ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​ពន្លិច​ក្នុង​បឹង​កំប្លោក​ ជិះ​ម៉ូតូ​ទាំង​ប្រឡាក់​ឈាម​ដើរ​លក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់​ដែល​ជិះ​ម៉ូតូមួយគ្រឿងប្រឡាក់ទៅដោយឈាម ហើយ​ព្យាយាមដើរលក់ម៉ូតូ​ត្រូវបានកម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលនៃ​ស្នង​ការ​​ដ្ឋាន​​នរគបាល​រាជ​ធានី​ភ្នំពេញ ប្រទះឃើញក៏បានឃាត់ខ្លួនសួរនាំ ទើប​ដឹងថា ជននេះបានធ្វើសកម្មភាព​ចាក់​សម្លា.ប់​បុរសម្នាក់ ហើយយក​សព​ទៅញាត់​ចូល​ក្នុង​បឹង​កំប្លោក ប្លន់យកម៉ូតូមួយគ្រឿង​នេះ​កាល​ពីពេលយប់ ។ ក្រោយពេលដឹង​ពីហេតុ​ការណ៍​នេះ ប៉ូលិសក៏បានដឹកជននោះ​តាម​រថ​យន្តមួយ​គ្រឿង​ឱ្យនាំទៅ​ចង្អុល​

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់​ដែល​ជិះ​ម៉ូតូមួយគ្រឿងប្រឡាក់ទៅដោយឈាម ហើយ​ព្យាយាមដើរលក់ម៉ូតូ​ត្រូវបានកម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលនៃ​ស្នង​ការ​​ដ្ឋាន​​នរគបាល​រាជ​ធានី​ភ្នំពេញ ប្រទះឃើញក៏បានឃាត់ខ្លួនសួរនាំ    ទើប​ដឹងថា ជននេះបានធ្វើសកម្មភាព​ចាក់​សម្លាប់​បុរសម្នាក់ ហើយយក​សព​ទៅញាត់​ចូល​ក្នុង​បឹង​កំប្លោក ប្លន់យកម៉ូតូមួយគ្រឿង​នេះ​កាល​ពីពេលយប់ ។ ក្រោយពេលដឹង​ពីហេតុ​ការណ៍​នេះ ប៉ូលិសក៏បានដឹកជននោះ​តាម​រថ​យន្តមួយ​គ្រឿង​ឱ្យនាំទៅ​ចង្អុល​បង្ហាញ​កន្លែង​ចាក់សម្លាប់​ជន​រងគ្រោះ និងរាវ​រកសព​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​បឹងកំប្លោកនោះមែន ។

ហេតុ​ការណ៍​នោះ​​កើតឡើង​កាល​ពី​​យប់​ថ្ងៃ​ទី៨ កញ្ញា ​នៅ​ចំណុច​បឹង​កំប្លោក​មួយ​កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួល​ពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ​ ហើយ​រហូត​ដល់ម៉ោង១០​ព្រឹកថ្ងៃទី៩ កញ្ញា ទើបរក​សពជនរងគ្រោះនេះឃើញ ។

ជនសង្ស័យ​ប្លន់ម៉ូតូនោះ​ត្រូវបាន​គេស្គាល់​​ថា ឈ្មោះសុខ សម្ផស្ស ភេទប្រុស អាយុ២២ឆ្នាំ ​ជា​អ្នក​លក់បុកល្ហុង មានទីលំនៅភូមិកោះខែល ឃុំ​កោះខែល ស្រុកស្អាង ខេត្តកណ្តាល និងមាន​ស្រុក​កំណើតភូមិចុងព្រែក ឃុំអន្លុងពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ចំណែក​ឯជន​រង​គ្រោះឈ្មោះភាព ស៊ីណែត ភេទប្រុស អាយុ​២៥ឆ្នាំ ​​ជា​អ្នក​រត់ម៉ូតូឌុបស្នាក់នៅក្នុង ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល    និងមានស្រុកកំណើតភូមិបឹង​ដោល ឃុំបឹង​ដោល​ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវចោរ​ប្លន់​ម្នាក់នោះចាក់នឹងកូនកាំបិតចុងស្រួចចំដើមទ្រូង ​រហូត​ស្លាប់​រួចញាត់ចូលក្នុង​បឹងកំប្លោក​ប្លន់​យក​ម៉ូតូ​មួយគ្រឿងម៉ាកសេ១២៥​ស៊េរីឆ្នាំ​២០១២​ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល ១S-២៥០២ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជន សង្ស័យបានអន្ទង​ហៅ​ជន​រង​គ្រោះ​ពី​ខេត្ត​កណ្តាល មកធ្វើសកម្មភាពចាក់សម្លាប់​ប្លន់​នៅ​ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដោយពួក​គេ​ទាំងពីរ​នាក់ គឺជាមនុស្ស​ធ្លាប់​ស្គាល់​គ្នា​ព្រោះ​ជនសង្ស័យជាម៉ូយដែលជនរងគ្រោះធ្លាប់ឌុបជាញឹកញាប់ក្នុងពេលកន្លងមក ប៉ុន្តែពុំមែនជា​មិត្ត​ភក្តិ នឹង​គ្នាទេ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើត​ហេតុដោយសារជាមនុស្សធ្លាប់ស្គាល់គ្នា ពួក​គេ​បាន​នាំគ្នាផឹកស៊ី ជុំគ្នានៅ​ឯក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល បន្ទាប់មកទើបជន​សង្ស័យ​ឲ្យជន​រង​គ្រោះឌុបចេញពីទីនោះដោយប្រាប់ថា ទៅកាន់​ផ្ទះបងប្អូននៅម្តុំផ្សារកាណាស៊ីធី តាមបណ្តោយ​ផ្លូវចោមចៅ ​ ក្នុងសង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែពុំដឹងថា ត្រូវរ៉ូវ​គ្នាក្នុង​តម្លៃប៉ុន្មាន​នោះឡើយ ។ ខណៈនោះ ដោយសារ​តែនៅ​វេលា​ល្ងាចថ្ងៃទី៨ កញ្ញា នៅតាមផ្លូវចោម​ចៅ​នោះ​មានការកកស្ទះចរាចរ​មិន​អាច​ទៅ​រួច​ទើប​ជន​សង្ស័យបានប្រាប់​ឲ្យជនរង​គ្រោះ​ឌុប​ទៅ​តាម​ផ្លូវលំមាត់បឹកខាងលើ ហើយពេលទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ឈប់ ដើម្បីបត់ជើងតូចពេល​នោះ​ជន​រង​គ្រោះមិនបានគិតដល់ថា គេមានគំនិត​អាក្រក់​លើខ្លួននោះឡើយក៍បានឈប់ និងបានឈរនោមដែរ ហើយឆ្លៀតឱកាស​ដែល​ជន​រង​គ្រោះ​មាន​ការធ្វេសប្រហែស ចោរ​ម្នាក់នោះ​ក៏​បាន​​​ដណ្តើម​យក​​ម៉ូតូ​ តែជនរងគ្រោះ​មិន​ព្រម​ប្រគល់​ឲ្យ​ទើប​ជននោះដកកូនកាំបិតចិតបន្លែចុងស្រួចចាក់ចំដើម​​ទ្រូងជនរងគ្រោះ បណ្តាលឲ្យបាញ់​ឈាម​ប្រឡាក់ម៉ូតូ និងដួលដេកប្រកាច់ននៀលដី បន្ទាប់​មកជននោះ​បានអូស​ទម្លាក់​ទឹក​ញាត់​ចូល​ក្នុង​បឹង កំប្លោករួច​ទើប​យកម៉ូតូ​ជិះ​គេច​ខ្លួន​តែ​ម្តង ។

ប្រភពដដែលបានបន្តថា ក្រោយពេល​ចាក់​សម្លាប់ជនរងគ្រោះបានសម្រេច​ហើយ​ជន​នោះ​បាន​យកម៉ូតូជិះគេចខ្លួនចូល​ទៅ​កណ្តាល​រាជ​ធានីភ្នំពេញទាំងយប់ ប៉ុន្តែ​គេពុំដឹងថា ជន​នេះ​ដេក​នៅកន្លែងណានោះទេ លុះដល់​វេលា​ម៉ោង​ប្រហែល៦ព្រឹកថ្ងៃទី៩ កញ្ញា ជននោះ​បាន​ជិះ​ម៉ូតូដែលប្លន់បានខាងលើ ដើរ​រកម៉ូយ​ដើម្បី​លក់ដោយ​មិនបានដឹងថា ម៉ូតូនោះ​មាន​ប្រឡាក់​ឈាម​ជនរងគ្រោះនោះ​ឡើយ ។ ​​ដោយ​សារ​ឈាម​ស្រែក​ស្បែក​ហៅ​ពេល​ជិះ​ទៅ​ដល់​ក្នុង​ភូមិសាស្រ្តសង្កាត់ទំនប់ទឹក ខណ្ឌចំការ​មន បាន​ជួបនឹងកម្លាំង​ប៉ូ​លិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការនគរបាលរាជធានីភ្នំពេញ កំពុងល្បាត ។ ប៉ូលិសបានប្រទះឃើញម៉ូតូមានប្រឡាក់ឈាមគួរឲ្យ​សង្ស័យ​ក៏​បានឃាត់​​សួរ​នាំ​ ទើប​ជន​នោះ​សារភាពថា ម៉ូតូនោះបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មក​ពី​ប្លន់​សម្លាប់​ជនរង​គ្រោះ​​កាលពីយប់ ។ ខណៈនោះ ប៉ូលិស​បាន​ដឹកជនសង្ស័យតាម​រថយន្តមួយ​គ្រឿង​ទៅ​ចង្អុលបង្ហាញទីតាំងកន្លែងកើតហេតុ និងជួល​គេរាវរក​សពជនរងគ្រោះ ​ក៏​​ប្រទះ​ឃើញសព​នៅក្នុងបឹង​កំប្លោកនោះ​មែន ។

​ជនសង្ស័យ​ត្រូវ​បាននាំខ្លួន​ទៅកាន់​ការិយា​ល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការនគរ​បាល​រាជធានីភ្នំពេញ ​កសាង​សំណុំ​រឿង​ចាត់​ការ​តាមច្បាប់ ។ ដោយ​ឡែក​ប្រពន្ធ​​ជនរង​គ្រោះ​មាន​ផ្ទៃពោះ២ខែ បានប្រាប់​សមត្ថកិច្ចថា នៅវេលា​ល្ងាច​ថ្ងៃ​ទី៨ កញ្ញា នាងបានទូរស័ព្ទសួរ​ប្តីថា នៅទីណា? ពេល​នោះគាត់បានប្រាប់ថា កំពុង​ឌុប​ម៉ូយ​​ទៅដល់​ម្តុំស្ពាន​ដែកផ្លូវចំការដូង លុះ​ដល់​​ម៉ោង៧​យប់​ថ្ងៃ​ដដែល​នាងទូរ​ស័ព្ទសួរ​ម្តង​ទៀត ស្រាប់តែលែង​ចូល​រហូតដល់ព្រឹកឡើង​ទើប​ដឹង​ថា ប្តីត្រូវ​គេ​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ​បាត់​ ៕