ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ស្នាក់​ការ​កាំ​កុង​ត្រូល​ខេត្ត​ចុះ​ត្រួត​ពិនិត្យ​ផលិតផល​និងមុខទំនិញ​តាម​​ផ្សារ​​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ លោក ចាន់ ​រិទ្ធី ​អនុ​ប្រធាន​ស្នាក់​ការ​កាំ​កុងត្រូល​នៅ​​ច្រក​ទា្វរ​​អន្តរ​ជាតិ​អូរ​ស្មាច់ ​បាន​ដឹក​នាំមន្ត្រី​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​ការ​ត្រួ​តពិនិត្យ​ផលិត​​​ផល​​ម្ហូប​អារហារ​និ​​ង​ពិនិត្យ​រក​មុខ​ទំនិញ​ដែល​ខូច​គុណ​ភាព​ដាក់​តាំង​លក់​នៅ​តាម​​ផ្សារ​នានា​ក្នុង​ស្រុក​ត្រពាំង​​ប្រាសាទ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​ទៅ ។

ខេត្ត​ឧត្តរ​មានជ័យ​ ៖ លោក ចាន់ ​រិទ្ធី ​អនុ​ប្រធាន​ស្នាក់​ការ​កាំ​កុងត្រូល​នៅ​​ច្រក​ទា្វរ​​អន្តរ​ជាតិ​អូរ​ស្មាច់ ​បាន​ដឹក​នាំមន្ត្រី​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​ការ​ត្រួ​តពិនិត្យ​ផលិត​​​ផល​​ម្ហូប​អារហារ​និ​​ង​ពិនិត្យ​រក​មុខ​ទំនិញ​ដែល​ខូច​គុណ​ភាព​ដាក់​តាំង​លក់​នៅ​តាម​​ផ្សារ​នានា​ក្នុង​ស្រុក​ត្រពាំង​​ប្រាសាទ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​ទៅ ។

លោកចាន់ រិទ្ធី ​​ថ្លែង​​ថា​ ​យោង​តាម​អនុ​សាសន៍​​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និង​​​តា​ម​ការចង្អុល​បង្ហាញ​ពី​អគ្គ​នាយក​​កាំ​កុង​ត្រូល​ បានដាក់​បទ​បញ្ជា​យ៉ាង​តឹងរឹុ​ង​បំផុត​​ឱ្យ​​នៅ​​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​នីមួយ​ៗ ​ទូ​ទាំង​ប្រទេស​​ត្រូវ​តែ​អនុវត្ត​ដោយ​យក​ចិត្តទុកដាក់​​ធ្វើ​ការ​​​ទប់ស្កាត់​រាល់​មុខទំនិញ​ខូច​គុណ​ភាព នាំ​ចូល​ពី​​ប្រទេសជិតខាង​ដែល​បង្ក​ឱ្យ​មានការ​​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជាពល​រដ្ឋ​ដូចជា​ បន្លែ​ ផ្លែឈើ ​សាច់​ជ្រូក ​សាច់​គោ ​មាន់ ​ទា គ្រឿង​សមុទ្រ​ ព្រម​​​ទាំង​មុខ​ទំនិញ​ជាគ្រឿង​កំប៉ុង​ នំចំណី​របស់ក្មេង​​ដែលហួស​កាល​បិរច្ឆេទ​​ផង​​ដែរ ។ 

កន្លង​មក​មន្ត្រី​កាំកុង​ត្រូល​ប្រចាំ​ស្នាក់ការ​ខេត្ត​ ​បាន​យក​ចិត្ត​ទុកដាក់​ធ្វើការ​​ទប់​ស្តាត់​នៅមាត់​ច្រក​ទា្វារ​អន្តរជាតិ​អូរស្មាច់​ និង​មាត់​ច្រក​ទា្វារ​អន្តរ​ជាតិ​ជំា​សាងាុំ​​ ត្រួ​ត​ពិនិត្យ​រកឃើញ​​មុខទំនិញ​​​​ខូច​គុណ​ភាព​ជាច្រើន​ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​​​ ហើយ​​បាន​​ដកហូត​​​​យក​មក​ដុត​កម្ទេច​ចោល ។ ​លោក​បន្តថា ​មន្ត្រី​កាំកុងត្រូល​បាន​កំណត់​ធ្វើការ​ត្រួត​​ពិនិត្យ​២​ទៅ​៣ខែ​ម្តង​នៅ​តាម​​ផ្សារ​​នានា​​ក្នុងខេត្ត​ដូចជា​សាច់ជ្រូក ​សាច់គោ ​គ្រឿងសមុទ្រ​ ត្រី​សាច់​ដែល​ក្លាស្សេ​ដាក់​លាយ​​សារធាតុ​គីមី​ហ្វ័រ​ម៉ុល ​ដើម្បី​រក្សា​ទុក​បាន​​យូរ​ ព្រោះ​នាំ​ទៅដល់​​ការ​​កើត​មាន​រោគ​មហា​រីក​​ស​រីរាង្គ​និ​ងការ​បំផ្លាញ​កោសិកា​ផ្សេង​ៗ​ក្នុងខ្លួន​ប្រាណ​មនុស្សទៀត​ផង ​។ ​

លោក​​ចាន់​ រិទ្ធី​​ បាន​បញ្ជាក់​ថា ​នា​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ​​ឆ្នាំ​២០១២ លោក​បានដឹក​នាំ​​មន្ត្រី​សមត្ថកិច្ច​ចុះ​ត្រួ​តពិនិត្យ​មុខ​ទំនិញ​ដាក់​តាំង​លក់​នៅ​ក្នុង​​ផ្សារ​ត្រពាំង​ប្រាសាទ​ ​រកឃើញ​មុខទំនិញ​​ដែល​ខូចគុណ​​ភាព​ដូច​ជា​កម្ទេច​នំចំនួន​២៥០​កញ្ចប់​ ស្ករ​គ្រាប់​ក្មេង​ចំនួន​១៥០​កញ្ចប់ ​ទឹកខ្មេះ​ចំនួន​១០ដប ​សណ្តែក​​បំពង​ចំនួន​៥០កញ្ចប់​​​ និង​​បាន​ដកហូត​ ​រួច​​​ធ្វើ​ការ​អប់​រំ​ដល់​ក្រុម​អាជីវករ​មិន​ឱ្យ​យក​ទំនិញ​ដែល​ខូច​គុណ​ភាព​ ឬ​កំប៉ុង​ក្រពឹ​ត​​មាន​ច្រែះនិ​ង​ហួស​កាល​បរិច្ឆេ​ទ ​ដាក់​តាំង​​លក់​ឡើយ ៕