ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​ម៉ូតូ​​​ស្រវឹង​​បោលបុក​​​សេ​​125​​​ពីរ​គ្រឿង​​​របួស​2នាក់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រ៉ឺម៉ក​​​​ម៉ូតូ​​មួយ​គ្រឿង​បាន​បោល​​ទៅ​បុក​​គូទ​​ម៉ូតូ​​​​សេ​១២៥ចំនួន​​២​គ្រឿង​​​​ទាំង​កំរោល​ ដួល​រដូក​រណែល​​លើ​ផ្លូវ​​​បណ្តាល​ឱ្យ​មនុស្ស​​​២នាក់​រង​របួស​​​​ស្រាល​ កាល​ពី​វេលាម៉ោង​​​៣​រសៀល​​ថ្ងៃទី​​១៤ ​កញ្ញា​ ​នៅ​តាម​​បណ្តោយ​ផ្លូវ​​​១៩៨៦​ទល់មុខ​សាលា​ក្តីសង្ឃឹម​​​អនាគត​​​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។

តាម​ការ​ឱ្យដឹង​​​​ពី​​អ្នក​​រង​របួស​​ឈ្មោះ​សុខ​ ឡា​ អាយុ​៥០​ឆ្នាំ ​ជា​មន្ត្រី​យោធា​​ ស្នាក់​នៅសង្កាត់​​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​​សែន​ជ័យ​​​​បាន​ឱ្យដឹង​​ថា មុន​ពេល​កើត​ហេតុ​​​គាត់​បាន​ជិះ​​ម៉ូតូ​សេ​១២៥​ពណ៌​ក្រហម​ពី​​​លិច​ទៅ​កើត​​​​​​តាម​បណ្តោយ​ផ្លូវ​១៩៨៦​​ ស្រាប់​តែ​​មក​ដល់​កន្លែង​កើតហេតុ​​​មាន​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​បើក​បរ​ដោយ​​​បុរសស្រវឹង​​ម្នាក់​​ក្នុង​ល្បឿន​លឿន​​​ស្រប​ទិស​គ្នា​​មក​បុក​គូទ​ម៉ូតូ​គាត់​ពីក្រោយ​​​ហើយ​ម៉ូតូូ​​របស់​គាត់​​ក៏​ជ្រុល​ទៅ​បុក​គូទ​​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ដួល​ទាំង​​២​​គ្រឿង​​តែម្តង​ ។

បុរស​ខាង​លើ​​បាន​បន្ត​ថា​ ​អ្នក​បើក​បរ​​​រ៉ឺម៉ក​​ម៉ូតូ​មិន​រង​របួស​ទេ ។ ដោយ​ឡែក​អ្នក​បើក​ម៉ូតូសេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀត​ឈ្មោះ​ពឹង កុសល អាយុ​២៨​ឆ្នាំ ​​មាន​ទី​លំ​នៅ​​​​សង្កាត់​​​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ ​​​បាន​រង​របួស​​​​បែក​ចិញ្ចើម​ខាង​ឆ្វេង​​។ ចំណែក​ឯ​មន្ត្រី​យោ​ធា​​​ខាង​​លើ​បាន​រង​របួស​​​រលាត់​ជើង​​​ខាង​ស្តាំ​ ។ ក្រោយ​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​​ទាំង​​២​បាន​​​ទារ​សំណង​​​ចំនួន​១០០ដុល្លារ​ ពី​អ្នកបើក​​រ៉ឺម៉ក​ម៉ូតូ​ ប៉ុន្តែ​ម្ចាស់​រ៉ឺម៉ក​គ្មាន​លុយ​សង​ ក៏​ហៅ​ប៉ូលិស​​ចរាចរ​​អន្ត​រាគមន៍​​យក​យាន​យន្ត​​ទាំង​​៣គ្រឿង​​ទៅ​រក្សា​ទុក​នៅអធិការ​ដ្ឋាន​​​ខណ្ឌ​សែន​សុខ​ដើម្បីដោះ​ស្រាយ​​ ៕