ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ឈើ​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លា.ប់​ក្នុង​ពិដាន​សណ្ឋា​គារ​ឡាប​ពេ ហៅ​ PARK HYATT

12 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​ជា​ជាង​ឈើ​ដែល​បម្រើ​ការ​ងារ​នៅ​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT បានត្រូវខ្សែ​ភ្លើង​ឆក់​ស្លា.ប់​ ខណៈ​​ឡើង​ទៅ​លើ​ពិដាន​​ដើម្បី​ធ្វើ​ការ​ងារ​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ក្នុង​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT កែង​​ស្តុប​ឡាប​ពេ មុខ​ផ្សារ​កណ្តាល​ ស្ថិត​​ក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ​ក្រុង​​សៀមរាប ។

ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​ជា​ជាង​ឈើ​ដែល​បម្រើ​ការ​ងារ​នៅ​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT បានត្រូវខ្សែ​ភ្លើង​ឆក់​ស្លាប់​ ខណៈ​​ឡើង​ទៅ​លើ​ពិដាន​​ដើម្បី​ធ្វើ​ការ​ងារ​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៧ កញ្ញា ២០១២ នៅ​ក្នុង​សណ្ឋា​គារ​ឡាប​ពេ ហៅ PARK HYATT កែង​​ស្តុប​ឡាប​ពេ មុខ​ផ្សារ​កណ្តាល​ ស្ថិត​​ក្នុង​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ​ក្រុង​​សៀមរាប ។

​​​បុរស​ដែល​ស្លាប់​​នេះ​ឈ្មោះ​ហេង ខុច ភេទប្រុស អាយុ​​៣២​ឆ្នាំ ជា​​​ជាង​ឈើ​​ ​បម្រើ​ការ​​ងារ​នៅ​សណ្ឋា​គារ​​ឡាបពេ ហៅ PARK HYATT មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​កន្ទ្រាំង ស្រុក​​ប្រាសាទ​បាគង ។ តាម​​​ការ​សន្និ​ដ្ឋាន​​​សមត្ថ​កិច្ច​​ឱ្យ​ដឹង​​​ថា បុរស​ជា​ជាង​ឈើ​នេះ​ពិតជា​ស្លាប់​ដោយ​សារ​ឆក់​ខ្សែភ្លើង​​ប្រាកដ​​មែន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕