ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត​តុន​​នឹង​​វិល​​ចូល​​សង្វៀន​​ប្រ​កួត​​ជា​​ថ្មី​​បន្ទាប់​​ពី​​ការ​​ចូល​​និ​វត្តន៍​​អស់​​១​​ឆ្នាំ​​

12 ឆ្នាំ មុន

អតីត​ម្ចាស់​ជើង​ឯក​ពិ​ភព​លោក​២ស្ថា​ប័ន​ទម្ងន់​រីកគី ហាតតុន​គ្រោង​នឹង​ធ្វើ​សេចក្តី​ប្រ​កាស​ស្តី​ពី​ការ​វិល​ចូល​​វិ​ស័យ​កីឡា​ប្រ​ដាល់​ជា​ថ្មី​នៅ​ថ្ងៃ​ស្អែក​នេះ ។ ​ហាតតុន​វ័យ​៣៣​ឆ្នាំ​​មិន​បាន​ឡើង​សង្វៀន​ប្រ​កួត​នោះ​ទេ​ចាប់​តាំង​ពី​ចាញ់​កីឡាករ​ហ្វុី​លី​ពីន​ម៉ានី ប៉ាក់​គី​អាវ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​២​​កាល​ពី​​ខែ​ឧសភា​ឆ្នាំ ២០០៩មក​ ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រ​កាស​ចូល​និ​វត្ត​ន៍​ជា​ផ្លូវ​ការ​ណ៍​របស់​គេ​ទើប​តែ​

អតីត​ម្ចាស់​ជើង​ឯក​ពិ​ភព​លោក​២ស្ថា​ប័ន​ទម្ងន់​រីកគី ហាតតុន​គ្រោង​នឹង​ធ្វើ​សេចក្តី​ប្រ​កាស​ស្តី​ពី​ការ​វិល​ចូល​​វិ​ស័យ​កីឡា​ប្រ​ដាល់​ជា​ថ្មី​នៅ​ថ្ងៃ​ស្អែក​នេះ ។ ​ហាតតុន​វ័យ​៣៣​ឆ្នាំ​​មិន​បាន​ឡើង​សង្វៀន​ប្រ​កួត​នោះ​ទេ​ចាប់​តាំង​ពី​ចាញ់​កីឡាករ​ហ្វុី​លី​ពីន​ម៉ានី ប៉ាក់​គី​អាវ​ដោយ​សន្លប់​ក្នុង​ទឹក​ទី​២​​កាល​ពី​​ខែ​ឧសភា​ឆ្នាំ ២០០៩មក​ ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រ​កាស​ចូល​និ​វត្ត​ន៍​ជា​ផ្លូវ​ការ​ណ៍​របស់​គេ​ទើប​តែ​ធ្វើ​កាល​ពី​ឆ្នាំ​ទៅ​​មិញ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ គេ​កំពុង​ដឹក​នាំ​និង​គ្រប់​គ្រង​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រ​កួត​ផ្ទាល់​ខ្លួន​មួយ ។

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត​៌​មាន​ថ្ងៃ​ស្អែក​នេះ រូប​គេ​គ្រោង​នឹង​ធ្វើ​សេចក្តី​ប្រ​កាស​ដ៏​ធំ​មួយ ។ ហាតតុន​ធ្លាប់​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ប្រ​ភេទទម្ងន់​ Light-welterweight ហើយ​ជ័យ​ជម្នះ​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​គេ​ក្នុង​ប្រ​ភេទទម្ងន់​នេះ​គឺ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF  Kostya Tszyu​ក្នុង​ឆ្នាំ​២០០៥ ។ ឆ្នាំ​បន្ទាប់មក​ទៀត ​គេ​បាន​យក​ឈ្នះ​កី​ឡាករ​ព័រតូ​រី​កូ​ Luis Collazo​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ក្នុង​ប្រ​ភេទទម្ងន់ welterweight របស់​ស្ថា​ប័ន​ WBA  ។ ក្រោយ​មក​ក្នុង​ឆ្នាំ​ដដែល​នោះ គេ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF ​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ Juan Urango ។

នៅ​ឆ្នាំ​២០០៧ គេ​បាន​ចាញ់​​ក្រោម​កណ្តាប់​ដៃ​កី​ឡាករ​អា​មេរិក ហ្វ្លយ មេវេដឌ័រ​ ហើយ​បន្ត​ចាញ់​ជា​ថ្មី​ទៀត​ក្រោម​កណ្តាប់​ដៃ​ម៉ា​នី ប៉ាក់​គី​អាវ ។ កាន់​តែ​អា​ក្រក់​ជាង​នេះ​ នៅ​ឆ្នាំ​២០១០​អា​ជ្ញា​បណ្ណ​ប្រ​កួត​របស់​គេ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ប្រ​ដាល់​អង់​គ្លេស​(BBBC)ដក​ហូត​ពោល​គឺ​បន្ទាប់​ពី​រូប​គេ​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​ប្រើ​ប្រាស់​សារ​ធាតុ​កូ​កា​អុីន ។

ត្រឡប់​វិល​ចូល​ជា​ថ្មី​នេះ ហាតតុន​មាន​គម្រោង​​ឡើង​សង្វៀន​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ។​ សូម​បញ្ជាក់​ថា កីឡាករ​អង់​គ្លេស​រូបនេះ​មាន​ឯតទគ្គកម្ម​ប្រ​កួត​៤៧​លើក ឈ្នះ​៤៥ ចាញ់​២ មិន​ដែល​ស្មើ និង​ធ្លាប់ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំ​នួន ៣២​លើក ៕