ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​ចរណ៍​អន្តរ​ជាតិ​មក​ទស្សនា​កម្ពុជា​កើន​ឡើង​២៥,៦% ​សម្រាប់​រយៈ​​ពេល​៧​ខែ​​ដើម​ឆ្នាំ​២០១២

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រសួង​ទេស​ចរណ៍​កម្ពុជា​បាន​​បង្ហាញ​​នូវ​តួលេខ​ចុងក្រោយ​ដោយ​បញ្ជាក់ថា ​សម្រាប់​រយៈ​ពេល​​៧​ខែ​ដើម​ឆ្នាំ​២០១២ ​នេះ​ភ្ញៀវ​​ទេស​ចរ​អន្តរ​ជាតិ​ដែល​ចូល​មក​​ទស្សនា​​នៅ​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​​ប្រមាណ​២៥,៦% ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១១ ។

តាម​របាយ​ការណ៍​​ក្រសួងទេស​ចរណ៍​រយៈ​ពេល​៧ខែ​​ឆ្នាំ​២០១២ ​​នេះ ភ្ញៀវ​អន្តរ​ជាតិ​ដែល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​២.០៤០.៩៣៥​នាក់ កើន​ឡើង​២៥,៦% បើ​

រាជធានីភ្នំពេញ ៖ ​ក្រសួង​ទេស​ចរណ៍​កម្ពុជា​បាន​​បង្ហាញ​​នូវ​តួលេខ​ចុងក្រោយ​ដោយ​បញ្ជាក់ថា ​សម្រាប់​រយៈ​ពេល​​៧​ខែ​ដើម​ឆ្នាំ​២០១២ ​នេះ​ភ្ញៀវ​​ទេស​ចរ​អន្តរ​ជាតិ​ដែល​ចូល​មក​​ទស្សនា​​នៅ​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​​ប្រមាណ​២៥,៦% ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០១១ ។

តាម​របាយ​ការណ៍​​ក្រសួងទេស​ចរណ៍​រយៈ​ពេល​៧ខែ​​ឆ្នាំ​២០១២ ​​នេះ ភ្ញៀវ​អន្តរ​ជាតិ​ដែល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​២.០៤០.៩៣៥​នាក់ កើន​ឡើង​២៥,៦% បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា​នៃ​​​ឆ្នាំ​២០១១ ​ក្នុង​ចំណោម​នោះ​ភ្ញៀវ​ទេស​ចរ​​ដែល​ធ្វើ​​ដំណើរ​តាម​ផ្លូវ​​អាកាស​​មាន​ចំនួន​​៩៧៧.២៨៤​នាក់​ តាម​ផ្លូវ​​គោក​ចំនួន​១.០១៤.៤១៩​នាក់ និង​តាម​ផ្លូវ​ទឹក​ចំនួន​៤៩.២៣១​នាក់ ។

​លោក​ថោង ខុន រដ្ឋ​​មន្ត្រី​ក្រសួង​​ទេស​ចរណ៍​​ឱ្យ​​ដឹងថា ទីផ្សារ​ទេស​ចរណ៍​សំខាន់ៗ​ទាំង​១០​​ដែល​មាន​ភ្ញៀវ​​ចូល​មក​ទស្សនា​​នៅ​កម្ពុជា​​​រួម​មាន​ភ្ញៀវ​​មក​ពី​ប្រទេស​​វៀត​ណាម ​មាន​ចំនួន​៤៥៣.៨៩៤​​នាក់​មកពី​កូរ៉េ​ ចំនួន​​២៥៦.៣១៥​នាក់, ​មកពី​ចិន​ចំនួន​​១៧៩.២១៥​នាក់, ឡាវ​ចំនួន​១២៧.២៩៧នាក់, ថៃ​ចំនួន​១០៥.៣៩៣នាក់, អាមេរិក​​ចំនួន​១០៣.៨១២នាក់, ជប៉ុន​ចំនួន​៩៥.៨៧៧នាក់, បារាំង​ចំនួន​៧០.៨៦៦នាក់, អូស្ត្រាលី​ចំនួន​៦៧.២០២​នាក់ និង​អង់​គ្លេស​​ចំនួន​៦៥.៨៧៣នាក់។ លោក​រដ្ឋ​មន្ត្រី​បាន​អះអាង​ថា ចំនួន​ភ្ញៀវ​​ទេស​ចរដែលមក​ពី​បណ្តា​ប្រទេស​ទាំង​១០​នោះ​ គឺ​សុទ្ធ​តែ​​មាន​ចំនួន​​កើន​ឡើង​​ បើ​ប្រៀប​ធៀប​រយៈ​ពេល​​ដូចគ្នា​​នៃ​ឆ្នាំ ២០១១ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕