ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​ម៉ូតូ​1គ្រឿង​ចត​លើចិញ្ចើម​ផ្លូវ​រអិល​ធ្លាក់​ចូល​ក្នុងប្រឡាយ​ទឹក​ស្អុយ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូ១គ្រឿង បាន​រអិល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​១​កន្លែង​ ខណៈ​​​ម្ចាស់​​បើក​យក​ទៅ​ចត​ទុក​​នៅលើ​ចិញ្ចើម​​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​មិនបាន​ប្រុង​ប្រយ័ត្ន​ហើយ​គ្រាន់​តែម្ចាស់ដើរ​ចេញ​ទៅ​រក​ទិញ​ស្កុត​បាន​​ចម្ងាយ​ប្រមាណ​៣-៤ម៉ែត្រ​ប៉ុណ្ណោះ​រ៉ឺម៉ក​ម៉ូតូ​នោះក៏​​រអិល​ធ្លាក់ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ កាល​ពីវេលា​ម៉ោង​​៩​និង​៤០​នាទីព្រឹក​ ថ្ងៃទី៩ កញ្ញា តាម​ចិញ្ចើម​ផ្លូវ​

រាជ​ធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូ១គ្រឿង  បាន​រអិល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹក​ស្អុយ​១​កន្លែង​ ខណៈ​​​ម្ចាស់​​បើក​យក​ទៅ​ចត​ទុក​​នៅលើ​ចិញ្ចើម​​ផ្លូវ​ក្បែរ​មាត់​ប្រឡាយ​មិនបាន​ប្រុង​ប្រយ័ត្ន​ហើយ​គ្រាន់​តែម្ចាស់ដើរ​ចេញ​ទៅ​រក​ទិញ​ស្កុត​បាន​​ចម្ងាយ​ប្រមាណ​៣-៤ម៉ែត្រ​ប៉ុណ្ណោះ​រ៉ឺម៉ក​ម៉ូតូ​នោះក៏​​រអិល​ធ្លាក់ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ កាល​ពីវេលា​ម៉ោង​​៩​និង​៤០​នាទីព្រឹក​ ថ្ងៃទី៩ កញ្ញា តាម​ចិញ្ចើម​ផ្លូវ​ជាតិលេខ​៤ត្រង់​ចំណុច​មុខវិទ្យាល័យហ៊ុន​ សែន ​ជម្ពូវ័នស្ថិតក្នុង​ ភូមិ​ជម្ពូវ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍សែន ជ័យ ។

តាម​ប្រភពព៌ត័មានពីកន្លែង​កើត​ហេតុ​បាន​ឲ្យដឹងថា​ ​មុនពេលធ្លាក់ចូលទឹក​​ គេបាន​ឃើញ​​បុរស​ម្នាក់ជា​ម្ចាស់​រ៉ឺម៉កបើក​រ៉ឺម៉ក​​ក្នុង​ទិស​ដៅ​ពីលិច​ទៅកើត​ លុះពេល​ទៅ​ដល់​ត្រង់ចំណុច​កើត​​ហេតុ​គាត់​បាន​ឈប់​ដោយ​ចត​រ៉ឺម៉ក​ម៉ូតូ​នោះ​នៅ​លើចិញ្ចើម​ផ្លូវក្បែរ​មាត់​ប្រឡាយ​​ទឹក​ស្អុយ​ដោយ​មិន​បាន​រក​អ្វី​មួយ​ទៅ​កល់​កង់រ៉ឺម៉ក​នោះ​ឡើយ ។ ប្រភពដដែលបានបន្តថា​ បន្ទាប់​ពីចត​រួច​បុរស​នោះ​បាន​ដើរ​ចេញ​ទៅ​រក​ទិញ​ស្កុត​ដែល​​​នៅជិតនោះដែរ​ លុះ​​ដើរ​បាន​ចម្ងាយ​ប្រមាណ​តែ៣​​-៤​ម៉ែត្រ ​រ៉ឺម៉ក​ម៉ូតូ​ក៏​បាន​រអិល​ធ្លាក់​ចូល​ទៅក្នុង​ប្រឡាយទឹក​​​តែម្តងម្ចាស់​រ៉ឺម៉ក​មិន​អាចទាញ​រឺុម៉ក​ទប់​ទាន់​ បាន​ត្រឹម​​តែ​ឈរ​​មើល​ក្នុង​សភាព​អស់​សង្ឈឹម​និង​សោក​ស្តាយ​យ៉ាងខ្លាំង​ ព្រោះ​​រ៉ឺម៉ក​​​ម៉ូតូនោះ​ត្រូវ​លិច​បាត់​ទៅ​ក្នុង​ទឹក​ខូច​ខាត​ទាំង​​ស្រុង ។​

ប្រភពដដែលបានបន្តថា នៅ​កន្លែង​កើត​ហេតុ​នោះ​មាន​មនុស្សម្នារ​ជា​ច្រើន​ដែរ​ ប៉ុន្តែ​​​មិន​មាន​នរណា​ម្នាក់​រត់​ទៅ​ជួយ​ចាប់​ទាញទាន់​នោះ​ទេ​ ដោយ​ម្នាក់ៗ​បាន​ត្រឹម​តែឈរ​មើល​ក្នុង​ស្ថាន​ភាព​ស្រឡាំង​កាំង ​និង​ហួសចិត្ត​ ៕