ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម៉ៅ​ការ​​ភាស៊ី​ផ្សារ​​កំពង់ធំបាន​រំ​លោភ​​ទៅលើសៀវ​ភៅ​បន្ទុក​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖​​ ​ប្រជា​ពល​រដ្ឋ​​ និង​អាជីវ​​ករ​លក់​ដូរ​នៅ​ក្រោយ​​ផ្សារ​កំពង់​ធំ​​មាន​ការ​ខឹង​សម្បា​​នឹង​អ្នក​ម៉ៅ​ការ​​ភាស៊ី​ផ្សារ​​ គឺ​​លោក​​កូយ គឹម​សាយ ដែល​បើក​ដៃ​​ឱ្យ​ លោក​​សាយ សំអាត ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​​ខាង​​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​​ និង​ទារ​​ភាស៊ី​ផ្សារ​​កំពង់​ធំ ​​នាំ​កូន​​ចៅ​ដើរ​​ទារ​ភា​ស៊ី​តាម​​តែ​អំពើ​ចិត្ត ដោយ​​មិន​ខ្ចី​​គោរ​ព​​តាម​កិច្ច​សន្យា​​ដែល​​បាន​ចែង​​នៅ​ក្នុង​សៀវ​​ភៅ​​បន្ទុក​​ឡើយ ។

ខេត្ត​កំពង់​ធំ​ ៖​​ ​ប្រជា​ពល​រដ្ឋ​​ និង​អាជីវ​​ករ​លក់​ដូរ​នៅ​ក្រោយ​​ផ្សារ​កំពង់​ធំ​​មាន​ការ​ខឹង​សម្បា​​នឹង​អ្នក​ម៉ៅ​ការ​​ភាស៊ី​ផ្សារ​​ គឺ​​លោក​​កូយ គឹម​សាយ ដែល​បើក​ដៃ​​ឱ្យ​ លោក​​សាយ សំអាត ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​​ខាង​​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​​ និង​ទារ​​ភាស៊ី​ផ្សារ​​កំពង់​ធំ ​​នាំ​កូន​​ចៅ​ដើរ​​ទារ​ភា​ស៊ី​តាម​​តែ​អំពើ​ចិត្ត ដោយ​​មិន​ខ្ចី​​គោរ​ព​​តាម​កិច្ច​សន្យា​​ដែល​​បាន​ចែង​​នៅ​ក្នុង​សៀវ​​ភៅ​​បន្ទុក​​ឡើយ ។

ថ្លៃ​​ប្រមូល​​ភាស៊ី​​​បាន​​ចែង​ក្នុង​សៀវ​ភៅ​បន្ទុក​​មិន​ឱ្យ​លើស​​​ពី​​តម្លៃ​កំណត់​​ក្នុង​តារាង​​ដែល​កំណត់​​ថា លក់​១​​កញ្ច្រែង​​ ១កញ្ជើ​ ឬ១​កញ្ឆេ​១​ថ្ងៃ​១០០​រៀល លក់​១​តូប ឬ១​​គ្រែ​បន្លែ​​ ប​​បរ​ នំ​​បញ្ចុក​ និង​បង្អែម​​គ្រប់​មុខ​មួយ​​ថ្ងៃ២០០​រៀល​​ ផ្ញើ​កង់​​១​​រយៈ​ពេល​​១​ថ្ងៃ​​២០០​រៀល ផ្ញើ​ម៉ូតូ​​៣០០​រៀល​១​ថ្ងៃ​… ។ល។  ចំណែក​​អ្នក​ទារ​ភាស៊ី​ ​ក៏​មាន​ការ​​​កំណត់​ដែ​រ​ថា អ្នក​ដើរ​យក​​​បែប​​អនា​ធិ​​បតេយ្យ​ គ្មាន​ស្លៀក​​ពាក់​ឯក​សណ្ឋាន​​ គ្មាន​​ប័ណ្ណ​​ភាស៊ី​​ ឬ​ទារ​លើស​ពី​តម្លៃ​​កំណត់​​ក្នុង​សៀវ​ភៅ​​បន្ទុក​ គឺ​​ជា​ទង្វើ​​ខុស​ច្បាប់ ។

ថ្វី​​បើ​​មាន​ការ​​កំណត់​​យ៉ាង​នេះ​ក្តី តែ​​ការ​អនុវត្ត​​​របស់​អ្នក​ប្រមូល​​ភាស៊ី​ផ្សារ​កំពង់​​ធំ​បាន​​​ធ្វើ​​ផ្ទុយ​​១៨០​% ។ ប្រជា​ពល​រដ្ឋ​​ដែល​​បេះ​បន្លែ​​​​ពី​ផ្ទះ​​​យក​មក​លក់​​​បន្តិច​​បន្ទួច​​លក់​បាន​​ប្រាក់​តែ​​២ ឬ​​៣​ពាន់​រៀល​ប៉ុណ្ណោះ​​ក៏​​អ្នក​ទារ​ភាស៊ីទារ​​​​គាត់​​ពី​​៥០០​​រៀល​ទៅ​១.០០០​រៀល​ដែរ ​​ពួក​គាត់សុំ​​​​ឱ្យត្រឹម​​​៣០០​រៀល​​មិន​យក​ទេ ។​ចំណែក​អ្នក​លក់​បន្លែ​​ ផ្លែ​ឈើ (គ្មាន​តូប​) លក់​ក្រោម​​​ដំបូល​ឆត្រ​​ បង់​ភាស៊ី​​ចាប់​ពី​​១.០០០​រៀល​​​ទៅ​២.០០០​​រៀល ​​​មាន​​កន្លែង​ខ្លះ​​បង់​លុយ​​ខែ​ជាង​១០​ម៉ឺន​​រៀល​​​ក្នុង​១​ខែ ។ រី​ឯ​អ្នក​​ផ្ញើ​​កង់​-មូ៉ូតូ​​វិញ​​​​ផ្ញើ​​កង់​​១​​គ្រឿង​​​យក​៥០០​រៀល ​ម៉ូតូ​១​គ្រឿង​​​តម្លៃ​​​នៅ​ក្នុង​​ប័ណ្ណ​​ចេញ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​​៣០០​រៀល តែ​​​ទារ​១.០០០​រៀល លុះ​នៅ​ពេល​​ប្រជា​​ពល​រដ្ឋ​តវ៉ា​​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​​នឹង​អ្នក​ផ្ញើ​​ម៉ូតូ​ទៀត​​ផង​កាល​ពី​ថ្ងៃទី​​៥ កញ្ញា ។

ម្ចាស់​ម៉ូតូ​​បាន​​សួរ​ថា ហេតុ​អី្វ​​ក៏​​​ទារ​លុយ​​លើស​​ពី​តម្លៃ​​កំណត់​ដែល​​មាន​នៅ​ក្នុង​ប័ណ្ណ​​ផ្ញើ​​ម៉ូតូ? អ្នក​​ផ្ញើ​ម៉ូតូ​​ឆ្លើយ​ថា គឺ​លោក​​សាយ សំអាត អ្នក​មើល​​ការ​ខុស​ត្រូវ​​ផ្សារ​​ឱ្យ​​យក ហើយ​​​​ដោយ​ខ្ជិល​ប្រកែក​​ត​វ៉ា​​វែង​ឆ្ងាយ ម្ចាស់​ម៉ូតូ​​ក៏​សុខ​ចិត្ត​ប្រគល់​​លុយ​​ឱ្យ​ទាំង​រអ៊ូ​​រទាំ​ ។ ចំពោះ​បញ្ហា​ខាង​​លើ​នេះ​មាន​មតិ​​មួយ​ចំនួន​​និយាយ​​រិះ​គន់​ថា ទាំង​អស់​នេះ​​គឺ​មក​ពី​អាជ្ញា​ធរ​​ធ្វើ​​គ​​ធ្វើ​ថ្លង់​​ ​គិត​​ថា​​ជា​រឿង​តូច​​តាច តែ​បើ​គិត​ឱ្យ​ឆ្ងាយ​​ជាង​នេះ​​ភាស៊ី​​តម្រូវ​​ឱ្យ​បង់​តែ​១០០​រៀល​ទៅ​២០០​រៀល​ ទារ​ចាប់​ពី​​៥០០រៀល​​ទៅ​២.០០០​​រៀល​​ ចំណែក​​ផ្ញើ​​ម៉ូតូ​៣០០​​រៀល ទារ​​១.០០០រៀល​​ ។ ដូច្នេះ​​តើ​ក្នុង​​១​ខែៗ​​ ១ឆ្នាំ​ៗ​​គេ​ប្រមូល​​ពីញើស​​ឈាម​ប្រជា​ពល​រដ្ឋ​លើស​​សៀវ​ភៅ​​បន្ទុក​នេះ​​បាន​ប៉ុន្មាន​​រយ​លាន​​ទៅ? ហេតុ​អ្វី​​បាន​ជា​អាជ្ញា​ធរ​​បណ្តែត​​បណ្តោយ​​បែ​បនេះ? សូម​ក្រសួង​​ហិរញ្ញ​វត្ថុ​​កែ​តួលេខ​ដែល​កំណត់​​ឱ្យ​យក​នេះ​វិញ​ទៅ​​ ហើយ​ការ​កំណត់​​ប្រាក់​​ទុន​ដេញ​ថ្លៃ​​ក៏​គួរ​​កែ​ឡើង​វិញ​ដែរ ៕