ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំភ្ញៀវ​ម្នាក់​​ត្រូវ​ប៉ូលិសទេសចរ​ប្រចាំ​​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត អប់រំ ​​ល្មើស​សេចក្តី​​ណែ​នាំ​​ក្រសួង​​ទេស​ចរណ៍​

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​អ្នក​នាំភ្ញៀវ​​ទេស​ចរ​បរទេស​ (Guide) ម្នាក់​ត្រូវបាន​​ប៉ូលិស​ទេស​ចរប្រចាំ​​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត ​ហៅ​សួរនាំ​ និង​អប់រំ​​កាល​ពី​វេលា​ម៉ោង​​១១​និង​២៥​នាទី​​ព្រឹក​ថ្ងៃទី​១១ កញ្ញា ២០១២ ​ក្រោយ​ពីធ្វើ​ខុស​​សេច​ក្តី​ណែ​នាំ​របស់​ក្រសួង​ទេស​ចរណ៍ ​នាំភ្ញៀវ​​ទេស​ចរ​​គ្មាន​ប័ណ្ណ​​ពាក់​ជា​សម្គាល់​ ហើយ​បណ្តោយ​​ឱ្យ​ភ្ញៀវ​​ធ្វើដំណើរ​ទៅ​ដល់​ខេត្ត​សៀមរាប ឯ​លិខិត​​​ឆ្លង​ដែន​របស់​ភ្ញៀវ​នៅ​នឹង​ខ្លួន​របស់​គេ​ ឯ​ក្រុង​ប៉ោយ​ប៉ែត​ទៅវិញ ។

អ្នក​នាំាំភ្ញៀវ​ដែល​​ត្រូវប៉ូលិស​​ទេស​ចរ​ហៅ​សួរ​នាំ​ឈ្មោះ​ថោង ​សារុន ភេទប្រុស អាយុ​២៨ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​កត្តសត ឃុំ​កូប ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។ តាម​​លោក​វរសេនីយ៍​​ត្រី ព្រុំ ចាន់​ឌី នាយ​ប៉ូលិស​​ទេស​ចរ​នៃ​​នាយក​ដ្ឋាន​ទេស​ចរ​​នៅ​ក្រសួង​មហា​​ផ្ទៃ​ប្រចាំ​ច្រក​ទ្វា​រ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ​​បាន​ប្រាប់​ថា ឈ្មោះ​ថោង ​សារុន ដែល​កម្លាំង​​របស់​លោក​ហៅសួរ​នាំ​ និង​​អប់រំ​​នេះ​​បានធ្វើ​​ខុស​​ទៅ​នឹង​សេចក្តី​ណែ​នាំ​​រប​ស់​ក្រសួង​​ទេស​ចរណ៍​​ ដោយ​គេ​ធ្វើ​​ជាអ្នក​នាំភ្ញៀវ​មិន​ពាក់​ប័ណ្ណ​សម្គាល់​​ខ្លួន ហើយ​បាន​ឱ្យ​ភ្ញៀវ​​​រុស្ស៊ី ​ចំនួន​៦​នាក់​​ដែល​គេ​នាំ​ឆ្លងដែន​​ពី​ដីថៃ​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​សៀមរាប​មុន ខណៈ​លិខិត​ឆ្លង​ដែន​​របស់​ភ្ញៀវ​​​ទាំង​នោះ​​នៅ​នឹង​ខ្លួន​របស់​គេ​នៅ​ ឯ​ក្រុង​ប៉ោយ​ប៉ែត​នៅឡើយ ​ដែល​ករណី​នេះ​លោក​លើក​ឡើង​ថា​​មិន​គួរ​ឱ្យ​កើត​មាន​នោះ​ទេ ​ព្រោះ​បើ​​ភ្ញៀវ​ជួប​ឧប្បត្តិ​ហេតុ​​ដោយ​ប្រការ​ណា​មួយ​នោះ​វា​ពិបាក​រក​អត្ត​​សញ្ញាណ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕