ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាន់​សាសនា​អ៊ិស្លាម ប្រឆាំង​ការ​ហាម​មិន​ឱ្យ​​ច្រឹប​អវយវៈ​ភេទបុរស

12 ឆ្នាំ មុន

សារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា ជន​ជាតិ​អុី​ស្រាអែល និង​អ្នក​កាន់​សាសនា​​អ៊ិស្លាម រួមទាំង​សាសនា​គ្រឹស្តមួយ​ចំនួន​​​ក្នុង​ប្រទេស​​អាល្លឺម៉ង់ បាន​​ប្រមូល​​ផ្តុំ​គ្នា​ធ្វើ​​បាតុកម្ម​ក្នុងទីក្រុង​ប៊ែររ​ឡាំង ​ដើម្បី​ជំទាស់​នឹង​បញ្ជា​តុ​លា​ការ​ក្រុង​កូឡូញ ដែល​ហាម​ការ​ច្រឹប​​ចុង​អវយវៈ​​​​​ភេទ​បុរស ដោយ​ផ្តល់​​នូ​វហេតុ​ផល​ថា ជា​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រាងកាយ ។​

នៅ​​ក្នុង​រ​បាយការណ៍​បញ្ជាក់​ថា តុលា​ការ​ក្រុង​កូឡូញ ចេញ​បញ្ជា​ហាម​ច្រឹប​ចុង​អវ​យវៈ​​ភេទ​ កាលពី​ខែ​មិ​ថុនា ​​និង​ចូល​ជា​ធរមាន​តែ​នៅទី​ក្រុង​កូឡូញ​ប៉ុណ្ណោះ ប៉ុន្តែ​​បន្ទាប់​មក​សមាគម​វេជ្ជ​បណ្ឌិត​ក្នុង​ប្រទេស​​អាល្លឺម៉ង់  ចាប់​ផ្តើម​ចេញ​បទ​បញ្ជា​ឱ្យ​គ្រូ​ពេទ្យ​​ទូ​ទាំង​ប្រទេស​​បញ្ឈប់​​ការ​ច្រឹប​ចុងលិង្គ ព្រោះ​បារម្ភ​​ថា​ ​អាច​ល្មើស​លើ​បទ​បញ្ជា​របស់​តុលាការ ។​

ហេ​តុការណ៍​នោះបាន​បង្ក​ឱ្យជន​ជាតិ​អុី​ស្រា​អែល​-មូស្លុីម ​ក្នុង​រដ្ឋ​អុី​ស្រា​បាវ៉ា​រីយ៉ា ត្រូវ​អាជ្ញា​ធរ​​អាល្លឺ​ម៉ង់​នាំខ្លួន​​​​ទៅ​សាក​សួរ​ពីបទ​ប្រតិបត្តិ​តួនាទី​ច្រឹប​អវយវៈភេទ​​បុរស​​​ ខណៈ​​​ពេល​​ហេតុ​ការណ៍​នោះជា​ចំណុច​ផ្តួច​ផ្តើម​​ដល់​ជន​ជាតិ​អុីស្រា​អែល និង​មូស្លុីម​​ជា​ច្រើន​​ពាន់នាក់ នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅទីក្រុង​បែ៊រ​ឡាំង ដើម្បី​ទាម​ទារ​សិទ្ធិ​ និង​សេរីភាព​ផ្នែក​សាសនា ។​

​កាលពី​​ថ្ងៃ​ទី១២ កញ្ញា ២០១២ ​​​រដ្ឋ​បាល​ក្រុង​ប៊ែរឡាំង​បាន​ប្រកាសបញ្ជាក់​ថា ពិធី​ច្រឹប​លឹង្គ​គឺ​ជា​រឿង​ស្រប​ច្បាប់​នៅ​ប៊ែរឡាំង ខណៈ​ពេល​រដ្ឋាភិបាល​របស់​ប្រទេស​​អាច​ស្នើ​សេចក្តី​ព្រាង​ច្បាប់​នានា​លើ​ការ​ច្រឹបលិង្គ​ជា​រឿង​ស្រប​​ច្បាប់ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​លុប​លាង​បញ្ជា​របស់​​តុលាការ​​ក្រុង​កូឡូញ​ ។​