ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជុំ​​​សរុប​​​លទ្ធ​ផល​​​​ការ​ងារ​​​គយ​​ និងរ​ដ្ឋា​ករ​​ប្រចាំ​​ខែ​សីហា ឆ្នាំ​2012

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​​​​៧ ​កញ្ញា​ ឆ្នាំ​​២០១២​ នៅសាល​ប្រជុំ​​អគ្គនាយ​ក​​​ដ្ឋាន​គយ​ និង​រដ្ឋ​​ាករ​​​​​កម្ពុជា​ មាន​ប្រារព្ធ​​​កិច្ច​​​ប្រជុំ​​​​​បូក​​​​សរុប​​​​​​​លទ្ធ​ផល​ការ​ងារ​​​​គយ​ និង​រដ្ឋា​ករ​​​​ខែ​សីហា ឆ្នាំ ​២០១២​ ​ក្រោម​អធិប​​តី​ភាព​​​លោក​បណ្ឌិត​​ ប៉ែន​​ សីុ​ម៉ន​​​​ ប្រតិ​ភូ​​​​​រាជ​រដ្ឋា​​ភិ​បាល​​​​​ទទួល​បន្ទុក​​​​ជា​អគ្គ​​​នាយក​គយ​ និង​​រដ្ឋ​ា​ករ​កម្ពុជា​​ ដោយ​​មាន​ការ​​​ចូល​រួម​​​​ពី​ថ្នាក់​​​​ដឹកនាំ​​​គ្រប់​ជាន់​ថ្នាក់​​​​នៃ​អង្គ​​​ភាព​គយ​​ និង​​រដ្ឋា​​ករ​​​​

រាជធានីភ្នំពេញ ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​​​​៧ ​កញ្ញា​ ឆ្នាំ​​២០១២​ នៅសាល​ប្រជុំ​​អគ្គនាយ​ក​​​ដ្ឋាន​គយ​ និង​រដ្ឋ​​ាករ​​​​​កម្ពុជា​ មាន​ប្រារព្ធ​​​កិច្ច​​​ប្រជុំ​​​​​បូក​​​​សរុប​​​​​​​លទ្ធ​ផល​ការ​ងារ​​​​គយ​ និង​រដ្ឋា​ករ​​​​ខែ​សីហា ឆ្នាំ ​២០១២​ ​ក្រោម​អធិប​​តី​ភាព​​​លោក​បណ្ឌិត​​ ប៉ែន​​ សីុ​ម៉ន​​​​ ប្រតិ​ភូ​​​​​រាជ​រដ្ឋា​​ភិ​បាល​​​​​ទទួល​បន្ទុក​​​​ជា​អគ្គ​​​នាយក​គយ​ និង​​រដ្ឋ​ា​ករ​កម្ពុជា​​ ដោយ​​មាន​ការ​​​ចូល​រួម​​​​ពី​ថ្នាក់​​​​ដឹកនាំ​​​គ្រប់​ជាន់​ថ្នាក់​​​​នៃ​អង្គ​​​ភាព​គយ​​ និង​​រដ្ឋា​​ករ​​​​ទូទាំង​​​ប្រទេស ។​ ​លទ្ធផល​​​ចំណូល​​​​​ពន្ធអាករ​​​​​ខែ​សីហា​​ ឆ្នាំ ​២០១២​​ ​សម្រេច​បាន​​​​ជាង​​​៣១២​​ពាន់​លាន​រៀល​​ មាន​កំណើ​ន​​​​​​ប្រមាណ​​ជាង​​៩%​​ ប្រៀប​ធៀប​​​ចំណូល​​​ពន្ធ​គយ​​ខែ​សីហា ២០១១ កន្លង​មក​​ ។​

អង្គ​ប្រជុំ​​​បាន​លើក​ឡើង​​​នូវ​វិធាន​​ចំពោះ​​មុខ​​៩​ចំណុច​​​​សំខាន់​​ៗ​​​ដែល​ត្រូវ​​​​បន្ត​​​អនុវត្ត​​ដើម្បី​​​​ពង្រឹង​​​​ប្រសិទ្ធ​​ភាព​​​​ការ​ងារ​​​គយ​ និង​​​​រដ្ឋា​ករ​​ ​រួម​មាន ៖
១-​​ពង្រឹង​​​ប្រសិទ្ធ​​​ភាព​​​ការ​ងារ​គ្រប់​គ្រង​​​យាន​យន្ត​​​នាំ​ចូល​​ ដោយ​អនុវ​ត្ត​​​​ឱ្យ​បាន​មឹុង​​ម៉ាត់​​​​តាម​បទ​​​​​ប្បញ្ញតិ្ត​​​​​​ជា​ធ​រមាន​​ប្រកប​​ដោយ​​អប្ប​​​មា​​​​​​ទ​​ខ្ពស់​​​ ជា​ពិសេស​​​​ក្នុង​ការ​បញ្ជាក់​​​​ភា​ព​ត្រឹម​​ត្រូវ​​​​នៃ​បង្កាន់​​​​ដៃ​ពន្ធ​​​យាន​យន្ត​ ។​
​​២-​ពង្រឹង​​ការ​គ្រប់​គ្រង​​​​អា​ជីវ​កម្ម​​​​​​​ដឹក​​​ជញ្ជូន​​ និង​ចែក​​​ចាយ​ផលិត​​ផល​​​តេលសិលា​តាម​បទ​ប្ប​ញ្ញត្តិ​​ជា​ធរ​មា​ន​​ ដោយ​សហ​ការ​​​​ល្អ​ជា​មួយ​​​​អាជ្ញា​ធរ​​​​​​មូលដ្ឋាន​​​​ពាក់​ព័ន្ធ​​​​​​​តាម​​រូប​ភាព​ភ្លៀង​រលឹម​​ ។​
៣-ការ​បន្ត​​​តម្លើង​​​ និង​ដាក់​​​​ឱ្យ​ដំណើរ​ការ​​​​ប្រព័ន្ធ​​​​​​ទិន្ន​ន័យ​​​គ្រប់​គ្រង​​​​​​ហានិភ័យ​​​ឱ្យ​​គ្រប​ដណ្តប់​​​ការិយាល័យ​​​​គយ​តាម​​​​​​មា​ត​​់​ច្រក​​​អន្ត​​រជាតិ​​​​សំខាន់​ៗ​ទូ​ទាំង​ប្រទេស​ ។​
៤-​ជំរុញ​​​​បន្ត​ការ​​​ធ្វើ​វិមជ្ឈ​ការ​ការ​ងារ​​​កំណត់​​​តម្លៃគិត​​​​ពន្ធ​​គយ​ អនុ​​​​​លោម​​​តាម​​កិច្ច​​​​​​​​​ព្រម​ព្រៀង​​​​​អង្គ​​​​ការ​​ពាណិជ្ជ​កម្ម​​​​ពិភព​លោក​​ ​និង​តាម​​​​​សំណូម​​​​​ពរ​នៃ​​​កិច្ច​​សម្រួល​​​​​​​​​ពាពិជ្ជ​កម្ម​ ។
៥-​​ការ​ត្រៀម​​​កញ្ចប់​​​​គោល​​ន​យោ​បាយ​​​ពន្ធ​អាករ​​​​កែ​សម្រួល​​​​សម្រាប់​ឆ្នាំ ​​២០១៣ ​ជា​ពិសេស​​​ការ​ជំរុញ​​​​កសាង​ច្បាប់​​​​ស្តីពី​​​​រដ្ឋ​ា​ករ​​​ ឈាន​ទៅ​​​រក្សា​​​​​តុល្យ​​​ភាព​​ចំណូល​​​​គយ​ប្រឈម​នឹង​ការ​​​គំរាម​​​កំហែង​​​​នានា​ ​ដូច​ជា​​ ការ​ថយ​ចុះ​​​អត្រា​​ពន្ធ​គយ​​ និង​កំណើន​​​ទំនិញ​​​​ក្នុង​ស្រុក​​​​ជំនួស​​​ការ​នាំ​​ចូល​​ ។​
៦-​​​ការ​ពង្រឹង​​​​សក្តា​នុ​​​ពល​ចំណូល​​​​គយ​ក្នុង​​​​​បណ្តា​ខេត្ត​​​​​នៃ​តំបន់​​​​អភិ​វឌ្ឍន៍​​​​ត្រី​កោណ​​​​មរកត​(កម្ពុជា​​​ ឡាវ ថៃ​​) ​​និង​​តំបន់​​​ត្រី​កោណ​​អភិ​វឌ្ឍ​​កម្ពុជា​ វៀត​ណាម​​ ឡាវ ដោយ​​​ដាក់​​ឱ្យ​ដំណើរ​ការ​​​​​ពេញ​លេញ​​​នូ​វសា​ខា​​​គយ​ និង​​រដ្ឋា​​ករ​​​​​​​​​ខេត្ត​​​​ជាប់​ព្រំដែន​​​​​ទាំង​នេះ​​ ។​
​៧-​ជំរុញ​​​ការ​កសាង​​​​ផែន​ការ​​​សកម្ម​ភាព​​ អនុ​វត្ត​​​ប្រព័ន្ធបញ្ជរ​​​តែ​មួយ​ជាតិ​​ ឱ្យ​អនុ​វត្ត​​​បាន​ពេញ​​លេញ​​​ ដើម្បី​​​​​សុំ​ការ​​សម្រេច​​​ពី​គណៈ​​​​កម្ម​ការ​​​​ដឹក​​នាំ គម្រោង​​​​​​បញ្ជរ​​​តែ​មួយ​ជាតិ ។​
៨-​ពង្រឹង​​ប្រសិទ្ធ​ភាព​​​ការ​ងារ​ និ​​ង​សាម​គ្គី​ភាព​​​ផ្ទៃ​ក្នុង​​​​អង្គ​ភាព​គយ​​ និង​រដ្ឋា​ករ​​​ ប្រកប​ដោយ​​​អភិបាល​កិច្ច​​ល្អ ​​ និង​យក​បទ​​ប្បញ្ញតិ្ត​​ច្បាប់​​​ជា​ស្នូល​ ។​
៩-​បញ្ហា​ផ្សេង​​ៗ​ទៀត​​រួម​មាន​ ​ការ​ជំរុញ​​​ការ​គ្រប់​​​​​គ្រង​​ទំនិញ​​រួច​ ឬ​ព្យួរ​​​ពន្ធ ​ ដែល​បង្វែងទិស​​ដៅ​ប្រើ​ប្រាស់​​​​ដោយ​ល្មើ​ស​ច្បាប់​​​​ ការ​រៀប​​​ចំ​បញ្ជរ​​ព័ត៌​មាន​​​​គយ​តាម​​​អង្គ​​ភាព​គ​យ​ ការ​ពង្រឹង​​ប្រសិទ្ធ​​ភាព​មា៉​សីុន SCAN ​និង​ការ​​​ពង្រីក​​ភាព​គ្រប​​ដណ្តប់​​​ប្រព័ន្ធ ​ ASYCUDA ​និង​ប្រព័ន្ធ​​​គ្រប់​គ្រង​​​​ហានិភ័យ​​​ទៅ​អង្គ​​ភាព​គយ​​ និង​​​ស្ថាប័ន​​​ឯក​ទេស​​​​ផ្សេង​ទៀត​​​តាម​បទ​ប្បញ្ញត្តិ​​​​​ជាធរ​មាន​​  ឈាន​ទៅ​អនុ​វត្ត​​ប្រព័ន្ធ​បញ្ជរ​​​តែ​មួយ​ជាតិ​ ​(National Single Window) ​ឱ្យ​បាន​​​ពេញ​លេញ​​តាម​គោល​ការណ៍​​​នយោ​បាយ​​​របស់​រាជ​រដ្ឋា​ភិបាល​​​​ ។
​​កិច្ច​ប្រជុំ​​​​នេះ ត្រូវ​​​បាន​បញ្ចប់​នៅ​វេលា​​​​ម៉ោង​​​១១​​និង​​៣០​នាទី ​​ នា​ថ្ងៃ​​​ដដែល​​​ ៕​