ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លំ​មួយ​ខ្សែ​​ប្រវែង​​​ជាង​5គ.ម​​ត្រូវ​បាន​​​សម្ពោធ​​​នៅ​ឃុំតា​លន់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ផ្លូវ​លំ​ក្រាល​ថ្ម​មួយ​ខ្សែ​ប្រវែង​៥.៥២០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ទួល​ស្ពឺ ភូមិ​ព្រែក​ស្លែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ២០១២ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ឧកញ៉ា ជា រតនា ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​ អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ស្អាង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់​ ចូល​រួម​ក្នុង​ពិធី​

ខេត្ត​កណ្តាល​ ៖ ផ្លូវ​លំ​ក្រាល​ថ្ម​មួយ​ខ្សែ​ប្រវែង​៥.៥២០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ទួល​ស្ពឺ ភូមិ​ព្រែក​ស្លែង​ ឃុំ​តា​លន់​ ស្រុក​ស្អាង​ បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ២០១២ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ឧកញ៉ា ជា រតនា ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​ អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ស្អាង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​តា​លន់​ ចូល​រួម​ក្នុង​ពិធី​នេះ​មាន​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូ​ អ្នក​គ្រូ​ តាជី យាយ​ជី សិស្សា​នុ​សិស្ស​ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ ។

លោក ខឹម ច័ន្ទ​គិ​រី​ ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ស្រុក​និង​ជា​អភិបាល​ស្រុក​ស្អាង​​បាន​ថ្លែង​ថា ក្នុង​នាម​គណៈ​អភិបាល​ស្រុក​ស្អាង​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ ប្រជា​ពល​រដ្ឋ និង​សមា​ជិក​សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ មាន​បីតិ​សោមនស្ស​រំភើប​រីក​រាយ​ក្រៃ​លែង ដោយ​បាន​ទទួល​កិត្តិយស​ចំពោះ​វត្ត​មាន​លោក​បណ្ឌិត​ ជា រតនា ​ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​ជា​អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​ស្អាង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំតាលន់​ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​​ប្រាស់​ផ្លូវ​លំ​ក្រាល​ថ្ម​មួយ​ខ្សែ​ប្រវែង​ ៥.៥២០​ម៉ែត្រ​នា​ឱកាស​​ដ៏​ថ្លៃ​ថ្លា​​នេះ​ ។   

លោក​ប្រធាន​គណ​បក្ស​ស្រុក​បាន​បន្ត​ទៀត​ថា​ ដោយ​​ការ​​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​​ដល់​សុខ​ទុក្ខ​​របស់​ប្រជា​ពល​រដ្ឋ​​​លោក​​បណ្ឌិត​ ជា រតនា បាន​លះ​បង់​នូវ​ធន​ធាន​ថវិកា​​ផ្ទាល់​ខ្លួន​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ស្ថាបនា​ផ្លូវ​លំ​មួយ​ខ្សែ​ក្រាល​ថ្ម​​នេះ​ឡើង​ ​ ដែល​ផ្លូវ​នេះ​ជា​សមិទ្ធ​ផល​ដ៏​វិសេស​វិសាល​ ជា​ឧត្តម​ប្រយោជន៍​​ដ៏​មាន​តម្លៃ​សម្រាប់​ប្រជា​ពល​រដ្ឋ​ទូ​ទៅ ។ ផ្លូវ​លំ​ក្រាល​ថ្ម​ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នៅ​ពេល​នេះ​ គឺ​ពិត​ជា​ចំណង​ដៃ​ដ៏​ពិសិដ្ឋ​របស់​លោក​បណ្ឌិត​ ជា រតនា និង​លោក​ជំទាវ​ព្រម​ទាំង​ក្រុម​ការ​ងារ​​ដែល​បាន​បង្ហាញ​យ៉ាង​ប្រាកដ​​ដល់ទ​ឹកច​ិត្ត​ករុណា​ទិគុណ ដ៏​ជ្រាល​​ជ្រៅ​បំផុត​ ។   

លោក​អភិបាល​ស្រុក​បាន​បន្ត​ទៀត​ថា ​  សមិទ្ធ​ផល​ផ្លូវ​លំ​មួយ​ខ្សែ​នេះ​បាន​ស្ថាបនា​ឡើង​កាល​ពី​ថ្ងៃទី​៦ សីហា​ ឆ្នាំ២០១២ និង​បាន​រួច​រាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១២​ ។ ផ្លូវ​នេះ​ស្ថាបនា​ឡើង​ដោយ​ក្រាល​ថ្ម​មាន​ប្រវែង​៥.៥២០​ម៉ែត្រ ឆ្លង​កាត់​ភូមិ​ចំនួន​២​ភូមិ គឺភ​ូមិ​ទួល​ស្ពឺ​ និង​ភូមិ​ព្រែក​ស្លែង​ ឃុំ​តា​លន់ ​ស្រុក​ស្អាង​ ដោយ​ចំណាយ​ថវិកាអស់​ជាង​៤​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក​បណ្ឌិត​ ជា រតនា និង​លោក​ជំទាវ ។ ផ្លូវ​នេះ​ស្ថាប​នា​បាន​លឿន​ដោយ​សារ​តែ​មាន​គ្រឹះ​ស្រាប់​ពី​​មុន​មក​ ។
លោក​ ជា រតនា​ បាន​ថ្លែង​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​បាន​មក​កាន់​ទឹក​ដី​ឃ​ុំតា​លន់​ ក្រោយ​ពី​ការ​ដង្ហែ​ទៀន​វស្សា​ចូល​វត្ត​ពោធិ៍​ព្រែក​ស្លែង​ ។

លោក​បាន​ក្រើន​រំលឹក​ថា​ បើ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​គ្រួសារ​ណា​មួយ​មិន​អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​បុណ្យ​សព ​ធ្វើ​លិខិត​រៀប​អាពាហ៍​ពិពាហ៍​ ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ឯក​សារ​ទាំង​ឡាយ​ណា​ពាក់​ព័ន្ធ​ បើ​មេ​ភូមិ ឬក៏​អនុភូមិ​មិន​ស៊ី​ញ៉េ​ទេ សូម​បង​ប្អូន​ទាក់​ទង​ទៅ​ជំនួយ​ការ​ភូមិ​ គាត់​នឹង​ចេញ​មុខ​ធ្វើការ​ងារ​នេះ​ជូន​បង​ប្អូន​ តែ​មិន​មែន​គាត់​ស៊ីញ៉េ​ជំនួស​អាជ្ញាធរ​ទេ​ មាន​ន័យ​ថា​ គាត់​នឹង​ជួយ​សម្រួល​​ជូន​បង​ប្អូន ។ រាល់​តម្រូវ​ការ​ចាំ​បាច់​ដែល​បង​ប្អូន​ត្រូវ​ការ​ប្រញាប់​ឧទាហរណ៍​ដូច​ជា គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដល់​ពេល​បោះ​ឆ្នោត​បង​ប្អូន​ត្រូវ​រាយ​ការណ៍​មក​ក្រុម​ជំនួយ​ការ​ភូមិ​ ហើយ​ក្រុម​ជំនួយ​ការ​ភូមិនឹង​រាយ​ការណ៍​មក​លោក ដើម្បី​ធ្វើការ​សម្រួល​ដល់​បង​ប្អូន​ ។

ចំពោះ​ប្រជា​ពល​រដ្ឋ​ណា​ដាច់​ស្បៀង​អាហារ​ ដែល​កើត​មាន​នៅ​ក្នុង​ឃុំ​តាលន់​នេះ​ មេ​ភូមិ អនុភូមិ​ ឬ​ក៏​ជំនួយ​ការ​ភូមិ​ត្រូវ​រាយ​ការណ៍ លោក​នឹង​ផ្តល់​អង្ករ​ចំនួន​មួយ​បាវ​ទន្ងន់​២៥​គីឡូក្រាម​ និង​ថវិកា៥​ម៉ឺន​រៀល​ ដើម្បី​ធ្វើការ​ដោះ​ទាល់​ដល់​គ្រួសារ​នោះ។ ជាមួយ​នេះ​គ្នា​លោក​ក៏​បាន​ធ្វើការ​ផ្តាំ​ផ្ញើ​ដល់​អាជ្ញា​ធរ​ត្រូវ​ខឹត​ខំ​ថែរក្សា​ផ្លូវ​លំ​មួយ​ខ្សែ​នេះ​ឲ្យ​បាន​គង់​វង្ស​យូរ​អង្វែង​ទៅ​មុខ​ទៀត​ ។

ក្នុង​ពិធី​នេះ​ដែរ​ លោក​បណ្ឌិត​​ឧកញ៉ា​ ជា រតនា ក៏​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​តាជី យាយជី​ចំនួន​២០០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ក្រមា​មួយ និង​ថវិកាចំនួន​១​ម៉ឺន​រៀល​ សិស្សា​នុ​សិស្ស​ចំនួន​២០០​នាក់ ម្នាក់​ៗ​ទទួល​បាន​សៀវ​ភៅ​២​ក្បាល​ ប៊ិច​២ដើម និង​ថវិកាចំនួន​៥​ពាន់​រៀល​៕