ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​រថយន្ត​បុក​ម៉ូតូ​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ រួច​និយាយ​ថា អត់​ខុស​ទេ ខុស​តែ​ម្យ៉ាង​​គឺ​ផឹក​ស្រា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ CRV ពណ៌ខ្មៅ ទំនង​អ្នក​​​បើកស្ថិត​ក្នុង​ស្ថាន​​ភាព​ស្រវឹង​ជោក​ជាំ ​បត់​ឆ្វេង​ទៅ​បុក​ម៉ូតូ​ស្មាស់​ពេញទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​​ទៅចិញ្ចើម​ផ្លូវ​ម្ចាស់​​រង​របួស​ ។ ​ចំណែក​រថយន្ត​ព្យាយាម​​បើក​​​រត់​គេចតែ​​​ត្រូវ​​រថយន្ត​បាឡែន និង​ម៉ូតូជា​ច្រើន​គ្រឿង​​ទៀត​ជិះ​ដេញ​តាម​ស្ទាក់​បាន ស្រាប់តែ​​ម្ចាស់​រថយន្ត​ប្រាប់​ថា ​គាត់​អត់​ខុស​ទេ គឺ​ខុស​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ CRV ពណ៌ខ្មៅ ទំនង​អ្នក​​​បើកស្ថិត​ក្នុង​ស្ថាន​​ភាព​ស្រវឹង​ជោក​ជាំ ​បត់​ឆ្វេង​ទៅ​បុក​ម៉ូតូ​ស្មាស់​ពេញទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​​ទៅចិញ្ចើម​ផ្លូវ​ម្ចាស់​​រង​របួស​ ។ ​ចំណែក​រថយន្ត​ព្យាយាម​​បើក​​​រត់​គេចតែ​​​ត្រូវ​​រថយន្ត​បាឡែន និង​ម៉ូតូជា​ច្រើន​គ្រឿង​​ទៀត​ជិះ​ដេញ​តាម​ស្ទាក់​បាន ស្រាប់តែ​​ម្ចាស់​រថយន្ត​ប្រាប់​ថា ​គាត់​អត់​ខុស​ទេ គឺ​ខុស​ផឹកស្រា​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​កើតឡើង​​នៅចំណុច​ស្តុប​រោង​​កុន​លុច្ស​ តាម​មហា​វិថី​ព្រះ​នរោត្តម​​កែង​ផ្លូវលេខ​​១៥៤ ​សង្កាត់​ផ្សារ​ថ្មីទី​៣ ​ខណ្ឌដូនពេញ ​កាល​ពីវេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៦ កញ្ញា ២០១២ ។ រថយន្ត​​បង្ក​ព្យាយាម​​បើក​រត់​គេច​ គាប់​​ជួន​ពេល​នោះ មាន​រថយន្ត​កាមរី​បាឡែន និង​ម៉ូតូ​​ជា​ច្រើន​គ្រឿង​​ទៀត​ដែល​ឃើញ​ហេតុ​ការណ៍​​នាំគ្នា​ជិះ​ដេញ​តាម​រហូត​ដល់​​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​​​លេខ​៤៩ ក្នុងសង្កាត់​ផ្សារ​ថ្មី​ទី៣ ទើប​ឃាត់​រថយន្ត​នោះ​​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថ​កិច្ច ។

​អ្នក​បើ​ក​​ម៉ូតូឌ្រីម​សេ​១២៥ ​​​ឈ្មោះ​អឿន វុទ្ធី ​ភេទប្រុស អាយុ​៣០​ឆ្នាំ ​ជា​បុគ្គ​លិក​នៅ​ភោជនីយ​ដ្ឋាន​ ស្នាក់​នៅ​ផ្ទះ​លេខ​31Ez ​ផ្លូវ​លេខ​​៦១ ​សង្កាត់​វត្ត​ភ្នំ ​​ខណ្ឌដូន​​ពេញ រង​របួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លីនិក​​ឯក​ជន​​​ដឹក​​​ទៅព្យាបាល​​។
បន្ទាប់​​ពី​​ឃាត់​រថយន្ត​​បង្ក​បាន​ហើយ​ម្ចាស់​រថយន្ត​បាន​ឈ្លោះ​ប្រកែក​​ជា​មួយអ្នក​ឃើញ​​ហេតុការណ៍​ដែល​ជិះដេញតាម​ថា ​គាត់មិន​មែន​ជា​អ្នក​ខុស​ទេ គឺ គាត់​ខុស​ដោយ​សារ​ផឹក​ស្រវឹង​​​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕