រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កញ្ញា ២០១២ បានសម្រេចឃុំខ្លួនយុវជន២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនយ៉ាងសកម្មដែលកន្លងមកពុំមានអ្នកណាហ៊ានប៉ះពាល់នោះឡើយ ។ ជនសង្ស័យម្នាក់ឈ្មោះមុំ រដ្ឋា ហៅមាស អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះសុខ ប្រុស ហៅចយ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ។
ផ្តើមចេញឱ្យមានការឃុំខ្លួនយុវជន២នាក់នេះកាលពីថ្ងៃទី៦ កញ្ញា វេលាម៉ោង៦និង២០នាទីល្ងាចសមត្ថកិច្ចការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញបង្ក្រាបបទល្មើសជាក់ស្តែង និងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅក្បែរប្រឡាយទឹកស្អុយស្ទឹងមានជ័យ ខណៈដែលពួកគេកំពុងណាត់គ្នាទិញ-លក់គ្រឿងញៀន ។ ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់តូចប្រភេទម៉ាទឹកកក ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង ប្រាក់៨០.០០០រៀល និងលុយ២៨ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ