ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​កំពូល​​សាលា​ក្តី​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​អៀង ធីរិទ្ធ ជា​មួយ​នឹង​លក្ខ​ខណ្ឌ​​បណ្តោះ​អាសន្ន​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​យោង​តាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់អង្គ​ជំនុំ​ជម្រះ​​​តុលា​ការ​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ចេញ​ផ្សាយ​​​កាល​ពី​​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​​២០១២ ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​​​​​ឱ្យ​ដឹង​ថា ប្រធាន​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម ដោយ​​​អនុ​

រាជធានី​ភ្នំពេញ​ ៖​​ ​យោង​តាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់អង្គ​ជំនុំ​ជម្រះ​​​តុលា​ការ​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម​ ចេញ​ផ្សាយ​​​កាល​ពី​​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ​​២០១២ ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​​​​​ឱ្យ​ដឹង​ថា ប្រធាន​អង្គ​ជំនុំ​ជម្រះ​​តុលា​ការ​​​កំពូល​​នៃ​សាលា​ក្តី​​ខ្មែរ​ក្រហម ដោយ​​​អនុ​លោម​តាម​វិធាន​​​៨២ (៦) នៃ​វិធាន​​ផ្ទៃ​​ក្នុង ​ធ្វើ​ការ​​សម្រេច​​លើ​សំណើ​របស់​​សហ​ព្រះរាជ​​អាជ្ញា​​សុំ​ផ្អាក​​លើ​សេចក្តី​​ដោះ​​​លែង​ជន​​ជាប់​ចោទ​អៀង ធីរិទ្ធ ដោយ​គ្មាន​​លក្ខ​ខណ្ឌ​​​របស់​​អង្គ​ជំនុំ​​ជម្រះ​​សាលា​​ដំបូង​​ដោយ​​សម្រេច​​ថា អៀង ធីរិទ្ធ ត្រូវ​​បាន​​ដោះ​​លែង​ជា​មួយ​លក្ខ​​ខណ្ឌ​​​បណ្តោះ​​អាសន្ន​មួយ​ចំនួន ៖

១-​ជន​ជាប់​ចោទ​​ត្រូវ​ជូន​​ដំណឹង​​ដល់​អង្គ​​ជំនុំ​ជម្រះ​​អំពី​​អាសយដ្ឋាន​របស់​ខ្លួន​ស្នាក់​នៅ​​ ហើយ​មិន​ត្រូវ​​ផ្លាស់​​ប្តូរ​ទីលំនៅ​​​​ដោយ​​មិន​មាន​​ការ​អនុញ្ញាត​ពី​​អង្គ​ជំនុំ​ជម្រះ​ឡើយ ។

២-​ជន​ជាប់​ចោទ​​​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន​ និង​​ឯ​កសារ​​ធ្វើ​ដំណើរ​​ពាក់​ព័ន្ធ​​ដទៃ​ទៀត​​ ហើយ​មិន​ត្រូវ​​ចេញពី​​ព្រំ​ប្រទល់​ដែន​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឡើយ ។

៣-​ជន​ជាប់​ចោទ​​ត្រូវ​គោរ​ព​​តាម​​ដី​កា​កោះ​​ដែល​ចេញ​​ដោយ​តុលា​ការ​​ ។

វិធាន​​ការ​បណ្តោះ​​អាសន្ន​​នេះ ​មាន​សុពល​​ភាព​រហូត​ដល់​អង្គ​​ជំនុំ​​ជម្រះ​​តុលា​ការ​កំពូលចេញ​សេចក្តី​​សម្រេច​​ទាំង​ស្រុង​​លើ​បណ្តឹង​​សា​​ទុក្ខ​​របស់​​​សហ​ព្រះរាជ​អាជ្ញា៕