ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​សង្ខេប​​ក្នុង​ការ​អភិវឌ្ឍន៍​​សង្កាត់​​វាល​ស្បូវ​​ អាណត្តិ​ទី​2 (2007-2012)

12 ឆ្នាំ មុន

សង្កាត់​វាល​ស្បូវ​​ជា​សង្កាត​់មួយ​​​​ ស្ថិត​​ក្រោម​ការ​​គ្រប់​គ្រង​រដ្ឋ​បាល​​របស់​ខណ្ឌ​មាន​ជ័យ​ ​មាន​ទី​តាំង​​ភូមិ​សាស្ត្រ​ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​១ ​ស្រប​នឹង​​ដង​ទន្លេ​មេ​គង្គ​ ។ ​មាន​ព្រំ​ប្រទល់​៖​
– ​​ខាង​ជើង​​ទល់​នឹង ​​ទន្លេ​មេ​គង្គ​ ​ស្រុក​​ល្វា​ឯ​ម​

សង្កាត់​វាល​ស្បូវ​​ជា​សង្កាត់មួយ​​​​ ស្ថិត​​ក្រោម​ការ​​គ្រប់​គ្រង​រដ្ឋ​បាល​​របស់​ខណ្ឌ​មាន​ជ័យ​ ​មាន​ទី​តាំង​​ភូមិ​សាស្ត្រ​ ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​​១ ​ស្រប​នឹង​​ដង​ទន្លេ​មេ​គង្គ​ ។ ​មាន​ព្រំ​ប្រទល់​៖​
– ​​ខាង​ជើង​​ទល់​នឹង ​​ទន្លេ​មេ​គង្គ​ ​ស្រុក​​ល្វា​ឯ​ម​
​- ខាង​ត្បូង​​ទល់​នឹង​​ សង្កាត់​​​ព្រែក​ថ្មី ​និង​សង្កាត់​​​ព្រែក​ប្រា​ ខណ្ឌ​មាន​ជ័យ​ ។
– ​​ខាង​កើ​ត​​​​ទល់​នឹង​ ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​មាន​ជ័យ​​ ។
​- ​ខាងលិច​​​ទល់​​ ​សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ​ ។
​-​ ចំនួន​​ប្រជា​​ពល​រដ្ឋ​​សរុប​​៩.០៣៨​​នាក់​ ​ស្រី​​​៤.៦៨៤​នាក់ ​អាយុ​​១៨​​ឆ្នាំ​ឡើង​​៥.៤៦៣​នាក់ ​ស្រី​​២.៧៦៧​​នាក់ ។
​- ​​​ប្រជា​​ពល​រដ្ឋ​មាន​​ឈ្មោះ​ក្នុង​បញ្ជី​​​បោះ​ឆ្នោត​​​ឆ្នាំ​​២០១១​​ មាន​ចំនួន​​៧.១៦១​​នាក់ ។
– ​សង្កាត់​​ចែក​ចេញ​​ជា​​៤​​ភូមិ​ ​មាន​​​៨៣​ក្រុម​
​​​​សមា​ជិក​​ក្រុម​ប្រឹក្សា​​​​៧រូប ​​​ស្រី​​​ម្នាក់ ​ក្នុង​នោះ​៖
​- ​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​​​ មាន​ចំនួន​​៤​រូប ​​។
– ​គណ​បក្ស​សម រង្ស៊ី ​មានច​ំនួន​​២​រូប ។​​
– ​គណ​បក្ស​​នរោ​ត្តម រណ​ប្ញទ្ធិ​ ​​ចំនួន​​​​​១​​​រូប ។
​- ​ចៅ​សង្កាត់​​​ជា​នារី​ ​ជា​សមា​ជិក​​មក​​ពី​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា ។
– ​ចៅ​​សង្កាត់​រង​​​​ទី​​១ ជា​បុរស ​ជា​សមា​ជិក​​មក​ពី​​គណ​បក្ស​សម រង្ស៊ី ។
​- ចៅ​សង្កាត់​​រង​ទី​​២ ​ជា​បុរស​ ​ជា​សមា​ជិក​​មក​ពី​គណបក្ស​ ​នរោត្ត​ម​​ រណប្ញទ្ធិ ​​។​​
– ​ថែរក្សា​​សន្តិស​ុខ ​​សណ្តាប់​ធ្នាប់​​សាធារណៈ​​នៅ​ក្នុង​មូល​ដ្ឋាន​​បាន​រឹង​មាំ​​ ដើម្បី​ការពារ​​​​​ភាព​សុខ​សាន្ត​ ​របស់​ប្រជា​ពល​រដ្ឋ​​ទាំង​​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត ។
​​- ​បំបាត់​​នូវ​រាល់​​បទ​ល្មើស​​លួច ឆក់ ​ប្លន់​​ ប្រដាប់​អាវុធ​​ និង​បាតុ​​ភាព​​​អសកម្ម​ដែល​​មាន​នៅ​​ក្នុង​មូល​ដ្ឋាន ។​​
​​- បំបាត់​ក្រុម​​​​បង​ធំ ​បង​តូច ​ក្រុម​ក្មេង​ទំនើង ​និង​ប្រឆាំង​គ្រប់​​រូប​ភាព​​នៃការ​ជួញ​ដូរ​​​ស្ត្រី​ ​កុមារ ​​និង​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន ។
​​​​- បង្កើត​​ប៉ុស្តិ៍​​យាម ​ដោយ​មាន​​ប្រ​ជា​ពល​រដ្ឋ​​​ ប្រជា​ការ​ពារ​ ​និង​សហ​ការ​​គ្រប់​កម្លាំង​​សមត្ថ​កិច្ច​ ​ចុះ​ល្បាត​​​ពួន​ស្ទាក់​ និង​ចលនា​​ប្រជា​​ពល​រដ្ឋ​​បង្កើត​​បណ្តាញ​​ការ​ពារ​អគ្គី​ភ័យ​ ។
​​ក្នុង​អាណត្តិ​ទី​២​ រយៈ​ពេល​​​៥​ឆ្នាំ​​កន្លង​មក ​ក្រុម​ប្រឹក្សា​​សង្កាត់​​បាន​លើក​​ជា​គំរោង​​​ផែន​ការ​អភិវឌ្ឍ​សង្កាត់​ ដើម្បី​ធ្វើ​ការ​​កែលម្អ​​​មូល​ដ្ឋាន​​សង្កាត់​​ឱ្យ​​មាន​ការ​​រីក​ចម្រើន​​ជា​លំដាប់​​​លើ​​​គ្រប់​វិស័យ​​​ ជាក់​ស្តែង​​ដូច​ជា ៖
​១- ​ជួ​ស​ជុល​​ផ្លូវ​លំ​ក្រាល​​ក្រួស​​ក្រហម​ចំនួន​​២​ខ្សែ ​មាន​ប្រវែង​​២.៧០៣​ម៉ែត្រ ​ចំណាយ​ប្រាក់​​មូល​និធិ​​​សង្កាត់​​ និង​​ទុន​​ចូលរ​ួម​​របស់​ប្រជា​ពល​រដ្ឋ​​អស់​ថវិកា​​ចំនួន​​១២០.៨៦៤.២៤២​រៀល​ ​។
២- ​ដាក់​លូ​រំដោះ​​ទឹក​ភ្លៀង​​១​ខ្សែ ​មាន​ប្រវែង​​៣២០​ម៉ែត្រ ​​ចំណាយ​​​ប្រាក់​មូ​ល​និធិ​​​សង្កាត់​ និង​​ទុន​​ចូល​​​រួម​​របស់​ប្រជា​ពល​រដ្ឋ​​អស់​​ថវិកា​​ចំនួន​​៣២.០០០.០០០​​រៀល​ ។
៣- ​ស្ថាប​នា​​ផ្លូវ​​ចាក់​​បេតុង​​​១​ខ្សែ ​មាន​ប្រវែង​​៣៩៧​​ម៉ែត្រ ​ចំណាយ​​ប្រាក់​មូល​និធិ​​សង្កាត់​ និង​​ទុន​ចូល​រួម​​របស់​ប្រជា​ពល​រដ្ឋ​​អស់​ថវិកា​​៩០.២០០​​.៣៨៥​​រៀល ។
៤- ​ស្ថាប​​នា​​ផ្លូវ​ចាក់​បេតុង​​ចំនួន​​១​ខ្សែ ​មាន​ប្រវែង​​៥៦០​ម៉ែត្រ ​​ជា​គម្រោង​​៥០%+៥០%​​ នៅ​​ភូមិ​ព្រែក​​​ជា​ព្រំ ​ចំណាយ​​អស់​ថវិកា​​ចំនួន​​២៣០.៣៦៤.០០០​រៀល ​។
៥- ​ស្ថាប​នា​​ផ្លូវ​​​ចាក់​េបតុង​​ចំនួន​​២​ខ្សែ ​​មាន​ប្រវែង​​១.២០០​ម៉ែត្រ ​នៅ​​ភូមិ​ស្វាយ​តា​អុក​ ​និង​ភូមិ​​​​វាល​ស្បូវ ​ជា​អំណោយ​​ឧបត្ថម្ភ​​របស់​​លោក​​​រដ្ឋ​​មន្ត្រី​ ត្រាំង អីុវ​តឹក ។​
៦- ​ស្ថាប​នា​​ផ្លូវ​​ចាក់​បេតុង​​​ ចំនួន​១​ខ្សែ ​មាន​ប្រវែង​​២០​ម៉ែត្រ ​នៅភូមិវាល​ស្បូវ​ ​ជា​អំណោយ​​របស់​លោក​​ញីវ ​ប៊ុន​ហឿន ​ប្រធាន​ក្រុម​​ហ៊ុន​​​​​ឌីម៉ង់​​ខន់​ស្ត្រាក់​​សិន ។​

​​ចៅ​​សង្កាត់​រៀប​រាប់​​ថា ​ការ​ងារ​អភិវឌ្ឍ​​បាន​រីក​ចម្រើន​​​ដោយ​សង្ខេប​​ខា​ង​លើ​នេះ​ ​អាស្រ័យ​​ក្រោម​ការ​​ដឹក​នាំ​​​ប្រកប​ដោយ​​គតិ​បណ្ឌិត​​របស់​សម្តេច​​​​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​​​ដែល​មាន​ការ​​ជឿ​ជាក់​​ពី​ប្រជាជន​ ។ ​ម៉្យាង​​ទៀត ស្ថិត​​ក្រោម​​ផែន​ការ​អភិវឌ្ឍ​របស់​លោក​កែប ជុតិ​មា​ ​អភិបាល​​រាជ​ធានី​ភ្នំ​ពេញ​​ដែល​លោក​បាន​​ដឹក​នាំ​​​ប្រកប​ដោយ​​​ភាព​ម៉ឺង​ម៉ាត់​​​ ទើ​ប​ធ្វើ​​ឱ្យ​​សង្កាត់​​​វាល​ស្បូវ ​​ក្លាយ​ជា​សង្កាត់​​មា​ន​មុខ​មាត់​​ និង​​រីក​ចម្រើន​​លើ​គ្រប់​វិស័យ ៕​​