ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​​ឆ្កួត​ជ្រូក​​ទៅ​បង់​សំណាញ់​​លង់​ទឹក​ស្លា.ប់​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​​ស្ពឺ​​​​​​​​​​ ៖ ​បុរស​ម្នាក់​បាន​​លង់​ទឹក​​ស្លា.ប់​​​ ខណ​ៈ​​ទៅ​បង់​សំណាញ់​​នៅ​ឯ​​ប្រឡាយ​​មួ​យ​ខាង​ជើង​​ភូមិ​​របស់​ខ្លួន​ ​ចម្ងាយ​​​ប្រមាណ​​១.៥០០​ម៉ែត្រ​ ​ហើយ​​​ទាក​​់​សំណាញ់​​រុំ​ជើង​​ធ្លាក់​​​ទៅ​ក្នុ​ង​ទឹក​​​ដោ​យ​គ្មាន​​នរណា​​ដឹង​ ​លុះ​ពេល​​អ្នក​ទៅ​​​ដក​ស្ទូង​​​​នៅ​​ចំណុច​នោះ​​​ឃើញគឺ​​​​​​ស្លា.ប់​​ទៅ​​ហើយ ​ទើប​​​ប្រាប់​​ក្រុម​​គ្រួសារ​​ និង​សមត្ថ​កិច្ច ។

ខេត្ត​កំពង់​​ស្ពឺ​​​​​​​​​​ ៖ ​បុរស​ម្នាក់​បាន​​លង់​ទឹក​​ស្លាប់​​​ ខណ​ៈ​​ទៅ​បង់​សំណាញ់​​នៅ​ឯ​​ប្រឡាយ​​មួ​យ​ខាង​ជើង​​ភូមិ​​របស់​ខ្លួន​ ​ចម្ងាយ​​​ប្រមាណ​​១.៥០០​ម៉ែត្រ​ ​ហើយ​​​ទាក​​់​សំណាញ់​​រុំ​ជើង​​ធ្លាក់​​​ទៅ​ក្នុ​ង​ទឹក​​​ដោ​យ​គ្មាន​​នរណា​​ដឹង​ ​លុះ​ពេល​​អ្នក​ទៅ​​​ដក​ស្ទូង​​​​នៅ​​ចំណុច​នោះ​​​ឃើញគឺ​​​​​​ស្លាប់​​ទៅ​​ហើយ ​ទើប​​​ប្រាប់​​ក្រុម​​គ្រួសារ​​ និង​សមត្ថ​កិច្ច ។

ហេតុការណ៍​​នេះ​ត្រូវ​​បាន​លោក​​អនុសេនីយ៍​​ឯក ពីង​ ​ពៅ ​អធិការ​​រង​​នគរ​បាល​​ស្រុក​​ឧដុង្គ​ ​រៀប​រាប់​ថា ជន​រង​គ្រោះ​​ឈ្មោះ​រៀល ​អឿន ​​​អាយុ​​​៤៦​ឆ្នាំ ​មាន​ទី​លំនៅ​​​ក្នុង​ភូមិ​​ផ្គរ​ ឃុំ​វាល​​ពង់​​ស្រុក​​​ឧដុង​្គ ​​បាន​ចេញ​ពី​​ផ្ទះ​​ទៅ​​កាន់​​ប្រឡាយ​​ទឹក​​​ស្ថិត​នៅ​ខាង​ជើង​​​ភូមិ​​​ ដោយ​​យក​សំណាញ់​​ទៅ​បង់​​ត្រី​ផង ​។ លោក​​ពីង ពៅ ​បន្ត​ថា ​អ្នក​ភូមិ​​ផ្គរ​ដែល​​​ទៅ​ស្ទូង​​ដក​នៅ​ចំណុច​​នោះ​​បាន​ប្រទះ​​ឃើញ​​​​​ជន​រង​គ្រោះ​​ស្លាប់នៅ​​​​ក្នុង​ទឹក​ ដែល​មាន​​ជម្រៅ​​លើ​ក្បាល​ជង្គង់​ ​ដោយ​​ត្រូវ​សំណាញ់​​រុំ​ជើង​​ផង ​ ​ហើយ​​ទឹក​​ប្រឡាយ​​នេះ​ពុំ​ហូរ​ទេ​ ។

​សព​​ជន​រង​គ្រោះ​​ត្រូវ​បាន​​អះ​អាង​ថា ​​លង់​ទឹក​ស្លាប់​​​ដោយ​សារ​​សំណាញ់​​រុំ​ជើង​ ។ អ្នក​ស្រុក​​បន្ត​ថា ​​​ជន​រង​គ្រោះ​​កន្លង​ទៅ​​ធ្លាប់​តែ​​ប្រកាច់​​​ គឺ​​មាន​​ជំងឺ​​​ឆ្កួត​​ជ្រូកដែល​យូរ​ៗ​​តែង​​ប្រកាច់​​ម្តង ដូច្នេះ​​ប្រហែល​​ជា​​​​គាត់​​​មាន​បញ្ហា​​ពេល​បង់​សំណាញ់​ ។ ​​សព​បរុស​​រូប​​នេះ​ត្រូវ​បាន​​​​គេ​​ប្រទះ​ឃើញ​នៅ​​ក្នុង​​ប្រឡាយ​​កាល​ពី​​វេលា​​ម៉ោង​​​៣​​និង​​​៤០​នាទី​រសៀល​​ថ្ងៃ​ទី​​៦ កញ្ញា ហើយ​​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​យក​ទៅ​​​ធ្វើ​​បុណ្យ​​តាម​​ប្រពៃ​ណី​ ៕​​