ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង​២​ក្រុម​ចេញពី​ក្លិប​ឌីស្កូ​វើល​ដាន់​ដេញវាយ​គ្នា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនទំនើង​​២​ក្រុម​​ចេញ​ពី​ក្លិប​​ឌីស្កូវើល​ដាន់ ​ដេញ​វាយ​តប់​​គ្នា​រត់​ប្រសាច​ពេញ​ផ្លូវ​ បណ្តាល​ឱ្យ​​យុវជន​​​ម្នាក់​រង​របួស និង​បន្សល់​ទុក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​មួយ​គ្រឿង​​នៅ​កណ្តាល​ផ្លូវ​ត្រូវ​គេ​វាយ​ខូច​ខាត​ក្បាល​ខាង​មុខ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ កញ្ញា នៅ​ខាង​មុខ​ក្លិប​វើល​ដាន់ ​តាម​បណ្តោយ​​ផ្លូវ​លេខ​២៧១ ​ក្នុងសង្កាត់​​ទឹក​ល្អក់ទី​៣ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌​មាន​ពីភាគី​ខាង​ជន​រងគ្រោះ​​បង្ហើប​ទាំង​​លាក់​លៀម​​ថា ពួក​គេ​​មាន​គ្នា​​៧​​ទៅ​៨​នាក់​​ជិះ​ម៉ូតូ​២​គ្រឿង ​ម៉ូតូស្មាស់​មួយគ្រឿង និង​ម៉ូតូ​សេ​១២៥​មួយគ្រឿង ​នាំគ្នា​ទៅ​រាំ​លេងកម្សាន្ត​នៅក្លិប​​វើល​ដាន់ ​រហូត​ដល់​ម៉ោង​កើតហេតុ​​ខាងលើ​ទើប​ចេញពី​ក្លិប​​ក្នុងគោល​បំណង​​ត្រឡប់​​ទៅ​ផ្ទះវិញ ស្រាប់តែ​​មាន​យុវជន​មួយ​ក្រុម​ទៀតគ្នា​ប្រមាណ​១០​នាក់​បានដេញ​វាយ​តប់​មក​​លើ​ពួក​​គេ​ដែលកំពុង​បណ្តើរ​​ម៉ូតូ​ចេញពីកន្លែងផ្ញើ​ម៉ូតូ​បាន​មួយ​គ្រឿងនៅ​សល់​​ម៉ូតូ​មួយគ្រឿង​ទៀត​​មិន​ទាន់​បាន​បណ្តើរ​​ចេញពី​កន្លែងផ្ញើ​ផង បណ្តាល​ឱ្យ​ក្រុម​របស់​​គេ​រង​របួស​ម្នាក់ និង​ខូច​ខាត​ម៉ូតូ​សេ១២៥ មួយ​គ្រឿង ។

​ចំពោះ​ការ​វាយ​តប់​គ្នា​នេះមិន​ដឹងថា ​យុវជន​ទាំងពីរ​​ក្រុម​​មាន​ទំនាស់​អី​ពេល​ផឹក​ស៊ី​​រាំ​លេង​នៅ​ក្នុង​ក្លិប ទើប​ពេល​ចេញ​ត្រឡប់​ទៅផ្ទះវិញ ​បង្ក​ជា​ទំនាស់​វាយ​​តប់​គ្នា​កើតឡើង​​យ៉ាងអនាធិប​តេយ្យ​​បែប​នេះ​ទេ ។ ​ម៉ូតូ​​ដែល​ទុក​ចោល​កណ្តាល​ផ្លូវ​ត្រូវប៉ូលិស​យក​ទៅរក្សាទុក​នៅ​ប៉ុស្តិ៍​​​ទឹក​ល្អក់ទី​៣ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕