ពលរដ្ឋអេហ្ស៊ីបជាច្រើនពាន់នាក់ ភាគច្រើនជាពួកអ៊ិស្លាមនិយម បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃទី១១ កញ្ញា នៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងគែរ ដើម្បីបរិហារខ្សែភាពយន្តមួយដែលពួកគេយល់ថា ប្រមាថអ៊ិស្លាម ដែលខ្សែភាពយន្តនោះផលិតដោយសាសនិកគ្រឹស្តរស់នៅសហរដ្ឋអាមេរិក ។ បាតុករមួយចំនួនបានយកទង់ជាតិអាមេរិកចេញហើយហែកចោលរួចដាក់ជំនួសវិញដោយទង់អ៊ិស្លាមមួយ ។
បាតុករប្រមាណ៣.០០០នាក់បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងខ្សែភាពមួយផលិតដោយពួកអេហ្ស៊ីបកាន់សាសនាគ្រឹស្ត ដែលពួកបាតុករចោទប្រកាន់ថា ប្រមាថដល់ព្រះមហាមា៉ត់ ។ បាតុករប្រមាណ១០នាក់បានតោងឡើងជញ្ជាំងរបងស្ថានទូត រួចទាញទម្លាក់ទង់ជាតិអាមេរិកដោតនៅស្ថានទូត ។ ទង់ជាតិអាេមរិកក្រោយមកត្រូវហែកចោលហើយដាក់ជំនួសវិញដោយទង់ពណ៌ខ្មៅមួយ ។
ពេលចង់ដឹងថា តើទង់នោះជាទង់របស់អាល់កៃដា ឬយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី វិកតូរៀនូឡែនអះអាងពីក្រុងវ៉ាស៊ីតោនថា អ្វីដែលខ្ញុំដឹងគឺថា ទង់ជាតិអាមេរិកត្រូវដាក់ជំនួសដោយទង់ពណ៌ខ្មៅមួយ ។សម្ព័ន្ធអារ៉ាប់បានថ្កោលទោសចំពោះខ្សែភាពយន្តនេះដែរ ដោយវាយតម្លៃថា មានការប្រមាថប្រឆាំងព្រះមហាម៉ាត់ ៕
ចែករំលែកព័តមាននេះ