៅ​មី​ដេរ​ដាស​ ​គ្មាន​ឃើញ​​ពន្លឺ​​​​ថ្ងៃ​​​ទេ ​បើ​​គិតត្រឹម​​ម៉ោង​​១០​​ព្រឹក​​ថ្ងៃ​ទី​​១៥ ​កញ្ញា ៕