ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​​រដ្ឋ​មន្ត្រី​​ថាម​ពល​​អាស៊ាន​​​នឹង​ចាប់​ផ្តើម​​នៅព្រឹក​​ថ្ងៃទី១០ កញ្ញា

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្រ្តីឋាមពលអាស៊ានលើកទី៣០ នឹងបើកប្រារព្ធធ្វើជាផ្លូវការហើយនៅថ្ងៃទី១០ កញ្ញា ២០១២ ស្អែក​នេះ ។ ទោះជាយ៉ាងណាប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សានិងអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឋាម​ពល​អា​ស៊ាន ដែលនឹងប្រើ​រយៈពេល៤ថ្ងៃនេះមិនទាន់មានប្រភពណាបង្ហាញឲ្យដឹងនៅឡើយនោះទេ ។

​រាជ​​ធានី​​ភ្នំពេញ ៖ កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ឋាមពល​អា​ស៊ាន​លើកទី៣០ នឹងបើកប្រារព្ធធ្វើជាផ្លូវការហើយនៅថ្ងៃទី១០ កញ្ញា ២០១២ ស្អែក​នេះ ។ ទោះ​ជាយ៉ាងណាប្រធានបទ​សំខាន់ៗដែលត្រូវលើកយកមក​ពិភាក្សានិងអនុម័តនៅក្នុង​កិច្ចប្រជុំថ្នាក់រដ្ឋ​មន្រ្តីឋាម​ពល​អា​ស៊ាន ដែល​នឹង​ប្រើ​​រយៈ​ពេល​៤ថ្ងៃនេះមិនទាន់មានប្រភព​ណា​បង្ហាញឲ្យដឹង​នៅឡើយនោះទេ ។

ប៉ុន្តែ​​របៀប​វាវៈ​ស្តីពី​សន្តិ​សុខឋាម​ពលក្នុងតំបន់ និង​ពិភព​លោក ក៏​ដូចជា​បញ្ហាតម្លៃ​​ប្រេងនិង​ឧស្ម័ន​អាចជា​របៀបវារៈ ដែល​នឹងត្រូវ​លើកយក​មក​​ពិភាក្សា​នៅក្នុង​​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ឋាម​ពល​អា​ស៊នលើក​ទី៣០ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ ។

ព័ត៌​មាន​​លំអិត​​នឹ​ង​​​ផ្សាយជូន​នៅពេល​​ក្រោយ ​នៅ​លើ​ទំព័រ​កាសែត​កោះ​​​​សន្តិ​​ភាព និង​​នៅ​​​តាម​វិទ្យុ​​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕