ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ស្ត្រី​ម្នាក់​ចង​ស្លាប​សេក​ច្រក​ក្បាល​នឹង​ថង់​ប្លាស្ទិក​ខ្មៅ​

12 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ​ ៖ ​​​​​​​​​​​​អ្នក​ដើរ​​​​ទាក់​សត្វ​​​ស្លាប​ម្នាក់​​​ ​ប្រទះ​ឃើញ​​​​​​​​សព​ស្ត្រី​​​​​​ម្នាក់​​​នៅ​ក្នុង​គុម្ព​​ស្មៅ​​​ នៃ​បរិ​វេណ​​​​​​ដីឡូត៍​​​​​ទំនេ​​រ​មួយ​នៅ​​​ភូមិ​បឹង​ឈូក​​​ សង្កាត់​​​និរោ​ធ​​​ ខណ្ឌ​មាន​ជ័យ​​ កាល​ពី​​​​​​​វេលាម៉ោង​​​​១១​ព្រឹក​​​​ថ្ងៃ​ទី​​​៩ ​កញ្ញា​​ ​និង​​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​​​​​ទៅ​ដល់​សមត្ថ​កិច្ច​​​​​ចុះ​​​​​​​​​​​​មក​​​ត្រួត​ពិនិត្យ​​​​​ផង​ដែរ​ ។​

​សព​ស្ត្រី​ខាង​​​​លើ​នេះ​​​ត្រូវ​បាន​​​គេ​ប្រទះ​​​ឃើញ​​​​​​​ស្លា.ប់​​​ដេក​​​​ផ្កា.ប់​មុខ​​ ហើយ​មាន​​​​ចង​​ស្លាប​​​សេក​​​ដៃ​​មក​​​ក្រោយ​​​ផង​ដែ​រ ។ សមត្ថ​កិច្ច​​​​សន្និ​ដ្ឋាន​​​​ជា​ជំហាន​​ដំបូង​ថា ​​ជា​អំពើ​​​ឃាត​

រាជ​​ធានី​​ភ្នំពេញ​ ៖ ​​​​​​​​​​​​អ្នក​ដើរ​​​​ទាក់​សត្វ​​​ស្លាប​ម្នាក់​​​ ​ប្រទះ​ឃើញ​​​​​​​​សព​ស្ត្រី​​​​​​ម្នាក់​​​នៅ​ក្នុង​គុម្ព​​ស្មៅ​​​ នៃ​បរិ​វេណ​​​​​​ដីឡូត៍​​​​​ទំនេ​​រ​មួយ​នៅ​​​ភូមិ​បឹង​ឈូក​​​ សង្កាត់​​​និរោ​ធ​​​ ខណ្ឌ​មាន​ជ័យ​​ កាល​ពី​​​​​​​វេលាម៉ោង​​​​១១​ព្រឹក​​​​ថ្ងៃ​ទី​​​៩ ​កញ្ញា​​ ​និង​​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​​​​​ទៅ​ដល់​សមត្ថ​កិច្ច​​​​​ចុះ​​​​​​​​​​​​មក​​​ត្រួត​ពិនិត្យ​​​​​ផង​ដែរ​ ។​

​សព​ស្ត្រី​ខាង​​​​លើ​នេះ​​​ត្រូវ​បាន​​​គេ​ប្រទះ​​​ឃើញ​​​​​​​ស្លាប់​​​ដេក​​​​ផ្កាប់​មុខ​​ ហើយ​មាន​​​​ចង​​ស្លាប​​​សេក​​​ដៃ​​មក​​​ក្រោយ​​​ផង​ដែ​រ ។ សមត្ថ​កិច្ច​​​​សន្និ​ដ្ឋាន​​​​ជា​ជំហាន​​ដំបូង​ថា ​​ជា​អំពើ​​​ឃាត​កម្ម​​​ ដែលឃាត​ករ​​​​នាំ​​​ស្ត្រី​​រង​គ្រោះ​​យក​មក​​​​សម្លាប់​​​នៅ​ក្នុង​​​​គុម្ព​​​​ស្មៅ​​​ខាង​លើ​​​​នាវេលា​យប់​ស្ងាត់។ សពស្ត្រី​​​​​នេះ​ ត្រូវ​​​បាន​​ក្រុម​ឃាត​ករ​​​​​​មិនស្គាល់​អត្ត​សញ្ញាណ​​ធ្វើ​សកម្ម​ភាព​​​សម្លាប់​ ហើយ​​​​យក​ស្បោង​​ខ្មៅ​ច្រក​​​ក្បាល​មិន​​​​ឱ្យ​មាន​​​មនុស្ស​ស្គាល់​​​ និងវាយ​​ ។​

​តាម​​​ប្រភព​ព័ត៌​មាន​​​នានា​​ ដែល​បាន​និយាយ​​​​នៅកន្លែង​​​ប្រទះ​ឃើញ​​​សពស្ត្រី​​​​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា ​​​សព​ត្រូវ​​​​​ឃាត​ករ​​​សម្លាប់​ពី​កន្លែង​​​ផ្សេង​​​ហើយ​ដឹក​មក​​ទម្លាក់​​​​ចោល​នៅ​​​ភូមិ​​​សាស្ត្រ​​​ខាង​លើ​​​ រី​ឯ​​ប្រភព​​ព័ត៌​មាន​​ខ្លះ​ទៀត​ បាន​និយាយ​​ថា សព​ស្ត្រី​​​ខាង​លើនេះ​​​​ត្រូវ​ឃាត​ករ​​​​​​​សម្លាប់​នៅ​​​កន្លែង​ប្រទះ​ឃើញនោះ​​តែ​ម្តង​ ។ នៅ​កន្លែង​​​កើត​ហេតុ​ គេ​​ប្រទះ​ឃើញ​​​ផង​ដែរ​​​​​​​​​​​​​​​​ទ្រនាប់​ជើង​​​មនុស្ស​ស្ត្រី​​​មួយ​គូ​​បន្សល់​ទុក​​នៅ​ក្បែរ​​សព​ ​​​​​ដែល​ស្ថា​ន​ភាព​​​​បែប​នេះ ​​​សមត្ថ​កិច្ច​​​​មួ​យ​ចំនួន​​​​បាននិយាយ​​ថា ​​​ស្ត្រី​រង​គ្រោះ​​​ត្រូវ​អ្នក​​​​ស្គាល់​គ្នា​​​​​​​​នាំ​មក​សម្លាប់​​​នៅ​ចំណុច​​​ខាង​លើ​ ។​​​​

ស្ត្រី​​រង​គ្រោះ​ជា​មនុស្ស​​​ស្ថិត​ក្នុង​វ័យ​​​ជាង​​៣០​ឆ្នាំ ​​មា​ន​​សាច់​​ឈាម​​​ស្រស់​ថ្លា​​​​ ដែល​​​​​ធ្វើ​ឱ្យ​មាន​​ការ​​​​សន្និ​ដ្ឋាន​​ថា ​​អាច​ជា​អ្នក​​ធូរ​​ធារ​​​ ។​ ​មិន​មាន​​ប្រភព​ព័ត៌​មាន​​​​ច្បាស់​ការ​ណ៍​​​ណា​មួយ​និយាយ​​​ថា ស្រី្ត​រង​គ្រោះ​​​ខាង​លើ​នេះ​​ត្រូវ​​​​ឃាត​ករ​​​​​មិន​ស្គាល់​មុខ​​​នាំ​​​​យកមក​​​សម្លាប់​​​​​ ដោយ​សារ​​​​​មូលហេតុ​​អ្វី​​ឡើយ​​ ​ដោយ​សារ​​​តែ​​​មិ​ន​ស្គាល់​​អត្ត​​សញ្ញាណ​​របស់​សព ។ ​តាម​ការ​​ពិនិត្យ​​​​ជំហាន​​​ដំបូង​​​របស់​សមត្ថ​កិច្ច​​ សង្កេត​​​​ឃើញ​ថា នៅ​លើក្បាល​​សព​មា​ន​ស្នាមវាយពី​ក្រោយ​​​ជា​ច្រើន​​​​កន្លែង​​​ ។​

​​ប្រភព​ព័ត៌​មាន​​​​​ក្រៅ​ផ្លូវ​ការ​​​​ខ្លះ​បាន​និយាយ​ថា ​ស្ត្រី​រង​គ្រោះ​​​​ទំនង​​ជា​​នារី​ខា​រ៉ា​អូ​ខេ​ ។​ ​នារី​​រង​គ្រោះ​​​ត្រូវ​ឃាត​ករ​​​នាំ ​យក​មក​​​រំលោភ​​​នៅ​ក្នុង​ភូមិសាស្រ្ត​​​​​ខាង​លើ​​ ​។​ ប៉ុន្តែ​​​​សមត្ថ​កិច្ច​​​​បាន​បដិ​សេធ​​​​​​​​ បន្ទាប់​ពី​​បាន​ធ្វើ​​​​​​​កោសល្យ​វិច័យ​​​​សព​​​គ្រប់​ជ្រុង​​​ជ្រោយ​​​​​ឃើញ​ថា ​​​​​​​​​​​មាន​ស្នាម​​​​វាយ​ធ្វើ​​​ទារុណ​កម្ម​​​​លើ​​រាង​កាយ​​ផ្នែក​​ខាង​ក្រោយ​ និង​​​លើ​ក្បាល​​​​ជា​ច្រើន​​​កន្លែង​ បណ្តាល​​ឱ្យ​​ស្លាប់​​ និង​គ្មាន​នរណា​​ជួយ​ ។​ ​

ប៉ូលិស​​សន្និ​ដ្ឋាន​​​ចុង​ក្រោយ​​ថា ​​​សព​ខាង​​​​​លើ​នេះ​​​​មាន​​​សាច់​​​ឈាម​​​​ទំនង​​​ជា​កូន​​​​​​កាត់​ចិន ៕