ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ជាង​​​2ម៉ោង​​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​2ករណី​​​លើ​ផ្លូវ​ជាតិ​លេខ​​5​​របួស​​3នាក់​

12 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​មនុស្ស​​​​៣​នាក់​​បាន​រង​របួស​​ធ្ងន់​ និង​ស្រាល​ ក្នុង​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​២ករណី​​​​រវាង​​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ និង​រថយន្ត​​​បុក​ជាមួយ​​រថយន្ត​ កាល​ពី​ថ្ងៃទី​​៩ កញ្ញា ​លើ​កំណាត់​​ផ្លូវ​ជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​​ ខេត្ត​បន្ទាយ​មានជ័យ​ ។

ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​មនុស្ស​​​​៣​នាក់​​បាន​រង​របួស​​ធ្ងន់​ និង​ស្រាល​ ក្នុង​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​២ករណី​​​​រវាង​​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ និង​រថយន្ត​​​បុក​ជាមួយ​​រថយន្ត​ កាល​ពី​ថ្ងៃទី​​៩ កញ្ញា ​លើ​កំណាត់​​ផ្លូវ​ជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​​ ខេត្ត​បន្ទាយ​មានជ័យ​ ។

លោក​អនុសេនីយ៍​​ឯក តោ សារូ នាយ​ផ្នែក​​ការិយាល័យ​​នគរ​បាល​​ចរាចរបាន​ឱ្យដឹងថា ​​ករណីទី​១ នៅ​វេលា​ម៉ោង​​​៦និង​២០​នាទី​​ល្ងាច​​ថ្ងៃទី​​​៩ កញ្ញា ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៥​ ត្រង់​ចំណុច​​​ខាង​ត្បូង​​​ស្ពាន​​សែសិន ចម្ងាយ​​​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​កើត​ឡើង​ រវា​ង​ម៉ូតូ​​​ឌ្រី​ម​​សេ​​១២៥ សេ៊រី​​២០០៥​ ​​ពណ៌​ខ្មៅ បើក​បរ​ដោយ​ឈ្មោះ ហ៊ិន សៀង ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​នៅ​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា បាន​បើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​ម៉ាកវ៉េវ​ស៊េរី​​​២០១០ ​​​បើក​បរ​​ដោយ​បុរ​ស​​ម្នាក់​មិន​ស្គាល់​ឈ្មោះ បណ្តាលឱ្យ​ដួល​របួស​យ៉ាង​ដំណំ ។ លោក​នាយ​ផ្នែក​​បាន​បន្ត​ថា​ មុន​ពេ​ល​កើត​ហេតុ​​​ម៉ូូតូ​​ទាំង​២​គ្រឿង​​​បាន​បើក​ស្រប​ទិស​គ្នា​ពី​​ត្បូង​​ទៅ​ជើង​ ពេល​ដល់​ចំណុច​​កើត​ហេតុ​ ស្រាប់​តែ​​​អ្នកបើក​ម៉ូតូ​​ឌ្រីម បាន​បើក​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​ពី​​ក្រោយ​​ដែល​​​ជិះ​ឌុប​គ្នា​​ជាមួយ​ប្រពន្ធ ពេញ​ទំហឹង​​​បណ្តាល​ឱ្យ​​​​ដួល​រង​របួស​​​ទាំង​​សង​ខាង​ ដោយ​ឡែក​​ស្ត្រី​ជា​​​ប្រពន្ធ​​ដែល​ជិះ​ពី​ក្រោយ​​មិន​រង​របួស​ទេ​ ។

ដោយ​​ឡែក​នៅថ្ងៃ​ដដែល​​នេះ​​ដែរ​កាល​ពី​​វេលា​ម៉ោង​​​៨និង​៤០​នាទី​យប់ នៅមិនឆ្ងាយ​ពី​ចំណុច​កើត​ហេតុ​​​ទី​​១​នេះ​ទេ​ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​​មុខ​សណ្ឋាគារ​​​ព្រះ​ច័ន្ទ ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ​​ក្រុង​សិរី​សោភ័ណ​ មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​ករណី​ទៀត​​​រវាង​រថយន្ត​​ម៉ាក​មីត​ស៊ុយ​ប៊ីហ្ស៊ី មីនីកា​ពណ៌​ប្រផេះ​ បើក​បរ​ដោយ​ឈ្មោះ ស៊ុយ រ៉ា​វុធ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ​ជា​ប្រធានក្រុមហ៊ុន​​ទឹក​​ស្អាត​​​មង្គល​បូរី រស់​នៅភូមិ​គោក​​ស្វាយ​ ឃុំ​ឫស្សី​ក្រោក​​ ស្រុក​​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ​ ​បាន​បុក​ជាមួយ​​រថយន្ត​ម៉ាក​មីត​ស៊ុយ​​ប៊ីហ្ស៊ី បែន​​ដឹក​ថ្ម​​ពណ៌​ស បើក​បរ​ដោយ​ឈ្មោះ ហា៊ន ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ នៅភូមិ​ភ្នំ​ធំ​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូរី​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​​រថយន្ត​មីនី​ការង​របួស​ធ្ងន់​បោ​​ក​​ក្បាល​​នឹង​កញ្ចក់​​​​រយះ​ដេរ​៧​ថ្នេរ ។

លោក​អនុសេនីយ៍​​ឯក​តោ សារូ នាយ​ផ្នែក​ការិយាល័យ​​​នគរ​បាល​​ចរាចរ​បាន​ឱ្យដឹងថា ​​មុន​ពេល​កើត​ហេតុ​​​រថយន្ត​ទាំង​​​២គ្រឿង​​បើក​បញ្ច្រាស​ទិសគ្នា ពេល​មកដល់​ចំណុច​​​កើត​ហេតុ​ ជា​ចំណុច​​​ផ្លូវ​កោង​​​ហើយ​បើក​​​លឿន​ផង​​​នោះ​ស្រាប់​តែ​​​រថយន្តមីត​ស៊ុយ​ប៊ី​ហ្ស៊ី​ មីនីកា​ បាន​រេ​ចង្កូត​​​​​ទៅ​ខាង​ស្តាំ​​​ផ្លូវ​បុក​ជាមួយ​​​​រថយន្ត​ម៉ាក​មីត​ស៊ុយ​ប៊ី​ហ្ស៊ី​បែន​ដឹក​ថ្ម​ពណ៌​សផ្នែក​ខាង​ឆ្វេង​ដៃ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​រថយន្ត​មីត​ស៊ុយ​ប៊ី​ហ្ស៊ី​​​មីនីកា​ខូច​ខាត​យ៉ាង​ដំណំ​ អ្នកបើក​បរ​ត្រូវ​របួស​​ធ្ងន់​ផង​ដែរ ។ ក្រោយ​​​កើត​ហេតុ​​រថយន្ត​​ទាំង​​​២គ្រឿង​ត្រូវ​សមត្ថកិច្ច​​​ជំនាញ​ យក​ទៅ​រក្សា​ទុក​​​​ដើម្បី​រង់​ចាំ​​​ធ្វើការ​​ដោះ​ស្រាយ​ ៕