ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​ម្នាក់​ខឹង​ប្រពន្ធ​​ស្តី​បន្ទោស​​រឿង​និយាយ​ទូរស័ព្ទ ​ជា​មួយ​ស្រី​ផ្សេង​ចង.ក

12 ឆ្នាំ មុន

ខេត្តកំពត ៖ ខឹង​ប្រពន្ធ​​ស្តី​បន្ទោស​​រឿងនិយាយ​ទូរស័ព្ទ​​បុរស​ម្នាក់​ចង.ក​​សម្លា.ប់​​ខ្លួន​តែ​មិន​បាន​សម្រេច​ដោយ​សារ​ប្រពន្ធ​ចូល​ទៅ​ទាន់​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​រាជធានីភ្នំពេញ ។ ​ហេតុការណ៍​នេះ​​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​​៩ កញ្ញា ២០១២ នៅ​ផ្ទះ​​ក្នុងភូមិ​អូរ​ស្លែ ​ឃុំ​ដំណាក់​​កន្តួច​ខាង​ជើង ​ស្រុក​កំពង់​​ត្រាច។

ខេត្តកំពត ៖ ខឹង​ប្រពន្ធ​​ស្តី​បន្ទោស​​រឿងនិយាយ​ទូរស័ព្ទ​​បុរស​ម្នាក់​ចង.ក​​សម្លាប់​​ខ្លួន​តែ​មិន​បាន​សម្រេច​ដោយ​សារ​ប្រពន្ធ​ចូល​ទៅ​ទាន់​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​រាជធានីភ្នំពេញ ។ ​ហេតុការណ៍​នេះ​​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​​៩ កញ្ញា ២០១២ នៅ​ផ្ទះ​​ក្នុងភូមិ​អូរ​ស្លែ ​ឃុំ​ដំណាក់​​កន្តួច​ខាង​ជើង ​ស្រុក​កំពង់​​ត្រាច។

​តាម​សម្តី​​របស់​ស្ត្រី​ឈ្មោះ​តេង សារិន អាយុ​៣០ឆ្នាំ ​ជាកសិ​ករ មាន​ទីលំនៅ​ភូមិ​​កើតហេតុ​ខាងលើ ត្រូវ​ជា​ប្រពន្ធរបស់​បុរស​​ចង.ក​ឈ្មោះ​នេត ស៊ីណាត អាយុ​២៨ឆ្នាំ ​ជាកសិ​ករ មាន​ស្រុក​កំណើត​នៅភូមិ​​គគរ ឃុំ​គគរ ​ស្រុក​កំពង់ចាម ​ខេត្ត​កំពង់ចាម ​​ឱ្យ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​​កូន​១ បាន​រៀបការ​ជា​មួយ​ឈ្មោះ​នេត ស៊ីណាត កាលពី​ខែ​ឧសភា កន្លង​មក​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ទៀតថា ​បន្ទាប់​ពី​រៀបការ​រួច​ពួក​គេ​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ តែ​​ក្រោយ​មក​ឪពុក​ម្តាយ​របស់​តេង សារិន បាន​ចែក​ដី​​ឱ្យ​ធ្វើ​ផ្ទះ​សម្បែង​រស់​នៅ​២​នាក់​​ប្តី​ប្រពន្ធ ។ បន្ទាប់​ពី​ធ្វើ​ផ្ទះ​សម្បែង​រួច​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ​គិត​មក​ដល់​ថ្ងៃកើតហេតុ​ ស្រាប់តែ​មាន​ស្ត្រី​​ម្នាក់​​នៅ​ខេត្ត​ក្រចេះ ​ទូរស័ព្ទ​ច្រឡំ​លេខ​ចូល​​ទូរស័ព្ទ​​របស់​ប្តីគាត់ ចំណែកបុរស​ជា​​ប្តីបាន​​​និយាយ​​ទូរស័ព្ទយូរ​ណាស់​ជា​មួយ​ស្ត្រី​នោះ​ធ្វើ​ឱ្យ​ប្រពន្ធ​​ខឹង​សុំ​និយាយ​ទូរស័ព្ទ​ជា​មួយ​​ស្ត្រី​នោះ​ដែរ តែ​បុរស​ជា​ប្តី​​មិន​ព្រម​ឱ្យ​នាង​និយាយ​ទេ ហើយ​ចេះតែ​បន្ត​និយាយ​​ល្អូក​ល្អិន​​​ជា​មួយ​គ្នា​បន្ត​ទៀត ។​​លុះ​ពេល​និយាយ​ទូរស័ព្ទ​ចប់ ប្រពន្ធ​​បាន​ស្តី​បន្ទោស​ឱ្យ​​ប្តី​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ខឹង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​​យក​ខ្សែគោ​ចង.ក នឹង​ធ្នឹម​ផ្ទះថ្មីដែល​ទើប​ធ្វើ​រួច​ហើយ​ឡើង​ទៅ​នៅ​ផ្ទះថ្មី​​នោះ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕