ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែង​តាំង​ និង​ផ្ទេរ​​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធ​ដា​រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ គាត ឈន់ រដ្ឋ​មន្ត្រី​​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​អម​ដំណើរ​​ដោយ​មន្ត្រី​ជាន់​ខ្ពស់​​នៃ​ក្រសួង​​ជា​ច្រើន​​នាក់​​បាន​ចូល​រួម​ប្រកាស​តែង​តាំង​ ​និង​ផ្ទេរ​​តំណែង​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​​ទទួល​បន្ទុក​​​ជា​អគ្គ​​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​​ពន្ធ​ដា​រនៃ​ក្រសួង​​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញវត្ថុ​​កាល​ពី​ព្រឹកថ្ងៃទី​១០ កញ្ញា ២០១២ ​ដែល​រៀបចំ​​ឡើង​នៅ​សាលា​ជាតិ​​ពន្ធ​ដារ ស្ថិត​ក្នុង​​សង្កាត់​​ផ្សារ​ដេប៉ូ​​៣ ខណ្ឌទួលគោក ។

ក្នុងឱ​កាស​​នោះ​លោក​ស៊ឹម អៀង ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​នៃ​អគ្គ​នាយក​ពន្ធដារ​ដែល​ត្រូវផ្លាស់​​ចេញ​បាន​ឡើង​អាន​របាយ​ការណ៍​​ស្តី​ពី​ការរី​ក​ចម្រើន​របស់​អគ្គ​នាយក​​ដ្ឋាន​ពន្ធ​ដា​​រកន្លង​មក​ក្នុង​​នោះ​ការ​ប្រមូល​​ពន្ធ​ក៏​ដូច​ជា​កសាង​​អង្គ​ភាព​ពន្ធ​ដា​រតាម​បណ្តា​រាជ​ធានី-ខេត្ត ។ ​លោក​ស៊ឹម ​អៀង ត្រូ​វ​បានប្រកាស​តែង​តាំង​​​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​​ជាទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ​

ដោយឡែក​​លោក​គង់ ​វិបុល ត្រូវបាន​តែងតាំង​​ជា​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​​ជា​អគ្គ​នាយក​​នៃ​អគ្គ​នាយក​​ដ្ឋាន​ពន្ធ​ដារ​ដោយ​រក្សា​តួនាទី​ជាអនុ​ប្រធាន​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

​ឧប​នាយក​រដ្ឋ​មន្ត្រី គាត ឈន់ ​បាន​មាន​មតិ​ផ្តាំ​ផ្ញើ​ដល់​លោក​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុកជាអគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ដែល​ទើប​នឹង​ត្រូវបាន​តែង​តាំង​​ថ្មី​ថា ត្រូវតែ​​ជំរុញ​ការរៀបចំ​ការ​​​គ្រប់​គ្រង​​ការ​ប្រមូល​ចំណូល​ពន្ធ​​លើ​ប្រភេទ​ពន្ធថ្មី​ដូចជា​ ពន្ធ​លើ​អចលន​ទ្រព្យ​ និង​កែលំអ និង​បង្កើន​ការ​គ្រប់គ្រង​​ប្រមូល​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​​ជញ្ជូន និង​​យាន​ជំនិះ​​គ្រប់​ប្រភេទ​, បន្ត​ពង្រឹង និង​​កែ​លំអ​រដ្ឋ​បាល​ពន្ធ​​ដា​រពង្រីក​ការងារ​សវន​កម្ម​ពន្ធ​ពិនិត្យ​លទ្ធភាព​ពង្រីក​មូលដ្ឋាន​យក​ពន្ធ​ឱ្យ​បាន​​ត្រឹមត្រូវ​ច្បាស់​លាស់ និង​រុក​រក​បង្កើន​មូល​ដ្ឋាន​អាជីវ​កម្ម​ថ្មី ដើម្បី​បញ្ចូល​ក្នុង​​បញ្ជី​ពន្ធ​បង្កើន​​ប្រសិទ្ធ​​ភាពនៃ​ការ​ប្រមូល​​ពន្ធ និង​​ការ​ធ្វើ​វិចារណ​កម្ម ប្រព័ន្ធ​វាយ​តម្លៃ និង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​បាន​​ល្អ​ប្រសើរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕