ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​ប្រេង​សាំងចេ​ញ​ពី​រថយន្ត​ក្បែរ​ចង្ក្រាន​ផ្ទុះ​ឆាប​ឆេះ

12 ឆ្នាំ មុន

ខេត្ត​កោះកុង​ ​៖ កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​៩​ កញ្ញា​ ភ្លើង​បាន​ឆាបឆេះ​អស់​ផ្ទះ​បាយ​មួយ​ខ្នង​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដោយ​សារ​តែ​ការ​ឆាប​ប្រេង​សាំង​ខណៈដែល​ម្ចាស់​ផ្ទះ​ផ្ទេរ​ប្រេង​សាំង​ចេញ​ពី​ក្នុង​រថយន្ត​​ប្រេង ចូល​ក្នុង​ស៊ី​ទែន​ស្តុកទុកលក់​​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ទៅលើ​ផ្ទះ​អាជីវករ​ឈ្មោះ​ពែក​ សុគន់​ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ មានទីលំនៅ​ក្នុង​​ភូមិ​៣​ សង្កាត់​ស្មាច់​មានជ័យ​ក្រុង​ខេមរ​ភូមិន្ទ ខេត្ត​

ខេត្ត​កោះកុង​ ​៖ កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​៩​ កញ្ញា​ ភ្លើង​បាន​ឆាបឆេះ​អស់​ផ្ទះ​បាយ​មួយ​ខ្នង​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដោយ​សារ​តែ​ការ​ឆាប​ប្រេង​សាំង​ខណៈដែល​ម្ចាស់​ផ្ទះ​ផ្ទេរ​ប្រេង​សាំង​ចេញ​ពី​ក្នុង​រថយន្ត​​ប្រេង ចូល​ក្នុង​ស៊ី​ទែន​ស្តុកទុកលក់​​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ទៅលើ​ផ្ទះ​អាជីវករ​ឈ្មោះ​ពែក​ សុគន់​ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ មានទីលំនៅ​ក្នុង​​ភូមិ​៣​ សង្កាត់​ស្មាច់​មានជ័យ​ក្រុង​ខេមរ​ភូមិន្ទ ខេត្ត​កោះកុង មាន​មុខ​របរ​លក់​គ្រឿង​ទេស​ និង​ប្រេ​ង​សាំង ។ តាម​សមត្ថកិច្ច​មាន​ប៉ូលិស​ និង​កំលាំង​អាវុធ​ហត្ថ​ក្រុង​-ខេត្ត​ដែល​ចុះ​ទៅ​ជួយ​ពន្លត់​ដល់​កន្លែង​កើត​ហេតុ​អះអាង​ថា​ មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆេះ​នេះ​គឺ​ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​បាន​ដឹក​ប្រេង​សាំង​មក​ផ្ទេរ​ចេញពី​ក្នុង​រថយន្ត​ ចូល​ក្នុង​ស៊ី​ទែន​ស្តុក ។ ដោយ​សារ​តែ​ការ​ផ្ទេរ​នេះ​នៅជិត​​ចង្ក្រាន​បាយ​ពេក​ ធ្វើ​ឱ្យ​ចំហាយ​ប្រេង​សាំង​ឆាប​ឆេះ​តែ​ម្តង ។ អ្វីដែល​ចា​ត់​ទុកថា សំណាង​ល្អ​​គឺការ​ឆាប​ឆេះ​​​នេះ​បាន​កើត​ឡើង​ក្រោយ​តែ​បន្តិច​ប៉ុណ្ណោះ​ បន្ទាប់​ពីផ្ទេរ​ប្រេង​អស់​ រួចរថ​យន្ត​​ស៊ី​ទែន​ដែល​ដឹក​ប្រេង​សាំង​បាន​ចេញ​​ផុត​ ។

តាម​របាយការណ៍​​ និ​ងការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​​បញ្ជាក់​ថា​ ការ​ឆាប​ឆេះ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មួួយ​ចំនួន​ដូច​ជា​ ម៉ូតូ​២​គ្រឿង ​កង់​២​គ្រឿង​ ប្រេង​សាំង​អស់​៣​ពាន់​លីត្រ​ ប្រេង​ម៉ាស៊ូត៥​ពាន់​លីត្រ​ ផ្ទះ​បាយ​មួយ​ខ្នង​ព្រម​ទាំង​សម្ភារកំបិុក​កំប៉ុកមួយ​ចំនួន​ផង​ដែរ ។ ក្រៅ​ពីនោះបណ្តាល​ឱ្យ​ឆាបឆេះ​ខូច​ខាតរបង​ថ្ម​សង​ខាង​ និង​ម្ចាស់​ផ្ទះ​ឈ្មោះ​ពែក​ សុគន់ ត្រូវ​ភ្លើង​ឆេះ​រលាក​បន្តិច​បន្តួច​​ ។ ដោយ​សារ​តែ​មាន​អ្នក​ភូមិ​​និង​សមត្ថកិច្ច​ទៅ​ជួយ​ដង​ទឹក​ និង​បូម​ទឹក​បាញ់​ពន្លត់​ បន្ទាប់​មក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​និង​រថយន្ត​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ ស៊ូហ្គើរ​មួយ​គ្រឿង​ទៀត​ជួយ​បាញ់​ពន្លត់​ទើប​អណ្តាត​ភ្លើង ​បាន​រលត់​ទាំង​ស្រុង មិន​មាន​ប៉ះ​ពាល​់​ដល់​ទ្រព្យ​សម្បត្តិ​អ្នក​ជិត​ខាង​ឡើយ ៕