ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដែលទើបចេញពីពន្ធនាគារបានធ្វើអត្តឃាតខ្លួនឯងដោយយកក្រមាពណ៌ស ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ កញ្ញា ២០១២ ។
តាមការឱ្យដឹងពីសមត្ថកិច្ចប៉ូលិសប៉ុស្តិសង្កាត់លេខ៤ ឱ្យដឹងថា ជនរងគ្រោះដែលបានចង.កសម្លាប់ខ្លួនឈ្មោះណុត សោភ័ណ ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាស្ត្រីបម្រើការនៅអាហារដ្ឋានខារ៉ាអូខេ យីហោរស្មីធីណា ដែលមានទីតាំងស្ថិតនៅក្បែរកន្លែងកើតហេតុ ជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯងនៅចន្លោះម៉ោងប្រមាណ៩ ដល់ម៉ោង១១យប់នៅកន្លែងកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះគឺទើបចេញពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ សីហា ២០១២ ដោយលិខិតដោះលែងលេខ១៨៤ ពត.ខសន១២ របស់លោកសំ សុផល ប្រធានពន្ធនាគារខេត្តព្រះសីហនុ បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែដោយបទល្មើសជួញដូរគ្រឿងញៀន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ