ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការសំណង់ចរន្ត​អគ្គិ​សនី​​ឆក់​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​ជិត​10ម៉ែត្រ​​

12 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​អ្នក​ម៉ៅ​ការ​សំណង់​ម្នាក់​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ ខណៈ​ពេល​​​​យក​ម៉ែត្រ​កៀរ​ស៊ី​ម៉ង់​ត៍​ ​ហើយ​​​ប៉ះ​នឹង​ខ្សែ​ភ្លើង​ស្រាត​​​នៅក្បែរ​លំនៅ​ឋាន​ដែល​កំពុងសាង​សង់​នោះ ​បណ្តាល​ឱ្យ​​ឆេះ​រោល​ពេញ​ដង​ខ្លួន​ ​រួច​ធ្លាក់​មក​ដី​ប៉ះ​លើ​គំនរ​ក្តា​រ​ពុម្ព ​ដែល​មាន​ដែក​គោល​ផង​ ​និង​​សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​ ។ ហេតុ​ការណ៍​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​៨

ខេត្ត​កំពត ៖ ​អ្នក​ម៉ៅ​ការ​សំណង់​ម្នាក់​បាន​ត្រូវ​ចរន្ត​អគ្គិ​សនី​ឆក់​ ខណៈ​ពេល​​​​យក​ម៉ែត្រ​កៀរ​ស៊ី​ម៉ង់​ត៍​ ​ហើយ​​​ប៉ះ​នឹង​ខ្សែ​ភ្លើង​ស្រាត​​​នៅក្បែរ​លំនៅ​ឋាន​ដែល​កំពុងសាង​សង់​នោះ ​បណ្តាល​ឱ្យ​​ឆេះ​រោល​ពេញ​ដង​ខ្លួន​ ​រួច​ធ្លាក់​មក​ដី​ប៉ះ​លើ​គំនរ​ក្តា​រ​ពុម្ព ​ដែល​មាន​ដែក​គោល​ផង​ ​និង​​សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​កើត​ហេតុ​ ។ ហេតុ​ការណ៍​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​៨ កញ្ញា ​នៅ​​​ផ្លូវ​កែង​ចូល​ទៅ​រមណី​យ​​ដ្ឋាន​ទេស​ចរណ៍​​ទឹក​ឈូ​ ស្ថិត​ក្នុងភូមិ​​ទ្វី​ខាងជើង​ សង្កាត់​​អណ្តូង​ខ្មែរ ​ក្រុង​កំពត​ ។

មន្ត្រី​​សមត្ថ​កិច្ច​ដែល​ទៅ​ពិនិត្យ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា ​​មេ​​ការ​​សំណង់​នេះឈ្មោះ ​​តេង​ ​លា​ង ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ​មានទី​លំ​នៅ​ភូមិ​ក្រាំង ​សង្កាត់​ក្រាំង​អំពិល ​ក្រុងកំពត ។ ​​តាម​ការ​រៀប​រាប់​របស់​​​កម្មករ​សំណង់​​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​មុនពេល​កើតហេតុ​មេការ​របស់​ខ្លួន ​កំពុង​ធ្វើ​ការ​នៅ​ជាន់​ទី​២​នៃសំណង់​​​ដែល​​មានកម្ពស់​ស្មើ​នឹង​កម្ពស់​ខ្សែ​កាប​គ្មាន​ស្រោម ​​ហើយ​ខ្សែ​ភ្លើង​នេះ ​ឃ្លាត​ពី​រន្ទា​សម្រាប់​ជាន់​រៀប​ឥដ្ឋ​ ឬ​បូក​ជញ្ជាំង​ប្រហែល​ជា​កន្លះ​ម៉ែត្រ​ប៉ុណ្ណោះ​ ។ ប្រភព​ដដែល​​បន្ត​ទៀតថា ​មេជាង​អាច​កាន់​ម៉ែត្រ​កៀរ​អាចម៍​កំបោរ​ រួច​​​ជ្រុល​ទៅ​ប៉ះ​នឹង​ខ្សែ​កាប​ ​ស្រាត​ក៏​បណ្តាល​​ឱ្យ​ទុស្សេ​ចរន្ត​ឆក់​តែ​ម្តង ។

​ភ្លាម​ៗ​នោះ​ ​អ្នកជិត​ខាង​និង​កម្មករ​បាន​ស្ទុះ​ទៅ​​លើក​​ជន​រង​គ្រោះ​ដែល​ធ្លាក់​ទើ​រ​​លើ​គំនរ​​ក្តារ​ពុម្ព​សន្លប់​ស្តូក​​ ​ស្តឹង​ ព្រម​ទាំង​​​ឆេះរោល​ពេញ​ដងខ្លួន​ ហើយ​មុត​នឹ​ងដែក​គោល​​ឈាម​ហូរ​ពេញ​ខ្លួន​ផង​​នោះ​ ​សែង​មកដាក់​មុខ​ផ្ទះ​សំណង់​ ​​រួច​​​ដងទឹក​មក​ស្រោច​មួយ​សន្ទុះ​​ទើបដឹងខ្លួន​ ប៉ុន្តែ​ក្នុងសភាព​ខ្សោយ​បំផុត​​ ឯ​សមត្ថ​កិច្ច​ក៏​បាន​​ហៅរថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ភ្លាមៗ​ដែរ​​ ។ ​ជុំ​វិញ​ការ​សង់​លំនៅឋាន​កៀក​​​នឹ​ង​ខ្សែ​ភ្លើង ​ដែល​មាន​​​ថាមពល​​រាប់​ម៉ឺន​គីឡូ​វ៉ាត់​យ៉ាងនេះ​ ​អាច​ប្រឈម​នឹ​ង​​គ្រោះ​ថ្នាក់​ខ្លំាង​បំផុត​ ។

ប្រជាពលរដ្ឋ​ មន្ត្រី​រាជ​ការ​ និងសាធារណ​ជន​ទូទៅ​ដែល​គេ​មើល​ឃើញ​ការ​​​សាង​សង់​​លំនៅ​ឋាន​ដែល​ច្បាប់​មិនគួរ​អនុញ្ញាត​នោះ​ឆ្ងល់​ថា ​ហេតុ​ដូច​ម្តេច​បាន​ជា​អាជ្ញាធរ​​ក្រុង​ រួម​នឹង​ភូមិ​បាល​ក្រុង​ផង​អនុញ្ញាត​ឱ្យ​គេ​សាងសង់​សំណង់​រឹង​កៀក​នឹង​ខ្សែ​ភ្លើង​គ្មាន​ស្រោម​ដូច្នេះ​ទៅវិញ ។ ប៉ុន្តែ​មាន​ប្រភព​ព័ត៌​មាន​មួយ​ឱ្យដឹងថា ​សំណង់​នេះខាង​​​ជ​ំនាញ​ភូមិ​បាល​បាន​ចុះ​ត្រួត​ពិនិត្យ​តាំង​ពី​​មិនទាន់​សាងសង់​ទ្រង់​ទ្រាយ​ធំ​មក​ម្លេ៉ះ​ រួច​​​ក៏​បាន​ធ្វើ​របាយ​ការណ៍​ជូន​សា​​លាក្រុង​ផង​ដែរ ។

ប្រភព​នោះ​បន្ត​ទៀតថា ​សាលា​ក្រុង​ក៏​បាន​​ជូន​ដំណឹង​មក​ម្ចាស់​សំណង់​ស្តីពី​ការមិន​អនុញ្ញាត​ឱ្យសាង​សង់​ដែរ ​ហើយ​សាលា​ក្រុង​​បាន​ទាំង​ចេញ​លិខិត​បញ្ជា​​ឱ្យ​ផ្អាក​ទៀត​ផង ​ពីព្រោះ​កន្លែង​សំណង់​នេះជា​ចំណី​ផ្លូវ​ ហើយ​​កៀកនឹ​ងខ្សែ​ភ្លើង​ ​​ដែល​មាន​កម្លាំង​ថាមពលរាប់​ម៉ឺន​គីឡូ​វ៉ាត់​​អាច​ប្រឈម​នឹងគ្រោះ​ថ្នាក់​បំផុត ៕