ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​កាស៊ីណូ​ត្រូ​ពី​កាណា​ប្រមាណ​១០០​នាក់​លើក​គ្នា​តវ៉ា​នៅ​សាលា​ក្រុង​ប៉ោយ​ប៉ែត

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ បុគ្គ​លិក​កាស៊ីណូ​ត្រូពីកាណា ប្រមាណ​១០០​នាក់ បាន​នាំគ្នា​​ទៅ​ប្រមូល​ផ្តុំ​​នៅ​សាលា​ក្រុង​ប៉ោយប៉ែត ដើម្បី​ប្រជុំ​រក​ដំណោះ​ស្រាយ​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​កាស៊ីណូ​​​ទាមទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​២១​ចំណុច​ពី​ថៅកែ​ក្រុម​ហ៊ុន កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃទី​១០ កញ្ញា ២០១២ ​ដែល​កាស៊ីណូ​​​ខាងលើ​មាន​ទីតាំង​ក្នុង​ក្រុង​ប៉ោយប៉ែត ។

​ប្រភពព័ត៌​មាន​ឱ្យ​ដឹងថា ការ​ទាមទារ​លក្ខខណ្ឌ​​របស់​បុគ្គ​លិក​​នេះ​មាន​ការ​ចូលរួម​ពី​​សហ​ជីព​តំណាង​កម្ម​ករ​ផងដែរ។ ដោយ​​ការ​ទាមទារ​នេះ​​កន្លង​មក ​ធ្វើឡើងនៅ​​ក្នុង​កាស៊ីណូ ប៉ុន្តែ​​មិន​មាន​ដំណោះស្រាយ​តំណាងក្រុម​ហ៊ុន​ក៏​រុញ​​ឱ្យ​សាលា​ក្រុង​ដោះស្រាយ​ជំនួសវិញ ។ ទោះ​បី​ជា​បែប​ណា​មក​ដល់​​ពេល​នេះ​​ការទាម​ទារ​របស់​បុគ្គ​លិក​២១ចំណុច​នោះ តំណាង​​ក្រុម​ហ៊ុន​ដោះស្រាយ​បាន​តែ​១៣​ចំណុច​តូចៗ​តែប៉ុណ្ណោះ ​នៅសល់​៨​​ចំណុច​ទៀតពុំ​​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕