ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​សង្ខេប​​ការ​ងារ​អភិវឌ្ឍ​​សង្កាត់​ព្រែក​​​ព្នៅ​​ ក្នុង​អាណត្តិ​ទី​​2

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សង្កាត់​ព្រែក​ព្នៅ​ជា​​សង្កាត់​​មួយ​ក្នុង​ចំណោម​​សង្កាត់​​ទាំង​​៦​​របស់​ខណ្ឌ​សែន​សុខ ​ដែល​មាន​ទី​តាំង​​ភូមិ​សាស្ត្រ​​ លាត​សន្ធឹង​​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​​លេខ​​​៥ និង​ដង​ទន្លេ​សាប ។ មាន​ផ្ទៃដី​​សរុប​៦៥៤.២២​ហិក​តា ​មាន​​ព្រំ​ប្រទល់​​ ៖
​​​-​ ខាង​​ត្បូង​​​ទល់​សង្កាត់​​​​ស្វាយ​​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ ​​ខាង​ជើង​​ទល់​សង្កាត់​​សំរោង ​ខណ្ឌ​សែន​សុខ ​ខាង​​កើត​ទល់​​​ទន្លេ​សាប ​ខាង​លិច​​

រាជធានី​ភ្នំពេញ ៖ សង្កាត់​ព្រែក​ព្នៅ​ជា​​សង្កាត់​​មួយ​ក្នុង​ចំណោម​​សង្កាត់​​ទាំង​​៦​​របស់​ខណ្ឌ​សែន​សុខ ​ដែល​មាន​ទី​តាំង​​ភូមិ​សាស្ត្រ​​ លាត​សន្ធឹង​​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​​លេខ​​​៥ និង​ដង​ទន្លេ​សាប ។ មាន​ផ្ទៃដី​​សរុប​៦៥៤.២២​ហិក​តា ​មាន​​ព្រំ​ប្រទល់​​ ៖
​​​-​ ខាង​​ត្បូង​​​ទល់​សង្កាត់​​​​ស្វាយ​​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ ​​ខាង​ជើង​​ទល់​សង្កាត់​​សំរោង ​ខណ្ឌ​សែន​សុខ ​ខាង​​កើត​ទល់​​​ទន្លេ​សាប ​ខាង​លិច​​ទល់​​សង្កាត់​សំរោង ​សង្កាត់​ពញា​ពន់​ និង​សង្កាត់​​គោក​រកា​ ។

​មាន​ប្រជា​​ពល​រដ្ឋ​​សរុប​ចំនួន​​១២.៩០៧​នាក់​ ក្នុង​នោះ​​ស្រី​​៦.៥៤៩​​​នាក់ ​មាន​អត្ត​សញ្ញាណ​​ប័ណ្ណ​​សញ្ជាតិ​​ខ្មែរ​​ចំនួន​​៦.៦៨០​​នាក់ ​ស្រី​៥៤៧​​នាក់ ។ ​ចំនួន​គ្រួសារ​​ ២.៦៣៩គ្រួសារ​ ក្នុង​នោះ​​មាន​គ្រួសារ​​រស់​នៅ​អចិន្ត្រៃ​យ៍​​ចមនួន​​២.៥៣៥​គ្រួ​សារ​ ។សង្កាត់​ព្រែក​ព្នៅ​​ចែក​ចេញ​ជា​​​៥​ភូមិ​ គឺ​​​ភូមិ​កណ្តាល ​​ភូមិ​ផ្សារ​​​លិច ​ភូមិ​ព្រែក​ព្នៅ ​ភូមិ​​ពោធិ៍​​​មង្គល ​ភូមិ​​ដួង​ ​មាន​​ក្រុម​ចំនួន​​៥៨​​ក្រុម​ ដែល​មាន​ជន​ជាតិ​​ខ្មែរ ចាម​​ ​និង​​វៀត​ណាម​ ។ចំនួន​​​សមា​ជិក​​ក្រុម​​ប្រឹក្សា​​សង្កាត់​​១១​រូប ​ស្រី​​៣​រូប ​មក​ពី​គណ​បក្ស​​ប្រជា​ជន​​៨​រូប ​ស្រី​​២​​រូប ក្នុង​នោះ​​មាន​គណ​បក្ស​​​សម​ រង្ស៊ី ​ចំនួន​​៣​រូប ​ស្រី​​ម្នាក់ ។

​​ការ​ងារ​​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​​សង្គម​
– ​ក្នុង​ការ​​​​ការ​ពារ​សន្តិ​សុខ​​សណ្តាប​់​ធ្នាប​់​​​ក្នុង​មូល​ដ្ឋាន​​សង្កាត់​​ និង​ប៉ុស្តិ៍​​រដ្ឋ​បាល​​បាន​កសាង​​ផែន​ការ​​សកម្ម​ភាព​​យ៉ាង​​ជាក់​​លាក់​ ដើម្បី​អនុវត្ត​​គោល​នយោ​បាយ​​ភូមិ​-​សង្កាត់​​​មាន​សុវត្ថិ​ភាព​​បាន​ធ្វើ​ការ​​​ផ្សព្វ​ផ្សាយ​​បាន​ចំនួន​​៦​លើក​ ​ដែល​មាន​​ការ​ចូលរួម​​ពី​ប្រជា​​ពលរដ្ឋ​ចំនួន​​៣២៤​​នាក់ ​ស្រី​​១៥២​នាក់ ​ធ្វើ​វេទិកា​​សាធារណ​ៈ​​ចំនួន​​៤​លើក​ ​អ្នក​ចូល​រួម​​ចំនួន​៤២៦​នាក់ ស្រី​​២៥៨​នាក់​ ​។
– ​​បាន​ពង្រឹង​​កង​កម្លាំង​​នគ​របាល​​ប៉ុស្តិ៍​ កង​កម្លាំង​​សណ្តាប់​ធ្នាប់​ និង​កម្លាំង​​ប្រជា​​​ពល​រដ្ឋ​​សហ​ការ​​អនុវត្ត​​ការ​ងារ​​បាន​ល្អ​​ កសាង​​ពង្រឹង​​សមត្ថ​ភាព​​ជំនាញ​​ ព្រម​ទាំង​​បំពាក់​សម្ភារ​​ផ្សេងៗ​​ដូច​ជា​​វិទ្យុ​​​ទាក់​ទង សម្លៀក​បំពាក់​ងាយ​ស្រួល​​ក្នុង​ការ​​ទំនាក់​ទំនង​​ និង​ធ្វើ​​​​សកម្ម​ភាព​​​បង្ក្រាប​​បទ​ល្មើស​​ ការ​ដើរ​ល្បាត​​ និង​ពួន​ស្ទាក់​​តាម​គោល​ដៅ ។
-​ ​សរុប​សភាព​ការណ៍​​បទ​ល្មើស​​មានច​ំនួន​​៣៥​ករណី​ ប្រភេទ​​ល្មើស​​មជ្ឈឹម​​មាន​​២០​ករណី​ ករណី​​បទ​ឧក្រិដ្ឋ​​​៥​ករណី​ ​ករណី​លហុ​​មាន​​ចំនួន​​១០​ករណី ។
​- ​​ចំណុច​ខ្លាំង​ ​ដោយ​កង​​កម្លាំង​នគរ​បាល​​គ្រប់​គ្រង​​បាន​ណែ​នាំ​​​មុខ​សញ្ញា​​ទាំង​អស់​​ក្នុង​មូល​ដ្ឋាន​ ព្រម​ទាំង​​មាន​ការ​ចូល​រួម​​​ពី​​ប្រជា​ជន ​មហា​ជន ​បាន​កាត់​បន្ថយ​​នៃ​​សកម្ម​ភាព​​បទ​ល្មើស​​មួយ​​ចំនួន​ ។
– ​​ចំណុច​ខ្សោយ ​កង​កម្លាំង​​នគរ​បាល​​ និង​អាជ្ញា​ធរ​​នៅ​មាន​​ការ​ខ្វះ​ខាត​​ ដោយ​​​ការ​ចុះ​បង្ក្រាប​​ទប់​ស្កាត់​​បទ​ល្មើស​​មិន​បាន​ទាន់​​ពេល​វេលា​ មូល​ហេតុ​​ទទួល​ព័ត៌​មាន​​យឺត​ពេល ​ទន្ទឹម​​នឹង​ចំណុច​ខ្សោយ​​ខាង​លើ​នេះ ​កង​កម្លាំង​​ជួប​​ផល​លំបាក​​ ដោយ​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​​​មាន​ចំនួន​តិច​​ តែ​មាន​​ភាព​ងាយ​ស្រួល​ ដោយ​​មាន​ការ​ចូល​រួម​​ពី​ប្រជា​​ពលរ​ដ្ឋ​​ផ្តល់​ព័ត៌​​មាន​​ជូន​សមត្ថ​កិច្ច ។​

ការ​ងារ​​អភិវឌ្ឍ​ន៍​សេដ្ឋ​​កិច្ច និង​​សង្គម​កិច្ច ​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​អាណត្តិ​ទី​២​​នេះ ​សង្កាត់​ព្រែក​ព្នៅ​​​កសាង​បាន​សមិទ្ធ​ផល​​ មាន​ផ្លូវ​​ក្រាល​ក្រួស​​ក្រហម ​ជា​អំណោយ​​របស់​លោក​​ថាំង ​វិយុទ្ធ​ដា ​ប្រវែង​​១៥០​ម៉ែត្រ ​។ កសាង​ផ្លូវ​​កៅ​ស៊ូ​​ប្រវែង​​៤៥០​ម៉ែត្រ ​​ជា​អំណោយ​​របស់​លោក​​ថាំង ​វិយុទ្ធ​ដា ​។ កសាង​​ផ្លូវ​បេតុង​​ប្រវែង​​១.២៦៧​​ម៉ែត្រ ​ក្រាល​ការ៉ូ​​ការ៉ូឡា​​​បាន​​១៨០​ម៉ែត្រ​​​ការ៉េ ​និង​ធ្វើ​​រោង​ដាក់​​ម៉ូតូ​ ជា​អំណោយ​​របស់​សប្បុរ​ស​ជន​ ។ ​ជួស​ជុល​​​កែ​លម្អ​​​ផ្លូវ​លេខ​​១៥១​ ​ប្រវែង​​៩០០​ម៉ែត្រ ​​ទទឹង​​១០​ម៉ែត្រ ​​ជា​អំណោយ​​របស់​​​សាលា​រាជ​ធានី​​ភ្នំ​ពេញ​ ។​
– ​កសាង​លូ​បណ្តោយ​​ទឹក​បាន​​ប្រវែង​​១.១១៣​​ម៉ែត្រ ​ក្នុង​នោះ​​ជា​អំណោយ​​របស់​​លោក​ថាំង វិយុទ្ធ​ដា ​ប្រវែង​​៨​​ម៉ែត្រ​ កាត់​ទទឹង​ថ្នល់ ។​
– ​ប្រជា​ពល​រដ្ឋ​​​បាន​​​កសាង​លំ​នៅ​ឋាន​​ថ្មី​​មាន​ចំនួន​​២២៥​ខ្នង ​សាង​​សង់​​ស្នាក់​ការ​គណ​បក្ស​​ប្រជា​ជន​​១​ខ្នង ​ធ្វើ​អំពី​​ថ្ម​ប្រក់​ក្បឿង​ ជា​អំណោយ​​របស់​លោក​​ថាំ​ង វិយុទ្ធ​ដា ​សាង​សង់​​សាលា​សង្កាត់​​​ជាន់​ទី​១ ​និង​ជួស​ជុល​​​ជាន់​​ផ្ទាល់​ដី​​ ជា​អំណោយ​​របស់​សាលា​​រាជ​ធានី​ភ្នំ​ពេញ ។
– ​សាង​សង់​​សាលា​រៀន​បាន​ចំនួន​​​៣​​ខ្នង ​១០​បន្ទប់​ ជា​អំណោយ​​លោក​ឆេង សារឿន ​១​ខ្នង​​ជា​អំណោយ​​​លេខា​បក្ស​​ខេត្ត​​គាង​យ៉ាង ​ប្រទេស​វៀត​​ណាម​ ​និង​​១​ខ្នង​ទៀត​​ជា​អំណោយ​​សប្បុរ​​ស​ជន​​នៅ​​ប្រទេស​​សិង្ហ​បុរី​ ។
​- ​វិស័យ​អប់​រំ​​ សាលា​រៀន​​រដ្ឋ​មាន​​ចំនួន​​៣​កន្លែង ​សាលា​​ឯក​ជន​២​កន្លែង ​ដែល​កម្រិត​​​សិក្សា​​ពី​ថ្នាក់​មត្តេយ្យ​​ បឋម ​និង​​អនុវ​ិទ្យា​ល័យ​​ដែល​មាន​សិស្ស​​ចំនួន​​១.៩២៥​​នាក់ ស្រី​​៩១៥​នាក់ ហើយ​នៅ​​សាលា​រៀន​​អក្សរ​វៀត​ណាម​ និង​​​សាលា​រៀន​​អក្សរ​​​​អ៊៊ិ​ស្លាម​​ចំនួន​២​កន្លែង ។​
​​​- ចំនួន​​កុមារ​សិក្សា​​បាន​បោះ​បង់​​ការ​សិក្សា​​ចំនួន​​៧២​នាក់ ​ស្រី​​៥១​នាក់ ​អនក្ខ​រ​ជន​​៨៥​នាក់ ស្រី​​៥៤​នាក់ ​។
​-​ វិស័យ​​សុខាភ​ិ​បាល​​ មាន​មណ្ឌល​សុខ​ភាព​​១​កន្លែង ​គ្លី​​និក​​ឯកជន​​១​កន្លែង ​​ឱសថ​​​ស្ថាន​រង​​មាន​​ចំនួន​​១៤​កន្លែង​ និង​លក់​ឱសថ​​បុរាណ​២​កន្លែង ។​
​- ​បាន​ធ្វើ​​ការ​បំផុស​​​​កា​រអប់​រំ​​ដល់​ប្រជា​ពល​រដ្ឋ​​នៅ​វិធី​​កា​រ​ថៃ​ទាំ ព្យា​បាល​​សុខ​ភាព ​​​​សុខភាព​បន្ត​ពូជ ​សុខភាព​​មាតា ​និង​ទារក​ ការ​ប្រយុទ្ធ​​​ជំងឺ​​ឆ្លង​ និង​ការ​​ទ្រ​ទ្រង់​​​មូល​និធិ​​សុខ​ភាព ។ល។
​- ​វិស័យ​​សង្គម​កិច្ច​​បាន​ធ្វើ​​ការ​អប់​រំ​ និង​ប្រមូល​​​​ផ្តុំ​ជន​​គោល​ដៅ​​ដែល​ជា​អ្នក​​​ញៀន​ថ្នាំ​​​ឱ្យ​​​ហ្វឹក​ហាត់​​ជា​ក្រុម​​កីឡា​បាល់​ទាត់​ និង​បង្កើត​​​សមា​​គម​មនុស្ស​ចាស់​ ​និង​ជួយ​ឧបត្ថម្ភ​​​ដល់​ប្រជា​ពល​រដ្ឋ​​​ដែល​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ អគ្គិ​ភ័យ គ្រួសារ​​សព ​អ្នក​ក្រី​ក្រ ​និង​ជន​រង​គ្រោះ​​មហន្ត​រាយ​​នោ​កោះ​ពេជ្រ​ ​​ទទួល​​បាន​មាន​សម្ភារ​​គ្រឿង​​ឧប​ភោគ បរិ​ភោគ ​និង​ថវិកា​​ជា​អំណោយ​​កាក​បាទ​ក្រហម​​កម្ពុជា ​គណៈ​​ពង្រឹង​​ប្រចាំ​​សង្កាត់​ និង​សប្បុរ​ស​ជន ។
​​- ​សង្កាត់​​បាន​ប្រមូល​ផ្តុំ​ជន​​គោល​ដៅ​ដែល​ញៀន​ថ្នាំ​ និ​ងយុវជន​​ទាំង​​៥​ភូមិ​​ឱ្យ​ស្គាល់​គ្នា​​ទៅ​វិញ​ទៅ​មក​​ ចេះ​សាម​គ្គី​​ភាព ​កាត់​បន្ថយ​​​អំពើ​ហិង្សា​​ដោយ​វាយ​តប់​គ្នា ​និងប្រកាន់​​ក្រុម​គេ​ ​ក្រុម​​យើង​ ៕