ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សន្និ​សីទ​លើក​ទី​៣ នៃ​តំណ​ភ្ជាប់​អាស៊ាន​ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ប្រចាំ​ឆ្នាំ​​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នៃ​អន្តរ​សកម្ម​ភាព​​មាន​កម្រិត​​ខ្ពស់ ដើម្បី​ផ្សព្វផ្សាយ​​នូវ​អត្ថ​ប្រយោជន៍​​តំណ​ភ្ជាប់​​ទៅ​នឹង​កូន​សោ​របស់​បណ្តា​ដៃ​គូ​ក្រុម​ហ៊ុន និង​ប្រមូល​ផ្តុំ​​​ការ​គាំទ្រ​​សម្រាប់​ប្រតិ​បត្តិ​ការ​នៃ​គម្រោង​​មេ ដើម្បី​ជា​ទស្សន​ទាន​​ក្នុង​ការ​ប្រតិ​បត្តិ​នៃ​​គោល​បំណង​ឧដុង្គ​​ឧត្តម​របស់​អាស៊ាន​នៃ «សហគមន៍​​មួយ​វាសនា​តែ​មួយ» ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៥។ ​សន្និ​សីទ​​តំណ​ភ្ជាប់​​អាស៊ាន​​នេះ​បាន​​​ប្រព្រឹត្ត​

រាជធានីភ្នំពេញ ៖ សន្និ​សីទ​លើក​ទី​៣ នៃ​តំណ​ភ្ជាប់​អាស៊ាន​ រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ប្រចាំ​ឆ្នាំ​​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នៃ​អន្តរ​សកម្ម​ភាព​​មាន​កម្រិត​​ខ្ពស់ ដើម្បី​ផ្សព្វផ្សាយ​​នូវ​អត្ថ​ប្រយោជន៍​​តំណ​ភ្ជាប់​​ទៅ​នឹង​កូន​សោ​របស់​បណ្តា​ដៃ​គូ​ក្រុម​ហ៊ុន និង​ប្រមូល​ផ្តុំ​​​ការ​គាំទ្រ​​សម្រាប់​ប្រតិ​បត្តិ​ការ​នៃ​គម្រោង​​មេ ដើម្បី​ជា​ទស្សន​ទាន​​ក្នុង​ការ​ប្រតិ​បត្តិ​នៃ​​គោល​បំណង​ឧដុង្គ​​ឧត្តម​របស់​អាស៊ាន​នៃ «សហគមន៍​​មួយ​វាសនា​តែ​មួយ» ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៥។ ​សន្និ​សីទ​​តំណ​ភ្ជាប់​​អាស៊ាន​​នេះ​បាន​​​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​​​២​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​៧ ដល់​ទី​៨ ​កញ្ញា ២០១២ ​នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទីណង់​តាល់​ ក្រោម​អធិបតី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង រដ្ឋ​មន្ត្រី​​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ ព្រមទាំង​​​មាន​ការ​​ចូល​រួម​ពី​លោក Hidestoshi Nishimura ប្រធាន​អង្គ​ការ​ HR14 រដ្ឋ​​លេខាធិការ​​អាស៊ាន​ ដែល​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ អគ្គ​លេខាធិការ​អាស៊ាន​ និង​វិទ្យាស្ថាន​​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​​អាស៊ាន និង​អាស៊ី​ខាង​ជើង និង​​ភ្ញៀវ​ជាតិ អន្តរជាតិ​ប្រមាណ​ជា​១៥០​នាក់​ផង​ដែរ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​​មាន​ប្រសាសន៍​​ថា ការ​តំណ​ភ្ជាប់​​តំបន់​​អាស៊ាន​នៅ​​​សល់​តែ​ជាង​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ គឺ​​នៅ​​ឆ្នាំ​២០១៥ ។ អ្វីដែល​​ជា​​ចំណុច​អាទិ​ភាព​នៃ​ដំណើរ​​ការ​សមា​ហរណ​កម្ម​ក្នុង​តំបន់​គឺ​​សារ​សំខាន់​នៃ​រូប​សាស្ត្រ​អាស៊ាន ​ស្ថាប័ន និង​​ទំនាក់​ទំនង​រវាង​មនុស្ស និង​​មនុស្ស ។  សកម្ម​ភាព​ទាំង​នេះ នឹង​ធ្វើ​ឱ្យ​ដំណើរ​​ការ​ផលិត​ផល​​មានការ​ល្អ​ប្រសើរ​​សេវា​កម្ម និង​មនុស្ស​ដោយ​បន្ទាត់​នៃ​ពេល​វេលា នឹង​ក្លាយ​ជា​កត្តា​ប្រឈម​ពិត​ប្រាកដ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕