ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ភាព​​ផ្លូវ​ថ្នល់​និន្នា​ការ​​មួយ​​ចំនួន​​ដែល​​ធ្វើ​​ឱ្យ​​មាន​ការ​​កើត​​ឡើង​​នៃ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អត្ថ​បទ​របស់​លោក Jeroen Stol ដែល​ជា​​នាយក​​អង្គ​ការ​​ជន​ពិ​ការ​​អន្តរ​ជាតិ​​ប្រចាំ​​ប្រទេស​កម្ពុជា​​ចុះ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១២ បាន​ធ្វើ​ការ​​សិក្សា​​មួយ​ស្តី​ពី​​កំណើន​​នៃ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​នៅ​កម្ពុជា​​ ដោយ​​លោក​​បាន​ផ្តោត​​ការ​​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​ស្ថាន​ភាព​ផ្លូវ​​ថ្នល់​​ដែល​គ្មាន​សុវត្ថិ​ភាព​​ ហើយ​បញ្ហា​​នេះ​​តម្រូវ​​ឱ្យ​មាន​​

រាជ​ធានី​ភ្នំពេញ​ ៖ អត្ថ​បទ​របស់​លោក Jeroen Stol ដែល​ជា​​នាយក​​អង្គ​ការ​​ជន​ពិ​ការ​​អន្តរ​ជាតិ​​ប្រចាំ​​ប្រទេស​កម្ពុជា​​ចុះ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១២ បាន​ធ្វើ​ការ​​សិក្សា​​មួយ​ស្តី​ពី​​កំណើន​​នៃ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​នៅ​កម្ពុជា​​ ដោយ​​លោក​​បាន​ផ្តោត​​ការ​​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​ស្ថាន​ភាព​ផ្លូវ​​ថ្នល់​​ដែល​គ្មាន​សុវត្ថិ​ភាព​​ ហើយ​បញ្ហា​​នេះ​​តម្រូវ​​ឱ្យ​មាន​​ការ​ដោះ​ស្រាយ​​ក្នុង​រយៈ​ពេល​​យូរ​​តទៅ​មុខ​ទៀត​​ក្នុង​ចេតនា​​ដើម្បី​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ។

ដោយ​​យល់​ថា នេះ​ជា​​មតិ​​មួយ​ដែល​​បង្ហាញ​​ពី​ការ​​មើល​​ឃើញ​​យ៉ាង​ជាក់​ស្តែង​​ទាក់​ទិន​​នឹង​​គ្រោះ​ថ្នាក់​​ដែល​បាន​កើត​ឡើង​​កោះ​សន្តិ​ភាព​​សូម​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​​នូវ​អត្ថ​បទ​​របស់​លោក​​ចេញ​ពី​​គេហ​ទំព័រ​​ Handicap ដូច​ខាង​ក្រោម​ ៖

ចរាចរ​ណ៍​គឺ​ជា​បញ្ហា​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួម​គ្នា​ដោះ​ស្រាយ ។ ខណៈ​មនុស្ស​មួយ​ចំ​នួន​គិត​ថា ជា​ការ​ទទួល​យក​បាន​ ​មនុស្ស​មួយ​ចំ​នួន​ផ្សេង​ទៀត​យល់​ថា វា​​ពិត​ជា​អា​ក្រក់​ ។ ក្នុង​ករណី​ភាគ​ច្រើន​បំ​ផុត ការ​ចូល​រួម​ក្នុង​ចរា​ចរ​ណ៍​មិន​មែន​ជា​ជម្រើស​មួយ​នោះ​ទេ ។ វា​ជា​ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ​ ឬ​ក៏​ដឹក​ជញ្ជូន​ទំនិញ​​និង​ភោគ​ផល​កសិ​កម្ម​​ទៅ​លក់​នៅ​ទី​ផ្សារ​នា​នា​ប៉ុណ្ណោះ ។ នេះ​ជា​ករណី​មួយ​នៅ​ប្រ​ទេស​កម្ពុ​ជា​ ហើយ​នេះ​ក៏​ជា​ករណី​នៅ​ប្រ​ទេស​​ផ្សេង​ទៀត​ផង​ដែរ ។​

ខ្ញុំ​ចាត់​ទុក​ថា ស្ថាន​ភាព​នៅ​កម្ពុ​ជា​ចំ​ឡែក ។ មិន​មែន​មាន​ប្រ​ទេស​ច្រើន​ដែល​ទទួល​បាន​ការ​រីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​ដូច​គ្នា​នៅ​ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី​នោះ​ទេ ។ ការរីក​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​នេះ​រួម​នឹង​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​សម្រាប់​បណ្តា​ប្រ​ទេស​ជាច្រើន​បាន​នាំ​ឱ្យ​មាន​ការរីក​លូត​លាស់​យ៉ាង​លឿន​លើ​ចំ​នួន​យាន​ជំ​និះ​ រាប់​ទាំង​ម៉ូ​តូ​ទាំង​រថយន្ត ។ តែ​ជា​អកុ​សល​ ប្រ​ព័ន្ធ​គាំ​ទ្រ​ដើម្បី​ផ្តល់​់​់នូវ​សុវត្ថិ​ភាព​ចំពោះ​ការរីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​នេះ​នៅ​មាន​កម្រិត​ឬ​ខ្វះ​ខាត​នៅ​ឡើយ ។​

ផ្លូវ​ថ្នល់​ទាំង​ឡាយ​នៅ​កម្ពុ​ជា​ដែល​ភាគ​ច្រើន​បំ​ផុត​មាន​តែ​មួយ​គំនូស​ឬ​មួយ​ខ្សែ​ត្រូវ​បាន​ចរាចរ​ណ៍​ដោយ​យាន​ជំ​និះ​គ្រប់​ប្រ​ភេទ​និង​គ្រប់​កម្រិត​ល្បឿន ​ទាំង​អស់ ។ ប្រ​កា​រ​នេះ​បាន​ញ៉ាំង​ឱ្យ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​ ។ បន្ថែម​ពី​លើ​នេះ​ទៀត​ ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ផ្លូវ​ ជា​ពិ​សេស​នៅ​ក្នុង​ភាព​ពិត​នៃ​ចរាចរណ៍​ថ្មី​នេះ​ជា​រឿយ​ៗ​នៅ​មាន​កម្រិត​នៅ​ឡើយ ។ ទន្ទឹម​នឹង​នេះ កង្វះ​ខាត​ការ​គោ​រព​ភ្លើង​ស្តុប​ ការ​បើក​បរ​ហួស​ល្បឿន បើក​បរ​ក្នុង​ភាព​ស្រ​វឹង ​និងអំពើ​​​ខុស​ឆ្គង​ផ្សេង​ៗ​ទៀត​បាន​កំពុង​តែ​កើន​ឡើង ។ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ទាំង​អស់​គួរតែ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ជា​ចាំ​បាច់ ​​​​និងត្រូវ​​បង្ខំ​ឱ្យ​គោ​រព​​ដោយ​រដ្ឋា​ភិ​បាល ។​

យោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​គឺ​​ទាម​ទារ​ឱ្យ​មាន​កិច្ច​អន្តរាគម​ន៍​គ្រប់​ប្រ​ភេទ​ក្នុង​នោះ​មាន​ដូចជា បង្កើន​ការ​អប់​រំ​សុវត្ថិ​ភាព​ផ្លូវ​ថ្នល់​ បង្ខំ​ឱ្យ​អនុ​វត្ត​ច្បាប់​ជា​បន្ត​  សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​សុ​វត្ថិ​ភាព ​ព្រម​ទាំង​អភិ​វឌ្ឍ​នយោ​បាយ​និង​ច្បាប់ ។ បញ្ហា​ទាំង​នេះ​​នឹង​​ធ្វើឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ​ក្នុង​កម្រិត​​ទាប ។

​យើង​និយាយ​អំ​ពី​គោល​ដៅ​នៃ​ការ​កាត់​បន្ថយ​ល្បឿន​នៃ​ការ​កើន​ឡើង​ប្រ​ចាំ​ឆ្នាំ  កាល​ពី​ឆ្នាំ ២០១០ ប្រ​ទេស​កម្ពុ​ជា​មាន​ករណី​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរា​ចរណ៍​ជាង​១៨០០​​នាក់​និង​រង​បួ​ស​ប្រ​មាណ ១៨០០០នាក់​។ ការ​ចំ​ណាយ​ផ្នែក​សេដ្ឋកិច្ច​លើ​ការ​ព្យាបាល​ករណី​របួស​នេះ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​ប្រ​ហែល​២៧៩​លាន​ដុល្លារ​អា​មេរិក ។ ចំណែក​តួ​លេខដំ​បូង​ក្នុង​ឆ្នាំ ២០១១​ អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មាន​ប្រ​មាណ​ ១៩០០​នាក់​ ។ តាម​ការ​ព្យា​ករ​​ដោយ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សុ​វត្ថិ​ភាពផ្លូវ​ថ្នល់​របស់​ប្រ​ទេស​ហូ​ឡង់ ​នៅ​ឆ្នាំ​២០២០ តួ​លេខ​នេះ​នឹង​កើន​ដល់​៣២០០​នាក់​។

​ដោយ​បាន​ដឹង​ពី​​តួ​លេខ​នេះ​ វា​អាចជា​ការ​ភ្ញាក់​ផ្អើល​ដែល​ថា​ ការ​វិ​និយោគ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ពិត​ជានៅ​ខ្វះ​ខាត​នៅ​ឡើយ ជា​ពិ​សេស​នៅ​ពេល​ដែល​ប្រៀប​ធៀប​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត ​ព្រម​ទាំង​មូល​ហេតុ​នៃ​ការ​ស្លាប់ ។ នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​ជាច្រើន អត្រា​ជន​រង​គ្រោះ​និង​គ្រោះ​ថ្នាក់​ដោយ​ចៃ​ដន្យ​ពិត​ជា​ទាប​ជាង​ឆ្ងាយ​នឹង​​អត្រា​គ្រោះ​ថ្នាក់​នៅ​លើផ្លូវ​ថ្នល់ ខណៈ​ដែល​ការ​វិ​និយោគ​ទុន​ដើម្បី​ទប់​ស្កាត់ ​និង​ការ​ព្យា​បាល​រឹត​តែ​សំ​ខាន់​ខ្លាំង​ឡើង ។ ខ្ញុំ​ពិត​ជា​ដឹង​ថា ការ​ប្រៀប​ធៀប​ជា​មួយ​ផ្នែក​ផ្សេង​ទៀត​នឹង​អាច​ក្លាយ​ជា​បញ្ហា​ចម្រូ​ង​​ចម្រាស ។ ខ្ញុំ​សូម​​លើក​ឡើង​ថា ប្រ​ភព​ធន​ធាន​ទាំង​ឡាយ​គួរតែ​ត្រូវ​​​​​បាន​លើក​ចេញ​ពី​ផ្នែក​មួយ​ដើម្បី​​បំ​រើ​សុ​វត្ថិ​ភាព​ផ្លូវ​ថ្នល់ ។

ផ្ទុយ​មក​វិញ  តួ​លេខ​ទាំង​នេះ​បាន​បង្ហាញ​ថា ជោគ​ជ័យ​គឺ​អា​ស្រ័យ​លើ​ការ​ផ្តល់​ជូន​នូវ​ថវិកា​គ្រប់​គ្រាន់​ដែល​ចាំ​បាច់​ត្រូវ​ធា​នា​ឱ្យ​បាន​នៅ​ក្នុង​កម្រិត​ពិត​ប្រា​កដ​មួយ​ប្រ​សិន​ជា​ការ​ទប់​ស្កាត់​ទទួល​បាន​ជោគជ័យ​លើ​មូល​ដ្ឋាន​គ្រឹះ​បន្ត​ឥត​ឈប់​មួយ ។

​នេះ​ជា​ជំ​ហាន​សំ​ខាន់​មួយ​ដែល​មិន​ទាន់​ត្រូវ​យក​ទៅ​អនុ​វត្ត​សម្រាប់​អន្តរាគមន៍​សុ​វត្ថិ​ភាព​ផ្លូវ​ថ្នល់​ប្រ​សិន​ជា​យើង​មាន​បំណង​កំណត់​នូវ​ចំ​នួន​ស្លាប់​និង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ប្រ​ទេស​កម្ពុ​ជា ៕