ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល1ខែ​ខេត្ត​ព្រៃ​វែង​កើតមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​10ករណី​ស្លា.ប់3នាក់ របួស​17នាក់

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ យោង​តាម​របាយ​ការណ៍​របស់​ការិយាល័យ​​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នង​​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​​ពេល​១ខែ​​ គិត​ចាប់​ពី​ថ្ងៃទី​១១ សីហា ដល់​ថ្ងៃទី​១០ កញ្ញា ​​​ខេត្ត​ព្រៃ​វែង​​បាន​កើត​មានគ្រោះ​ថ្នាក់​​ចរាចរណ៍​ចំនួន​១០​លើក​ ​ប្រៀប​ធៀប​​ទៅ​នឹង​ខែ​​មុន​​ដែល​កើត​ឡើង​​​១៣​លើក ​​ឃើញ​ថា បាន​ថយ​ចុះ​៣​លើក​ស្មើ​​២៣% ។

សរុប​ហេ​តុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍ ទាំង​១០​​លើក​នេះ ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​​៣នាក់ ក្នុង​នោះ​ស្រី​២​​នាក់​ រង​របួស​ធ្ងន់​ចំនួន​១៥​នាក់ ​ស្រី​១នាក់ និង​របួស​ស្រាល​​ចំនួន២នាក់  ។ ​​ខូច​ខាត​រថយន្ត​ចំនួន​​​៥គ្រឿង ​ម៉ូតូ​១១​គ្រឿង​ និង​កង់​១គ្រឿង ។ ​​មូល​​ហេតុនៃ​​គ្រោះ​ថ្នាក់​បណ្តាលមកពី​ការ​បើក​ប​រល្បឿន​​លឿន​ហួស​កំណត់​ចំនួន​៧ករណី ការ​បើកបរ​​​​​ក្រោម​​ឥទ្ធិ​ពល​នៃ​ជាតិ​​ស្រវឹង​ចំនួន​​១ករណី ​និង​បណ្តាល​មក​ពី​កត្តា​​យាន​យន្ត​ចំនួន​​​២ករណី​ ។

តាម​របាយ​ការណ៍​​ដដែល​បាន​បង្ហាញ​​ផង​ដែរ​​ពីកត្តា​ប្រឈម​​មួយ​ចំនួន​ដែល​រួម​មាន​អ្នក​​បើក​បរ​មិន​ទាន់​គោរព​ច្បាប់​​ចរាចរណ៍​​ឱ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ឡើយ ឯ​ការ​ផ្សព្វ​ផ្សាយពី​​ច្បាប់​ចរាចរណ៍​​​ក៏​​នៅ​មិនទាន់​បាន​ទូលំ​ទូ​លាយ ជាពិសេ​ស​​គឺ​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ហើយការ​ផាក​ពិន័យ និង​ផ្តន្ទា​ទោស​​​​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​​ល្មើស​​ក៏​នៅ​មាន​កម្រិតដែរ ។​

​ឆ្លើយ​​តប​ទៅ​នឹង​បញ្ហា​​ប្រឈម​ទាំង​នេះ ការិ​យាល័យ​​​ចរាចរណ៍​​ផ្លូវ​គោក ​នៃ​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ព្រៃ​វែង បាន​ដាក់​ចេញ​នូវ​វិធានការ​ដ៏​ចម្បង​​សម្រាប់​ទប់​ស្កាត់​​បញ្ហា​ទាំង​នោះ​គឺ​​ធ្វើ​ការ​អប់​រំ​និង​ផាក​ពិន័យ​​ចំពោះ​ករណី​ល្មើសឱ្យ​​បាន​​​​តឹង​រឹង​​ទៅ​តាម​ច្បាប់​ ៕