ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ស្នេហ៍​ចាប់​នាង​រំលោ​ភឆ្អែត​ហើយ​មិន​ចូល​ដណ្តឹង​នាង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថ កិច្ច​ឃាត់​ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា ការ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩​កញ្ញា​ តាម​បណ្តឹង​របស់​នារី​ម្នាក់​ដែល​បាន​ប្តឹង​ចោទ​ថា យុវជន​នេះ​បាន​ព្យា​យាម​ដោះ​ដៃ​មិន​ទទួល​ខុស​ត្រូវ​​ក្រោយ​ពី​ចាប់​បង្ខំ​រួម​មេ​ត្រី​ជាមួយ​នាង​ឆ្អែត​ឆ្អន់​​មិន​ខុស​ពី​ចោរ​ប្លន់​ព្រហ្ម​ចារីនោះ​ទេ កាល​ពីរាត្រី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន នៅ​ក្រោម​ផ្ទះ​របស់​នាងស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ខណៈនាង​នៅ​ផ្ទះ​ម្នាក់​ឯង​ ។

ខេត្ត​បាត់​ដំបង​ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថ កិច្ច​ឃាត់​ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា ការ​កាល​ពីព្រឹក​ថ្ងៃ​ទី​៩​កញ្ញា​ តាម​បណ្តឹង​របស់​នារី​ម្នាក់​ដែល​បាន​ប្តឹង​ចោទ​ថា យុវជន​នេះ​បាន​ព្យា​យាម​ដោះ​ដៃ​មិន​ទទួល​ខុស​ត្រូវ​​ក្រោយ​ពី​ចាប់​បង្ខំ​រួម​មេ​ត្រី​ជាមួយ​នាង​ឆ្អែត​ឆ្អន់​​មិន​ខុស​ពី​ចោរ​ប្លន់​ព្រហ្ម​ចារីនោះ​ទេ កាល​ពីរាត្រី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន  នៅ​ក្រោម​ផ្ទះ​របស់​នាងស្ថិត​ក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ខណៈនាង​នៅ​ផ្ទះ​ម្នាក់​ឯង​ ។

​មន្រ្តីនគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះម៉ូច សាម៉ុល អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំអូរ​ដំបង២ ស្រុក​សង្កែ រីឯនារី​​រង​គ្រោះ​អាយុ​២០ឆ្នាំ  ។ សមត្ថកិច្ច​បន្ថែមថា នារី​រង​គ្រោះ​បាន​អះអាង​ថា យុវជន​នេះ​បាន​ចាប់​រំលោភ​នាង​កាល​ពីវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី ២កញ្ញា នៅ​លើ​គ្រែ​ក្រោម​ផ្ទះ​របស់​នាងក្នុង​គ្រា​ដែល​នាង​នៅ​ផ្ទះ​ជាមួយ​ក្មួយ​ប្រុស​ម្នាក់​នាយប់​នោះ​ ។ សមត្ថកិច្ចបញ្ជាក់​ថា នាង​​សម្រេច​មក​ប្តឹង​​ក្រោយ​ពី​ជន​នេះ​បដិសេធ​​មិន​ទទួល​ខុស​ត្រូវ​ ​និង​ព្យាយាម​គេច​វេះ​បន្ទាប់​ពីរួម​មេត្រីជាមួយ​នាង​បាន​សម្រេចកាល​ពី​៥​ថ្ងៃ​មុន ។ ក្រោយ​ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​យុវជន​នេះ​នៅ រសៀល​ថ្ងៃ​ទី​៧​ កញ្ញា​ តែ​ម្តង ។

តាម​បណ្តឹង​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នាង​ទើប​មាន​ទំនាក់​ទំនង​ជាមួយ​យុវជន​នេះ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ នាង​ថា យុវជន​នេះ​តែង​​ទូរស័ព្ទ​មក​ជួប​នាង​ជា​ញឹក​ញាប់​ លុះ​នៅយប់​កើត​ហេតុ​ជន​នេះបាន​មក​លេង​ផ្ទះ​នាង ខណៈ​ម្តាយ​នាង​មិន​នៅ​ ។ នាង​និយាយថា ពេល​ឈ្មោះ​ម៉ុល មក​ដល់​នាង​ក៏​បាន​ចុះ​មក​ជួប​និយាយ​គ្នា​លេង​ខាង​ក្រោម​ផ្ទះ​ខណៈក្មួយ​ប្រុស​នាង​កំពុង​មើល​ទូរទស្សន៍​លើ​ផ្ទះ ។ ពេល​ជជែក​គ្នា​លេង​បាន​បន្តិច​ស្រាប់​តែ​ឈ្មោះ​ម៉ុល បាន​ពន្លត់​ភ្លើង​ រួច​ចាប់​ឱប​​ផ្តួល​នាង​ទៅលើ​គ្រែ រួច​ធ្វើ​សកម្ម​ភាព​រំលោភ​រហូត​បាន​សម្រេច ។ នាង​បាន​បញ្ជាក់​ដែរ​ថា ឈ្មោះ​ម៉ុល​បានចាប់​ក្បាល​នាង​អុកលើ​គ្រែ​ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​នាង​ហឹង​​ត្រចៀក​អស់​កម្លាំង​រើ​មិន​រួច បណ្តោយ​ឱ្យ​ជន​នេះ​រំលោភ​ដល់​ទីបញ្ចប់​ ។ នាង​បញ្ជាក់​ដែរ​ថា នាង​បាន​ទូរស័ព្ទ​ហៅឈ្មោះ​ម៉ុល នេះមក​ដោះ​ស្រាយ​ ដើម្បី​ឱ្យ​ទទួល​ខុស​ត្រូវ​តែជន​នេះ​បដិ សេធ​ទើប​នាង​ប្តឹង​តែ​ម្តង​ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​ម៉ូច សាម៉ុល វិញ​បាន​និយាយ​ថា ខ្លួន​និង​រូប​នាង​រួម​មេត្រី​ជាមួយ​គ្នា​ដោយ​មាន​ការ​យល់​ព្រម​មិន​មែន​ជា​ការ​ចាប់​បង្ខំ​ទេ​ ហើយ​ក៏​មិន​បាន​ចាប់​បោក​ក្បាល​នោះដែរ​ ។ យុវជន​នេះ​ពន្យល់​ថា មូល​ហេតុ​ដែល​នាង​ប្តឹង​គឺ​ដោយ​សារ​នាង​ខឹង​នឹង​ខ្លួន​ដែល​មិន​ប្រាប់​ឱ្យ​ឪពុក​ម្តាយ​ចូល​ដណ្តឹង​នាង​ តាម​ការ​សន្យា ។ សាម៉ុល​បញ្ជាក់​ថា ក្រោយ​ពី​កើត​ហេតុ​នាយប់​នោះ​ព្រឹក​ឡើង​នាង​​ បាន​ទូរ​ស័ព្ទ​មក​ប្រាប់​ខ្លួន​ឱ្យ​ចូល​ស្តីដណ្តឹង​នាង តែ​ខ្លួន​ថា មិន​អាច​ដណ្តឹង​បាន​ទេ​ព្រោះ​ឪពុក​ម្តាយ​ក្រអត់​មាន​លុយ​ ។ ដោយ​សារ​ខ្លួន​និយាយ​បែប​នេះ​ទើប​នាង​ក្តៅក្រហាយ​ប្តឹង​ចោទខ្លួន​ថា​ចាប់​រំលោភ​តែ​ម្តង​ ។

បើ​ទោះ​ជា​បែប​នេះ​ក្តីមន្រ្តីការិយាល័យ​ជំនាញ​បាន​និយាយថា ពិត​មែន​តែជន​សង្ស័យ​បាន​បដិសេធ​ថា មិន​បាន​ចាប់​បង្ខំ​ដើម្បី​រំលោភ​ក្តី  តែលោក​ស្នង​ការបាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ កាន់​តុលា​ការ​ហើយ ៕