ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ាកុង​តឺ​ន័រ​មិន​ផុត ​ហ្វ័ររែន​ជើមក​ពី​មុខ​បុក​ស្លា.ប់​ម្នាក់ របួស​ម្នាក់

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​​​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​​របួស​ ​ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​​រវាង​រថយន្ត​និង​ម៉ូតូ ​កាលពី​​វេលាម៉ោង​១និង​១០នាទី​រសៀល​ថ្ងៃទី៩ កញ្ញា ​ តាម​​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៩៥-១៩៦ ចំណុច​ផ្លូវ​បំបែក​អូ​រចំណា​ ស្ថិត​ក្នុង​ភូមិបត់​គគីរ ឃុំ​អ​ូ​រ​ឧកញ៉ា​ហេង ​​ស្រុកព្រៃនប់​​​​ ។

ខេត្ត​ព្រះ​សីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​​​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​​របួស​ ​ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​​រវាង​រថយន្ត​និង​ម៉ូតូ ​កាលពី​​វេលាម៉ោង​១និង​១០នាទី​រសៀល​ថ្ងៃទី៩ កញ្ញា ​ តាម​​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៩៥-១៩៦ ចំណុច​ផ្លូវ​បំបែក​អូ​រចំណា​ ស្ថិត​ក្នុង​ភូមិបត់​គគីរ ឃុំ​អ​ូ​រ​ឧកញ៉ា​ហេង ​​ស្រុកព្រៃនប់​​​​ ។

តាម​ព័ត៌មាន​ពីសមត្ថកិច្ច​នៅ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹ​ងថា គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើត​ឡើង​រវាង​ម៉ូតូ​មួយគ្រឿង ​ជិះ​គ្នា​ពីរនាក់​​ម៉ាក​​​សេ​១២៥ ស៊េរី​២០១១ ​ក្នុង​ទិ​ស​ដៅ​ពី​រាជ​ធានី​ភ្នំពេញទៅ​ខេត្ត​ព្រះ​សីហនុ ​​បាន​​បុកគ្នា​ជាមួ​យ​​រថយន្ត​មួយ​គ្រឿង​ ដែល​បើក​បញ្ច្រាស​ទិសគ្នា ​ម៉ាកហ្វ័រ​រែន​ជើ​ ពណ៌ខ្មៅ ​​​បណ្តាល​​ឱ្យ​អ្នក​​ជិះ​ម៉ូតូ​ទាំង​ពីរនាក់ ម្នាក់​​ឈ្មោះ សៀង ​សុម៉េត​ អាយុ​២០​ឆ្នាំ ​មាន​ទីលំនៅ​ក្នុង​ភូមិ​វាល​មាស ឃុំ​​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ​​​​ជា​​អ្នក​​​បើក​បរ​ម៉ូតូ​​រង​របួស​ស្រាល ​និង​ម្នាក់​ទៀត ​ឈ្មោះ ហុឹម សម្បត្តិ​ អាយុ​១៧​ឆ្នាំ ​មានទី​លំនៅ​​ក្នុង​ភូមិ​​​ជាមួយ​គ្នាជាអ្នក​រួម​ដំណើរ​ពី​ក្រោយ​បាន​ស្លាប់​​​​នៅ​នឹង​កន្លែង​កើត​ហេតុ រី​ឯ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួនបាត់ ​​បន្សល់​ទុក​​តែ​រថយន្ត និង​អ្នក​​​ជិះ​ក្នុង​រថយន្ត​​ពីរ​នាក់​​ជា​ជន​​​ជាតិ​​អង់គ្លេស​​ នៅ​​កន្លែង​កើត​ហេតុ តែ​ជន​បរទេស​២នាក់​នោះ​ពុំ​​​រ​ង​របួស​អ្វី​ឡើយ ។​

សាក្សីបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​យុវជន​២នាក់​​​បើក​បរ​ម៉ូតូ​​សំដៅទៅ​ខេត្ត​ព្រះ​សីហនុ ​លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​នោះ​​បាន​បើក​​​បម្រុងវ៉ា​រថយន្ត​​កុង​តឺ​ន័រ មួយ​គ្រឿង​ ដែល​បើក​ស្រប​ទិស គ្នា​​ តែ​មិន​ទាន់​​ទាំង​បាន​វ៉ា​ផង​ក៏​វាក់​នឹង​​រថយន្ត​​ខាង​លើ​​​បើក​មក​ពី​មុខ​ធ្វើឱ្យ​អ្នក​បើក​​ម៉ូតូ​បន្ថែម​ល្បឿន​​គេច​​ឆ្លង​ទៅ​ចញ្ចើម​ផ្លូវ​ខាង​ឆ្វេង​ដៃ ​តែ​​​​មិន​ផុត​ក៏​ត្រូវ​រថយន្ត​​បុក​​ចំ​​ផ្នែក​​ខាង​ក្រោយត្រូវ​អ្នក​​​ជិះ​ពី​ក្រោយ​​ ​បណ្តាល​ឱ្យ​​​​ធ្លាក់​​​ពី​លើ​ម៉ូតូចូ​ល​ទៅ​ក្រោម​រថយន្ត​​​ស្លាប់​តែ​ម្តង ។ ​​

សព​ត្រូវ​បាន​ប្រគល់​ឱ្យក្រុម​គ្រួសារ​យក​ទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ចយកទៅ​រក្សា​ទុក​​នៅ​​អធិការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​ រង់​ចំាំ​​​ដោះ​ស្រាយ​ ៕