ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​មាន​សាច់​ដុំ​​ធំ​​​ រហស្ស​នាម​​ប៉ុប​​អាយ​​

12 ឆ្នាំ មុន

សារ​​​​ព័ត៌​មាន​​បរទេស​​កាល​ពី​​ថ្ងៃ​ទី​​១៣ កញ្ញា ​ផ្សាយ​​ឱ្យ​ដឹង​​​ថា ​លោក​​មូ​​ស្តា​ហ្វា​​អីុ​​ស្មា​​អីុល ​អាយុ​​២៤​ឆ្នាំ ​ជន​ជាតិ​​អេហ្ស៊ីប​ ​ក្លាយ​ជា​ម្ចាស់​​​​ឯត​​​ទគ្គ​កម្ម​​ថ្មី​ ក្នុង​សៀវ​ភៅ​​​គីន​ណេស​​​ប៊ុក ​ឆ្នាំ​​​២០១៣​ ​ក្នុង​​នាម​​ជា​មនុស្ស​​មាន​​សាច់​ដុំ​​​ធំ​​​​បំផុត​​​នៅ​លើ​​ពិ​ភព​លោកគឺ​​​​មាន​ទំហំ​​៣១​​អីុញ ​ឬ​ស្មើ​នឹង​​ទំហំ​​ចង្កេះ​​​រប​ស់​​​បុរស​ ។​​

​លោក​​មូ​ស្តា​ហ្វា ​បាន​ទទួល​​រហស្ស​នាម​​ពី​​មិត្ត​ភក្តិ​​ថាជា​ «​​បុរស​​មហា​​សាច់​ដុំ»​ ។ ​ក្នុង​​មួយ​ថ្ងៃ​​គេ​​​​ហាត់​ប្រាណ​​ចំនួន​​២លើក​ ​ដោយ​​ការ​​​លើក​ទម្ងន់​​ប្រហែល​​៥០០​គីឡូ​ក្រាម ​រួម​ទាំង​​​ទទួល​​​ទាន​​ប្រូ​តេ​អីុន​​​​សាច់​​​មាន់​ចំនួន​​៣​ផោន ​​ឬ​ប្រហែល​​១,៣​​គីឡូ​ក្រាម ​និង​សាច់​​​គោ​អាំង​ ឬ​ត្រី​​​​​ប្រហែល​​០,៤៥​​គីឡូ​ក្រាម ។​

​លោក​​មូ​ស្តា​ហ្វា ​បាន​ផ្លាស់​​ចេញ​ពី​​ស្រុក​កំណើត​​ទៅ​រស់​នៅ​​​រដ្ឋ​​ម៉ា​សា​ឈូ​​សេត ​​រយៈ​ពេល​​​៥​ឆ្នាំមក​ហើយ​​ ដោយ​​រួម​រស់​​ជាមួយ​​នាង​​ខារ៉ូ​​ឡៃណា ​ជា​ប្រពន្ធ​​អាយុ​​​៣០​ឆ្នាំ ​។ ពេល​​ចូល​ហ្វឹក​ហាត់​​នៅ​​​​​រោង​កាយ​សម្ព័ន្ធ ​បុរស​នេះ​​ទទួល​​បាន​ការ​កោត​សរសើរ​​​ទាក់​ទង​​នឹង​សាច់​​​​ដុំ​ដ៏​ធំ​​របស់គេ​ ។​

ពេល​​មនុស្ស​​ម្នា​ប្រទះ​​​ឃើញ​​​សាច់​ដុំ​​​របស់​លោក​​មូ​ស្តា​ហ្វា ​តែ​ង​តែ​​​លាន់​មាត់​​ថា លោក​​​ដូច​​ជា​​«​ប៉ប់​អាយ​»​​ ជា​តួ​​គំនូរ​​ជីវ​ចល​ដ៏​ពេញ​​និយម​​របស់​​​កុមា​​រ ៕