ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​តម្រង់​ជួរនឹង​គេ​ទៅ

11 ឆ្នាំ មុន

ជើង​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​ ​United Airlines ​ត្រូវ​ផ្អាក​ ​។ ​បុគ្គ​លិក​ស្រី​ម្នាក់​ទទួល​ភារ​កិច្ច​ប្តូរ​សំបុត្រ​យន្តហោះ​ជូន​ភ្ញៀវ​ដើម្បី​ឡើង​ជិះ​យន្ត​ហោះ​​របស់​ក្រុម​ហ៊ុន​មួយ​ទៀត ​។ ​នាង​កំពុង​ធ្វើ​​ការ​ញាប់ដៃ​ញាប់ជើង ​ស្រាប់តែ​បុរស​ម្នាក់​ចេញ​ពី​ជួរ ​ដើរ​មក​ទះ​តុគំហក​ ៖
-ខ្ញុំ​មិន​អាច​តម្រង់ជួរ​រង់ចាំ​បាន​ទេ ​,​ហុច​សំបុត្រ​ថ្នាក់​ពិសេស​​មួយ​សន្លឹក​ឱ្យ​មកខ្ញុំ​ភ្លាម ​។ ​នាងដឹង​ថា​ខ្ញុំ​​ជាអ្នកណា​ទេ​? ​

នាងបុគ្គលិក​សម្លឹង​​​​មុខ​បុរស​ឡូឡា​ដោយ​ការ​ហួស​ចិត្ត​ ​រួច​លើក​មី​ក្រូ​ស្រែក​ខ្លាំង​ៗ ៖
-​មាន​អ្នកដំណើរ​ប្រុស​ម្នាក់​អត់​ដឹង​ខ្លួនជាអ្នក​ណាទេ​​។ ​តើ​ក្នុង​ចំណោម​អស់​លោក​អ្នក​កំពុង​
មា​ន​​មុខ​នៅទី​នេះ ​មាន​​អ្នកណា​អាចជួយ​គាត់​ឱ្យ​ដឹង​​ខ្លួន​ជាអ្នកណា​បានទេ​​?
ពួកអ្នក​ដំណើរ​សើច​គិល​​​ ស្ទើរ​បែកអាកាស​ ធ្វើ​ឱ្យបុរស​ឡូឡា​ខ្មាសគេទម្លាក់​មុខជ្រប់ ​។ ​ឃើញ​​​​ដូច្នេះ​ ​នាងបុគ្គលិកសើច​ញឹមៗ​និយាយ​​ ៖
-សូម​លោកតម្រង់​ជួរ​នឹងគេទៅ​ ​,បន្តិច​ទៀត​រួច​រាល់ហើយ​។