ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​​បើក​ម៉ូតូ​​​លឿន​​​បុក​គំនរ​​​ថ្ម​ដួល​​របួស​ធ្ងន់​​​

12 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​យុវជន​​ម្នាក់​ឈ្មោះ​​ ណេត​ ហេ​ង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រង​របួស​​​​​បែក​ក្បាល​​​និង​ផ្ទៃមុខ​​​ ដោយសារ​ជិះ​​ម៉ូតូ​ម៉ាក​​​សេ​​១២៥​​​​​​សេ៊រី​​​​២០១២​ ពណ៌​ខ្មៅ​ ​​​ធ្វើ​ដំណើរ​​​​ពី​កើត​ទៅ​លិច​​ បុុក​គំនរ​​​ថ្ម​នៅ​កណ្តាល​​​ទ្រូង​​​​ផ្លូវ​បណ្តាល​ឱ្យ​​ដួល​រង​​របួស​កាល​ពី​​វេលា​ម៉ោង​​​៧​យប់​​​ថ្ងៃទី ​៨ កញ្ញា​ ។

លោក​​អនុសេនីយ៍​​ឯក​ហាស ​​ហេង​ អធិការ​​​រង​ស្រុក​​អន្លង់​វែង​​​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​​​​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​​​​​​មាន​ស្រុក​កំណើត​​​នៅ​​ភូមិ​​អូរ​ស្រឡៅ​ ឃុំ​អូរ​ដំបង​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​​មក​ស្នាក់​​​នៅ​ក្នុង​ភូមិ​​​លំទង​ ឃុំ​លំទង​ ​​ស្រុក​អន្លង់​វែង​ បាន​ជិះម៉ូតូ​​ក្នុង​ទិស​ដៅ​​ពី​កើត​​ទៅ​លិច​​ហើយ​បើក​ម៉ូតូ​​ក្នុង​ល្បឿន​​​លឿន​ ​ទាំង​អាការ​ស្រ​វឹង​​ជោក​ជាំ​ទៀត​ផង​ ​លុះ​ពេល​​​ធ្វើ​ដំណើរ​​​មកដល់​ចំណុច​​​មុខ​អធិការដ្ឋាន​​នគរ​បាល​​ស្រុក​ ស្រាប់​តែ​​​បុក​គំនរ​ថ្ម​​ដែល​គេ​​ចាក់​គរ​នៅ​កណ្តាល​ទ្រូង​​ផ្លូវ​សម្រាប់​​​ជួស​ជុល​​​ផ្លូវ​ជាតិ​​​លេខ​P.R174​ពេញ​ទំហឹង​​​​បណ្តាលឱ្យ​ដួល​បោក​​​ទៅ​នឹង​ថ្នល់​​​បែក​ក្បាល​​​ និង​បែក​​​​​ផ្ទៃមុខ​​​របួស​ធ្ងន់​ ។

សមត្ថ​កិច្ច​​​បាន​នាំ​ជន​រង​គ្រោះ​​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​​​អន្លង់​វែង​​​ ចំណែក​ម៉ូតូ​​​ត្រូវ​សមត្ថកិច្ច​​​យក​ទៅ​រក្សា​ទុក​​​នៅអធិការ​​ដ្ឋានន​គរ​បាល​​​ស្រុក​រង់​ចាំ​​​ធ្វើការ​ដោះ​ស្រាយ​​​ ៕