ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេ​125​​វ៉ា​សង់កូរ៉េ​មិន​ផុត​បុក​ដួល

12 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ពីរ​នាក់​បាន​រង​របួស​​ខណៈដែល​ជិះ​ម៉ូតូ​ស្របទិស​គ្នា​ហើយ​បាន ប៉ះ​គ្នា​បណ្តាល​ឱ្យ​ដួល​បោក​លើ​ថ្នល់ជាតិ​កាល​ពី​វេលា​ម៉ោង​ ១២ និង​៣០នាទីថ្ងៃ​ត្រង់​ថ្ងៃ​ទី​៨​ កញ្ញា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ត្រង់​ចំណុច​មុខ​សាលា​បំពេញ​វិជ្ជា​រៀប​រយ​ខេត្ត​ស្ថិតក្នុង​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង ។

មន្រ្តី​ប៉ូលិស​ចរាចរ​​ក្រុង​កំពង់​ឆ្នាំង​​បាន​និ​យាយ​ថា មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​ធុុនសេ​១២៥​ ស៊េរី២០០៩​មួយ​គ្រឿង​បើក​បរ​ដោយ​ឈ្មោះ​ទេព​ ចាន់​ថន អាយុ​១៩ឆ្នាំ​ ភេទ​ប្រុស​រស់នៅ​ភូមិ​ត្រពាំង​ចឹក្សា សង្កាត់​កំពង់​ឆ្នាំង​ ក្នុង​ដំណើរ​ពីត្បូង​ទៅ ជើង​ លុះ​មក​ដល់​ចំណុច​កើត​ហេតុបាន​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ សង់ ​កូរ៉េ​ប៉ុន្តែ​ពេល​កំពុង​វ៉ា​នោះ​បានវាស់​រថយន្ត​មួួ​យ គ្រឿង​បើក​បញ្ជ្រាស​​ទិស​គ្នា​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូសេ​១២៥​ភ័យ​ស្លន់​ស្លោ​ទាញ​ចង្កូច​ម៉ូតូ​គេច​មក​ស្តាំក៏​ទៅ​ប៉ះ​ម៉ូតូ​សង់កូរ៉េ​​ បណ្តាល​ឱ្យ​ដួល​បោកទៅ​លើ​ផ្លូវ​​របួស​ទាំង​អស់​គ្នា​ ។

ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​ម៉ូតូ​ ទាំង​សង ខាង​​​ជជែក​មិន​ត្រូវ​គ្នា​ប៉ូលិស​បាន​យក​ម៉ូតូ​មក​រក្សា​ទុក​នៅអភិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ដើម្បី ដោះ​ស្រាយ​ ៕