ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះជាមួយ​មិត្ត​ស្រី​ក្នុង​រថយន្ត​ ខឹងគេ​បញ្ចាំង​ភ្លើង​ហ្វា​ដាក់​​បើក​រថយន្ត​ដេញ​បា.ញ់​4គ្រោប់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់បានបា.ញ់​បោះ​សេរី​​ចំនួន​៤​គ្រាប់​​ធ្វើ​ឱ្យ​ផ្អើល ​​កាលពី​វេលា​ម៉ោង​៦​និង​៤៥នាទី​ព្រលប់​ ថ្ងៃទី​៧ កញ្ញា ​​ដោយ​​​សារ​តែ​ខឹង​​​គេ​បញ្ចាំង​ភ្លើង​​ហ្វា​ដាក់​ ខណៈ​​ពេល​​បើក​រថយន្ត​​ទល់​មុខ​គ្នាហើយកំពុង​ឈ្លោះ​ប្រកែក​ជាមួយ​មិត្ត​ស្រី​នោះ​​តែមិន​បង្ក​ឱ្យ​មាន​​រង​​របួស​ទេ គ្រាន់​តែ​ធ្លុះ​​កញ្ចក់​​រថយន្ត​មួយគ្រាប់​ធ្លាយ​ទៅបុក​​កញ្ចក់​​មើល​ក្រោយក្នុង​រថយន្ត​​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់បានបាញ់​បោះ​សេរី​​ចំនួន​៤​គ្រាប់​​ធ្វើ​ឱ្យ​ផ្អើល ​​កាលពី​វេលា​ម៉ោង​៦​និង​៤៥នាទី​ព្រលប់​ ថ្ងៃទី​៧ កញ្ញា ​​ដោយ​​​សារ​តែ​ខឹង​​​គេ​បញ្ចាំង​ភ្លើង​​ហ្វា​ដាក់​ ខណៈ​​ពេល​​បើក​រថយន្ត​​ទល់​មុខ​គ្នាហើយកំពុង​ឈ្លោះ​ប្រកែក​ជាមួយ​មិត្ត​ស្រី​នោះ​​តែមិន​បង្ក​ឱ្យ​មាន​​រង​​របួស​ទេ គ្រាន់​តែ​ធ្លុះ​​កញ្ចក់​​រថយន្ត​មួយគ្រាប់​ធ្លាយ​ទៅបុក​​កញ្ចក់​​មើល​ក្រោយក្នុង​រថយន្ត​​ប៉ុណ្ណោះ ។ ហេតុ​ការណ៍​នេះ កើត​​​ឡើង​នៅ​តាម​ផ្លូវ​​លេខ​៥៥ ខាង​ក្រោយ​ស្ថាន​ទូត​សហរដ្ឋអាមេរិកចាស់​​ ក្នុ​ង​សង្កាត់​​ចតុ​មុខ​​ ខណ្ឌ​ដូន​ពេញ ។​

តាម​​​ម្ចាស់​រថយន្ត​រងគ្រោះ​ឈ្មោះ ​ចាន់ ពិសិដ្ឋ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ  ជាមន្ត្រី​យោធា​​​ស្នាក់​នៅ​​ផ្ទះ​លេខ​១៨B ផ្លូវ​​លេខ​២១ សង្កាត់​​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​បាន​ជិះ​រថយន្ត​​ឡិច​ស៊ីស ​GS300 ពណ៌​ខ្មៅ រួម​​ដំណើរ​​ជាមួយ​​ឈ្មោះ ​សុង វុទ្ធី ភេទ​ប្រុស​​ អាយុ​២៦​ឆ្នាំ​ ​ជា​​​អាជីវករ​​​​ ស្នាក់​នៅ​ផ្លូវ​លេខ​៨១៣ មហា​​វិថី​​ព្រះ​មុនីវង្ស ​សង្កាត់​​ដើម​ថ្កូវ ​ខណ្ឌ​ចំការ​មន ដើម្បី​ទៅ​ហូប​​សាច់​​គោ​​អាំង នៅ​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​​២២៨ សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ ។​​

លុះ​​ពេល​ហូប​រួច​ហើយ ​បាន​បើក​​រថយន្ត​តាម​ផ្លូវ​​លេខ​៥៥ ​​ក្នុង​ទិ​សដៅ​ពី​ជើង​ទៅ​ត្បូង ​ខណៈ​​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​​មាន​រថយន្តរ៉ង់​រ៉ូ​វែរ ​​ពណ៌​ខ្មៅ ​ជិះគ្នា​២នាក់​ ស្រី​ម្នាក់​ ប្រុស​​ម្នាក់ បើក​ទល់មុខ​​​ក្នុង​ទិស​ដៅ​​​បញ្រ្ចាស​គ្នា លុះ​​​​បើក​ហួស​​បន្តិច​​ស្រាប់​​​តែអ្នក​បើក​រថយន្ត​រ៉ង់​រ៉ូវែរនោះបាញ់​​មក​លើ​រថយន្ត​​​គាត់​​​ចំនួន​​៤គ្រាប់​ ​ធ្លុះទៅ​បុក​​កញ្ចក់​​ក្នុង​រថយន្ត​​សម្រាប់​​មើល​ក្រោយ​​​តែ​មិន​​បណ្តាល​​ឱ្យ​​បែក​​កញ្ចក់​​​​ក្រោយ​ទាំង​ផ្ទាំង​នោះ​ទេ ​គ្រាន់​តែ​​ធ្លុះ​​ក្បាលគ្រាប់​ប៉ុណ្ណោះ​ ។​​

​ប្រ​ភព​ព័ត៌​មាន​​នៅ​​​​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​ពេល​​​រថយន្ត​​ទាំង​ពីរគ្រឿង​​​បើក​​​​ទល់​មុខ​​​គ្នា​នោះ​រថយន្ត​ឡិច​ស៊ីសបើកភ្លើង​ហ្វា​ដាក់​រថយន្ត​​​រ៉ង​់​រូ៉វែរ ​ស្រប​ពេល​​​ដែល​នៅ​ក្នុង​​​រថយន្ត​​រ៉ង់​រ៉ូវែរ​​កំពុង​​តែ​មាន​​ការ​ឈ្លោះ​​ប្រកែក​​គ្នា​ជាមួយ​ស្រ្តី​​​​ផង  ​ធ្វើ​ឱ្យ​​​ម្ចាស់​​រថយន្ត​ខឹង​​​បើក​ដេញ​បាញ់​ចំនួន​​​៤គ្រាប់​​ទៅ​លើ​​រថយន្ត​​ឡិចស៊ីស បណ្តាល​ឱ្យ​ផ្អើល​ទាំង​ក្បាលល្ងាច​​តែ​ម្តង ។

បន្ទាប់ពី​​​បាញ់​​រួច​ហើយ​​រថយន្ត​បង្ក​បាន​បើក​រត់​​​​​​​​បាត់​ស្រមោល​។ ចំណែកខាង​​រថយន្ត​​រង​គ្រោះ​​​​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​ប៉ុស្តិ៍​​​រដ​្ឋ​បាល​​​នគរ​បាល​​​ចតុ​មុខ​​ដើម្បី​ស្រាវ​ជ្រាវ​រក​រថយន្ត​​ដែល​បាញ់​​បោះ​​​សេរី​នោះ​មក​​ផ្តន្ទាទោស​​តាម​ច្បាប់ ៕